» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3928 នាក់

ម្សិលមិញ 7641 នាក់

សរុប 18982619 នាក់

អ្នកកាសែត​អាមេរិក​ដែល​ល្បីឈ្មោះ​នៅ​កម្ពុជា​ព្រោះ​ហ៊ាន​ចូល​សម្ភាសន៍​ប៉ុលពត​ក្នុងព្រៃ​បាន​ស្លាប់​ហើយ​

​អាមេរិក​៖​ណេ​ត ថៃ​យ័រ​(Nate Thayer)​អ្នកកាសែត​អាម៉េរិក​ដែល​បាន​តាម​ប្រមាញ់​រឿងរ៉ាវ​ជម្លោះ​ពាសពេញ​ព្រៃ​នៃ​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​អ្នកសារព័ត៌មាន​លោកខាងលិច​ចុងក្រោយ​គេ​ដែល​បានធ្វើ​សម្ភាសន៍ ប៉ុល ពត​នៅ​តំបន់​តស៊ូ​ជាយដែន បាន​ស្លាប់​នៅផ្ទះ​របស់លោក​ក្នុង​ក្រុង​ហ្វា​ល់​ម៉ោ​ត​(Falmouth) រដ្ឋ​ម៉ា​សាជូ​សេត សហរដ្ឋ​អាម៉េរិក​ក្នុង​អា​អាយុ​៦២​ឆ្នាំ​។​​រ៉ូ​ប៊ឺ​ត ថៃ​យ័រ​(Robert Thayer)​បាន​និយាយថា បងប្រុស​របស់លោក​ត្រូវបាន​ប្រទះឃើញ​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​ទី​៣​មករា តែ​មិន​ច្បាស់​ថា​គាត់​ស្លាប់​ពេលណា​អោយ​ប្រាកដ​ទេ​។​គាត់​មាន​ជំងឺ​ច្រើន​និង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​អស់​ពេល​ជាច្រើន​ខែ​មកហើយ​»​។​a die jour 

​លោក​ថៃ​យ័រ​បាន​សរសេរ​បង្ហោះ​កាលពី​ឆ្នាំមុន​ថា សុខភាព​របស់លោក​កំពុង​ចុះខ្សោយ​រួមមាន​ការឆ្លង​រាលដាល​មេរោគ​បន្ទាប់ពី​ការវះកាត់​ជើង​និង​គ្រូពេទ្យ​បាន​ប្រាប់​លោក​ថា​លោក​លែង​អាច​ដើរ​បាន​ទៀតហើយ​។​កាលពី ក្នុងអំឡុងពេល​យក​ព័ត៌មាន​ដែល​បានចាប់ផ្តើម​នៅ​ទសវត្សរ៍​១៩៨០ លោក​ថៃ​យ័រ ទទួលបាន​កេរ្តិ៍ឈ្មោះ​ជា​អ្នកយកព័ត៌មាន​ឯករាជ្យ​ស៊ូទ្រាំ​នឹង​ការលំបាក​ម្នាក់ ហើយ​ចូលចិត្ត​តាម​ប្រ​ម៉ាញ់​រឿងរ៉ាវ​ក្នុងព្រៃ​ជ្រៅ​ឆ្ងាយៗ​សំរាប់​ទស្សនា​វ​ដ្តី​Soldier of Fortune , Far Eastern Economic Review​ទីភ្នាក់ងារសារព័ត៌មាន Associated Press និង​កាសែត​The Washington Post​។​​ជា​អ្នកកាសែត​ក្បាល​កោរ​ត្រងោល និង​ធ្មេញ​ជាប់​ជ័រ​ថ្នាំជក់​ណេ​ត ថៃ​យ័រ​(Nate Thayer)​ស្ទើ​បាត់​បងជីវិត នៅពេល​ឡាន​ដឹកជញ្ជូន​របស់​ក្រុម​ឧទ្ទាម​កម្ពុជា​ដែល​លោក​កំពុង​ជិះ​ត្រូវ​គ្រាប់មីន​កាលពី​ខែតុលា ឆ្នាំ​១៩៨៩​។​លោក​បាន​ចំណាយពេល​រាប់​ឆ្នាំ​រាយការណ៍​អំពី​នយោបាយ​និង​សង្គម​កម្ពុជា​រួមមាន​ក្រុមខ្មែរក្រហម​ដែល​ធ្លាប់​ដឹកនាំ​របប​កុំ​ម្មុនី​ស្ត​សាហាវព្រៃផ្សៃ​ដែល​បណ្តាលអោយ​ស្លាប់​មនុ​ស្ស​ជាង​១​លាន​នាក់​រវាង​ឆ្នាំ​១៩៧៥​និង​១៩៧៩​។​

