» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11423 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701594 នាក់

នាយករដ្ឋមន្ត្រី​ថៃ​៖ អ្នកទេសចរ​ចាក់​វ៉ាក់សាំង​រួចរាល់​មិនចាំបាច់​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខាភិបាល​ឬ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​!


​ប្រទេស​ថៃ​៖​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​បានស្នើ​លុបចោល​រាល់​ការត្រួតពិនិត្យ​សុខាភិបាល ដល់​អ្នកទេសចរ បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្រាន់​ចូលក្នុង​ទឹកដី​ថៃ​តាម​ដែនអាកាស​។​​ប្រទេស​ថៃ​នឹង​លើកលែង​ការធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ពេញលេញ មកពី​ប្រទេស​ដែលមាន​ហានិភ័យ​ទាប ចាប់ពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខនេះ​តទៅ​។​a thai tour1 

​ព័ត៌មាន​ខាងលើនេះ​ត្រូវបាន​ប្រកាស​ចេញ ដោយ​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ក្នុងឱកាស​ថ្លែង​សារ​ទៅកាន់​ប្រជាជាតិ កាលពី​ថ្ងៃ​ចន្ទ​ទី​១១​តុលា​។ លោក ប្រា​យុទ្ធ «​ថ្ងៃនេះ​, ខ្ញុំ​បានចេញ​បទបញ្ជា​ឲ្យ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ COVID-19 (CCSA) និង​ក្រសួងសុខាភិបាល​សាធារណៈ រួមសហការ​គ្នា​ដើម្បី​ពិគ្រោះ​យោបល់ នៅក្នុង​សប្តាហ៍​នេះ​តែម្តង​។ ចាប់ពី​ថ្ងៃទី​០១ ខែវិច្ឆិកា ខាងមុខនេះ​តទៅ​, ប្រទេស​ថៃ​នឹង​ចាប់ផ្តើម​បើកទ្វារ ដោយ​គ្មាន​តម្រូវការ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ និង​ធ្វើដំណើរ​មកកាន់​ប្រទេស​ថៃ​តាមផ្លូវ​អាកាស ពី​បណ្តា​ប្រទេស​ដែល​ត្រូវ​ចាត់ទុកថា មាន​ហានិភ័យ​ទាប​»​។​

​បើតាម​លោកនាយក​រដ្ឋមន្ត្រី​ថៃ យ៉ាងហោចណាស់​ប្រទេស​ចំនួន ១០ ហើយ ត្រូវបាន​កត់​ឈ្មោះ​ចូលក្នុង​បញ្ជី នៃ​ក្រុម​ប្រទេស​មាន​ហានិភ័យ​ទាប​សម្រាប់​ថៃ ក្នុងនោះ​មានដូចជា ចិន​, អាល្លឺម៉ង់​, សិង្ហ​បុរី​, ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​ជាដើម​។ សម្រាប់​ប្រទេស​មួយចំនួនទៀត នឹងត្រូវ​កត់​ឈ្មោះ​ចូលក្នុង​បញ្ជី​ខាងលើនេះ រហូតដល់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១​ខាងមុខ​។ ដោយឡែក​សម្រាប់​អ្នកដំណើរ មកពី​បណ្តា​ប្រទេស​ដែល​គ្មាន​ក្នុង​បញ្ជី គឺ​នឹងត្រូវ​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​ដដែល ពេលមកដល់​ទឹកដី​ថៃ​។​

​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ក៏បាន​ទទួលស្គាល់​ផងដែរ​ថា ការសម្រេចចិត្ត​របស់​លោក​បែបនេះ គឺ​ស្ថិតនៅ​ចំពោះមុខ​ហានិភ័យ​ជាច្រើន ប៉ុន្តែ​នេះ​ក៏​ជា​ពេលវេលា​មួយ ដែល​គ្រប់គ្នា​ត្រូវ​ចាប់ផ្តើម​បន្ធូរ​អារម្មណ៍​ពី​បញ្ហា​ផ្សេងៗ​។ លោក ប្រា​យុទ្ធ ថា នឹង​តាមដាន​ស្ថានការណ៍​ខាងមុខនេះ​យ៉ាង​ដិតដល់ ហើយនឹង​ចាត់វិធានការ​ភ្លាមៗ នៅពេល​មានរឿង​អ្វី​កើតឡើង​។

​សូមជម្រាបថា ប្រទេស​ថៃ​បាន​កត់ត្រា​ការឆ្លង​កូ​វីដ​១៩​ប្រចាំថ្ងៃ​ច្រើនជាង ១​ម៉ឺន​ករណី ចាប់តាំងពី​ខែកក្កដា​។ គិត​មកដល់ពេលនេះ ថៃ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប ១,៧៣០,៣៦៤​នាក់ ស្លាប់ ១៧,៨៣៥​នាក់ និង​ជាសះស្បើយ ១,៦០៤,៣៥៥​នាក់​៕a thai tour 

​