» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9217 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699388 នាក់

អាមេរិក​ដាក់​ពលរដ្ឋ​រុស្ស៊ី​ដែល​សុំ​ទិដ្ឋាការ ចូល​ទឹកដី​អាមេរិក​ក្នុង​បញ្ជី​ក្រុមមនុស្ស​គ្មាន​ផ្ទះសម្បែង​!

 

​អាមេរិក​៖ អាជ្ញាធរ​រុស្ស៊ី​នៅ​ថ្ងៃទី​២៤​ខែតុលា បាន​ថ្កោលទោស​ចំពោះ​អាមេរិក​ដែល​បានសម្រេច​ដាក់​ពលរដ្ឋ​រុស្ស៊ី​សុំ​ទិដ្ឋាការ​ចូលក្នុង​ទឹកដី​អាមេរិក ស្ថិតនៅក្នុង​បញ្ជី​ពលរដ្ឋ​គ្មាន​ផ្ទះសម្បែង ដើម្បី​ឲ្យ​ពួកគេ​អាចដាក់​លិខិត​សុំ​វី​សា​ទៅកាន់​ប្រទេស​ទី​បី​។​a embassy rus 

​ការសម្រេច​ខាងលើ​កើតឡើង ក្រោយ​ពេលដែល​ពលរដ្ឋ​រុស្ស៊ី​ដាក់​លិខិត​សុំ​វី​សា​នៅក្នុង​ទីក្រុង​វ៉ា​សូវី​( Warsaw )​ប្រទេស​ប៉ូឡូញ​បន្ទាប់ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅក្នុង​ប្រទេស​រុស្ស៊ី​ត្រូវបាន​ផ្អាក​រាល់​សកម្មភាព​ផ្តល់​វី​សា​តាំងពី​ខែឧសភា ឆ្នាំ​២០២១​មក​ដោយសារ​ទីក្រុង​មូ​ស្គូ ហាម​ស្ថានទូត​អាមេរិក​មិន​ឲ្យ​ជ្រើសរើស​បុគ្គលិក​ជា​ជនជាតិ​រុស្ស៊ី​។​

​អាមេរិក​បានសម្រេច​ដាក់​ពលរដ្ឋ​រុស្ស៊ី​សុំ​ដិ​ដ្ឋា​ការ​ក្នុង​បញ្ជី​ជន​គ្មាន​ផ្ទះសម្បែង ប្រសិនបើ​ពួកគាត់​មកពី​តំបន់​ដែល​មិនមាន​តំណាង​ស្ថានទូត​អាមេរិក ឬ​ស្ថានទូត​មិនអាច​ផ្តល់​វី​សា​ឱ្យបាន​ដោយសារតែ​បញ្ហា​សន្តិសុខ ។ សកម្មភាព​ទាំងនោះ​បង្ក​ឲ្យ​រុស្ស៊ី​ខឹងសម្បា​យ៉ាងខ្លាំង ។ រុស្ស៊ី​បានក្លាយ​ជា​ប្រទេស​ទី ១០ ហើយ​ដែល​ត្រូវ​អាមេរិក​ដាក់​ក្នុង​បញ្ជី​ពលរដ្ឋ​គ្មាន​ផ្ទះសម្បែង បន្ទាប់ពី​គុយបា អ៊ីរ៉ង់ លី​ប៊ី សូ​ម៉ាលី ស៊ូដង់​ខាងត្បូង ស៊ី​រី វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា យេ​ម៉ែន និង អេ​រី​ទ្រា​(Eritrea) ។​​ទំនាក់ទំនង​ការបរទេស​ប្រទេស​ទាំងពីរ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ក្រោយ​សង្គ្រាមត្រជាក់ ដោយ​អាមេរិក​និង​រុស្ស៊ី​មាន​វិវាទ​ជា​បន្តបន្ទាប់​ស្តីពី​ចំនួន​មន្ត្រី​ការបរទេស​នៅក្នុង​ប្រទេស​ទាំងពីរ ។ រុស្ស៊ី​ក៏បាន​ដាក់​អាមេរិក​នៅក្នុង​បញ្ជី​ប្រទេស​មិន​ជិតស្និទ្ធ ហើយ​អាមេរិក​ត្រូវសុំ​ច្បាប់​ប្រសិនបើ​ចង់​ជ្រើសរើស​បុគ្គលិក​ជា​ជនជាតិ​រុស្ស៊ី​៕

​