» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11678 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701849 នាក់

គ្រោះ​រញ្ជួយ​ដី​សម្លាប់​មនុស្ស​នៅ​ឥណ្ឌូណេស៊ី​ជាង​៣០​នាក់​ហើយ​!

 

​ឥណ្ឌូណេស៊ី​៖ មាន​មនុស្ស​ស្លាប់ និង​រាប់រយ​នាក់​ទៀត​រងរបួស ដោយ​គ្រោះ​រញ្ជួយ​ដី​កម្លាំង​៦.២​រិ​កទ័រ លើ​កោះ​ស៊ូ​ឡា​វេ​ស៊ី កាលពី​យប់​រំលង​អ​ធ្រា​ត​ឆ្លង​ចូល​ថ្ងៃ​សុក្រ​ទី​១៥​មករា​។ a indo die 

​យោងតាម​ទីភ្នាក់ងារ​ឧតុនិយម អាកាសធាតុ និង​រូបសាស្ត្រ​ផែនដី ចំណុច​កកើត​រញ្ជួយ​ដី​នេះ ស្ថិតនៅ​ជម្រៅ ១០​គីឡូម៉ែត្រ និង​មាន​ចម្ងាយ​ប្រហែលជា ៦​គីឡូម៉ែត្រ​ពី​ទីក្រុង Majene ។ ក្រុមប្រឹក្សា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ប្រទេស​ឥ​ណ្ដូ​នេ​ស៊ី នៅ​ទីក្រុង Majene យ៉ាងហោចណាស់​មនុស្ស ៨​នាក់​បាន​ស្លាប់ ៦៣៧​នាក់​រងរបួស ហើយ​ប្រជាជន​១៥០០០​នាក់​ផ្សេងទៀត ត្រូវ​ផ្លាស់ប្ដូរ​ទៅរក​កន្លែង​សុវត្ថិភាព​។

​មន្ត្រី​ក្រុមប្រឹក្សា​ដដែល​នេះ​បាន​រាយការណ៍​ទៀតថា នៅ​តំបន់ Mamuju ដែល​នៅជាប់​គ្នា​នេះ មាន​មនុស្ស​២៦​នាក់​ផ្សេងទៀត​បាន​ស្លាប់ ហើយ​ប្រជាជន​រាប់ពាន់នាក់ បាន​ចាក​ចេញពីផ្ទះ​សម្បែង​រប​ស់​ខ្លួន ដើម្បី​រក​កន្លែង​សុវត្ថិភាព បន្ទាប់ពី​មាន​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​បាន​វាយប្រហារ តែ​ក្នុង​រយៈពេល​តែ​៥-៧​វិនាទី​ប៉ុណ្ណោះ​។ ​មហន្តរាយ​នេះ បានធ្វើឱ្យ​លំនៅដ្ឋាន​ប្រជាជន​ចំនួន​៣០០​ខ្នង​រង​ការខូចខាត ហើយ​ក្រៅពីនោះ​អគារ​ជាច្រើន​ទៀត​ក៏​ទទួលរង​នូវ​ការខូចខាត​ដូចគ្នា បូក​រួមទាំង​ទីបញ្ជាការ​យោធា សណ្ឋាគារ អគារ​សាធារណៈ​ជាច្រើន​កន្លែង​ទៀត ដែល​នៅក្បែរៗ​តំបន់​ទាំងពីរ​ខាងលើ​។

​យោងតាម​ការ​ឱ្យដឹងពី​ក្រុម​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​ជនរងគ្រោះ មនុស្ស​ជាច្រើន​នៅជាប់​ក្រោម​គំនរ​បាក់បែក ដោយសារតែ​គ្រោះ​រញ្ជួយ​ដី​នេះ កើតឡើង​ចំពេល​រំលង​អ​ធ្រា​ត​ជា​ពេលដែល​មនុស្ស​ម្នាក់​កំពុង​គេង​លង់លក់​យ៉ាង​ស្កប់ស្កល់​។ សូមបញ្ជាក់ថា​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​និយម​សាសនា​ឥស្លាម​នោះ​កើតមាន​គ្រោះធម្មជាតិ​និង​ឧ​ប​ទេ្ទ​វ​ហេតុ​ជា​បន្តបន្ទាប់​ដូចជា​គ្រោះធម្មជាតិ​ស៊ូណាមិ​ច​ធ្លាក់​យន្តហោះ​ជា​បន្តបន្ទាប់​និង​គ្រោះ​រញ្ជួយ​ដី​ខាងលើនេះ​៕a indo die1 a indo die2 a indo die3 

​