» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12463 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702634 នាក់

រុស្ស៊ី ព្រមាន​បាញ់​កម្ទេច ផ្កាយរណប​អង្គការ ណា​តូ​អង្គការ​ណា​សា​ក្តៅ​

​រុស្ស៊ី​៖​ប្រទេស​រុស្ស៊ី​បាន​ព្រមាន​ថា ខ្លួន​មាន​សមត្ថភាព​បំផ្លាញ​ផ្កាយរណប​របស់​អង្គការ​ណា​តូ ដោយ​ប្រើ​បច្ចេកវិទ្យា “Star Warrior” ថ្មី​របស់ខ្លួន ដែល​នឹងធ្វើ​ឲ្យ​មី​ស៊ី​ល​នាំ​ផ្លូវ​ដោយ GPS របស់លោក​ខាងលិច គ្មាន​ប្រយោជន៍​ចំពេល​មានការ​ប្រឈមមុខ​ដាក់​គ្នា​ថ្មី​បំផុត​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។a putin 

ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​បាន​អះអាងថា មី​ស៊ី​ល​ប្រឆាំង​ផ្កាយរណប (ASAT) របស់​ទីក្រុង​មូ​ស្គូ អាច​កម្ទេច​ផ្កាយរណប​ណា​តូ​ចំនួន​៣២​គ្រឿង និង​ធ្វើ​ឲ្យ​មី​ស៊ី​ល យន្តហោះ និង​នាវា​របស់​ពួកគេ ប្រើការ​លែងកើត​។​​ប្រទេស​រុស្ស៊ី បាន​សាកល្បង​ប្រព័ន្ធ ASAT ថ្មី​របស់​ពួកគេ នៅលើ​ផ្កាយរណប​សូ​វៀត​កាលពី​សប្តាហ៍​មុន​។ ការធ្វើ​តេស្ត​នោះ បាន​បណ្តាល​ឲ្យ​អំបែង​គ្រាប់ ខ្ទាត​ឆ្ពោះទៅកាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ (ISS) ដោយ​បង្ក​ឲ្យ​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​ពី​អង្គការ​ណា​សា និង​ទីក្រុង​វ៉ាស៊ីនតោន​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ទូរទស្សន៍​រដ្ឋ​បាន​ហៅ​វា​ថា​ជាការ​បាញ់​ព្រមាន​ក្នុងពេលដែល​ប្រទេស​នេះ​បាន​បញ្ជូនទាហាន​ជាង ៩៤,០០០​នាក់​ទៅកាន់​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន ដែល​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ថា​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការ​លុកលុយ ដូច​ការ​កាត់​យក​ឧបទ្វីប Crimea ក្នុង​ឆ្នាំ​២០១៤​។​

​សេត​វិមាន​បាន​សម្តែង​ក្តីបារម្ភ​យ៉ាងខ្លាំង លើ​ការកើនឡើង​នៃ​វត្តមាន​យោធា និង​គ្រឿង​សព្វាវុធ​របស់​ទីក្រុង​មូ​ស្គូ នៅតាម​បណ្តោយ​ព្រំដែន​ជួរមុខ ដែល​រួមមាន​ទាំង​រថក្រោះ និង​មី​ស៊ី​ល ក៏ដូចជា​ការគំរាមកំហែង​ជា​និរន្តរភាព​របស់ខ្លួន​ចំពោះ​ទីក្រុង​គៀវ​ផងដែរ​៕a pou tin2 

​