​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៨៩ លោក​បានធ្វើ​ការអោយ​ទីភ្នាក់ងារសារព័ត៌មាន Associated Press​និង​បន្ទាប់មក​សារព័ត៌មាន​ជាច្រើន​ទៀត​ដូចជា​Phnom Penh Post និង​Far Eastern Economic Review​ដោយ​បង្កើត​ទំនាក់ទំនង​ជាមួយ​កម្លាំង​នៅតាម​ព្រំដែន​ថៃ​កម្ពុជា​។​​ការងារ​របស់លោក​បាន​ការចាប់អារម្មណ៍​ធំ​នៅពេល​ផ្ញើ​សារ​របស់​ប្រធាន​និពន្ធ​របស់​Far Eastern Economic Review​លោក​ណា​យ៉ាន់ ចាន់​ដ្រា​(Nayan Chandra)​ដែលថា​លោក​នឹងធ្វើ​សម្ភាស​«​បងធំ​»​ប៉ុល ពត ដែល​គ្មាន​អ្នកកាសែត​ណា​ម​បាន​ជួប​អស់​ពេល​ជាង​ពីរ​ទសវត្សរ៍​។​ចេញពី​ប្រទេស​ថៃ ណេ​ត ថៃ​យ័រ បាន​ចូលទៅ​ក្នុងព្រៃ​នៃ​តំបន់​អន្លង់វែង​ក្បែរ​ព្រំដែន​ថៃ​កន្លែង​ដែល​ប៉ុល ពត​លាក់ខ្លួន​។​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក លោក​បានចេញ​ផ្សាយ​អត្ថបទ​មួយ​ក្នុង​Far Eastern Economic Review​ថា​ប៉ុល ពត បុរស​ដែល​ត្រូវគេ​បន្ទោស​ចំពោះ​ការស្លាប់​មនុស្ស​ជាង​មួយ​លាន​នាក់​បាន​សួរ​លោក​ថា​«​តើ​ខ្ញុំ​ជា​មនុស្ស​សាហាវព្រៃផ្សៃ​?​មនសិការ​របស់ខ្ញុំ​ច្បាស់លាស់​ណាស់​»​។​

​លោក​ណា​យ៉ាន់ ចាន់​ដ្រា បាន​សរសើរ​ការងារ​របស់លោក​ថៃ​យ័រ «​ថា​គាត់​ជា​មនុស្ស​ខ្លាំងក្លា ផ្តោតលើ​រឿង​ដែល​លោក​កំពុង​ធ្វើ​ខ្លាំង​ស្ទើរតែ​ដូច​កម្លាំង​ធម្មជាតិ​មួយ​»​។​​សេចក្តីរាយការណ៍​រប​ស់លោក​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នៃ​ជីវិត​របស់​ប៉ុលពត នៅតែ​ជា​ស្នូល​ការងារ​កាសែត​នៃ​អាជីព​របស់លោក​ថៃ​យ័រ ដោយសារ​វា​ទាក់ទាញ​ការចាប់អារម្មណ៍​អន្តរជាតិ​។​ការងារ​របស់លោក​ក៏​បន្ថែម​សេចក្តី​ពិស្តារ​ដ៏​សំខាន់​ចំពោះ​កេរដំណែល​«​វាលពិឃាត​»​នៃ​របប​ខ្មែរក្រហម​។​ជនកម្ពុជា​ប្រមាណ​១,៧​លាន​នាក់ រួមមាន​បញ្ញវន្ត វេជ្ជបណ្ឌិត ជន​ប្រឆាំង​និង​អតីត​ទាហាន​នៃ​របប​មុន​បាន​ស្លាប់​ដោយ​ការអត់ឃ្លាន ការធ្វើ​បាប​និង​ការកាប់សម្លាប់​។​​ក្នុងការ​ប្រគល់​រង្វាន់​អ្នកកាសែត​មួយ​នៅ​ឆ្នាំ​១៩៩៨ ណេ​ត ថៃ​យ័រ ត្រូវបាន​ចាត់ទុកជា​«​អ្នក​បំភ្លឺ​ទំព័រ​ប្រវត្តិសាស្ត្រ​មួយ​ដែល​កប់​បាត់​ក្នុង​ពិភព​មួយ​ទោះជា​លោក​មិនបាន​ចំណាយពេល​រាប់​ឆ្នាំ​នៅក្នុង​ព្រៃ​ជ្រៅ​នៃ​ប្រទេស​កម្ពុជា​»​ក៏ដោយ​៕(​វ៉ាស៊ីនតោន​ប៉ុស្តិ៍​,​បាងកក​ប៉ុស្តិ៍​)a die joura a die joura1