» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9391 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699562 នាក់

អតីត​នគរបាល​ញៀន​គ្រៀង​ញៀន​ម្នាក់​ចូល​មជ្ឈមណ្ឌល​ថែទាំ​កុមារ​បាញ់សម្លាប់​មិនរើសមុខ

​ប្រទេស​ថៃ​៖ ខ្មាន់កាំភ្លើង​ដែល​គេ​ស្គាល់​ថា​ជា​អតីតមន្ត្រី​នគរបាល​មួយរូប បាន​បើក​ការវាយប្រហារ​មក​ក្នុង​មជ្ឍមណ្ឌល​មើលថែទាំ​កុមារ​មួយកន្លែង​នៅក្នុង​សង្កាត់ Na Klang ក្នុង​ខេត្ត​ណុង​ប៊ូ​ឡាំ​ភូ​នៃ​ភាគ​ខាងជើង​ប្រទេស​ថៃ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ បណ្តាលឱ្យមាន​មនុស្ស​យ៉ាង​យោ​ចណាស់ ៣៤​នាក់​បាន​ស្លាប់ រួមមាន​ទាំង​កុមារ និង​ក្មេង​វ័យ​ជំទង់​ជាច្រើន​នាក់​ទៀតផង​ដែរ​។ របាយការណ៍​បាន​និយាយថា ក្នុងចំណោម​អ្នកស្លាប់​៣១​នាក់​រួមមាន​កូនក្មេង​ជាង​ម្ភៃ​នាក់ និង​មនុស្ស​១៨​នាក់​ទៀត​រងរបួស​។​ជនដៃដល់​បាន​ធើ្វ​សកម្មភាព​នៅពេលដែល​ក្មេងៗ​កុមារ​កំពុង​ដែល​ដេក​ជុំគ្នា​។​a kill thai1 

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Leusomboon ស្នងការរង​នគរបាល​នៅក្នុង​តំបន់ បាន​ប្រាប់​អ្នកសារព័ត៌មាន (PPTV HD) របស់​ប្រទេស​ថៃឡង់​ដ៍​ឱ្យដឹងថា ខ្មាន់កាំភ្លើង​គឺជា​អតីតមន្ត្រី​នគរបាល ដែល​ទើប​ត្រូវបាន​បណ្តាញ​ចេញពី​អង្គភាព​ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ទៅតាម​វិន័យ​នគរបាលជាតិ​ថៃ​។​​ខ្មាន់កាំភ្លើង អាយុ​៣៤​ឆ្នាំ ឈ្មោះ ប៉ាន់​យ៉ា ខាម​រ៉ាប​(Panya Khamrab)​បានសម្លាប់​ខ្លួនឯង​និង​ប្រពន្ធ​នៅពេល​ប៉ូលិស​តាម​ស្វែងរក​ចាប់ខ្លួន នេះ​បើតាម​សារព័ត៌មាន​ថៃ​បាន​រាយការណ៍​។​ក្រោយ​បាញ់ប្រហារ​នៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ ខាម​រ៉ាប បានគេច​ខ្លួន​តាម​រថ​យន្ត​តូយ៉ូតា​Vigo​ពណ៌​ស​ដោយ​បន្សល់​ក្បាំង​និង​ស្លាក​លេខ​នៅ​កន្លែងកើតហេតុ​។​

​នៅ​ម៉ោង​ប្រមាណ​៣​រសៀល មាន​សេចក្តីរាយការណ៍​ថា ជនល្មើស​បាន​បាញ់​ខ្លួនឯង​និង​ក្មេង​បីនាក់​ទៀត រួមទាំង​ប្រពន្ធ​របស់ខ្លួន​ក្រោយ​ជននេះ​បាន​ប្រព្រឹត្ត​ដូច​កម្រោលចូល​នៅ​មជ្ឈមណ្ឌល​ថែទាំ​ង​កុមារ​មួយ​ក្នុង​ខេត្ត ណង បួ ឡាំ​ភូ​(Nong Bua Lamphu)​។​​សូមបញ្ជាក់ថា អត្រា​កាន់​អាវុធ​នៅ​ថៃ​ខ្ពស់​ធៀប​នឹង​ប្រទេស​ផ្សេងៗ​នៅក្នុង​តំបន់ តែ​តួលេខ​ផ្លូវ​ការមិន​រាប់បញ្ចូល​អាវុធ​ខុសច្បាប់​មួយចំនួនធំ​ទេ ភាគច្រើន​ត្រូវបាន​ទិញ​នាំ​ឆ្លងកាត់​ព្រំដែន​មកពី​ប្រទេស​ក្បែរ​ខាង​។​​បញ្ហា​គ្រឿងញៀន​នៅ​ស្រុកថៃ ត្រូវ​អង្គការសហប្រជាជាតិ​ដែល​ធ្វើការ​លើ​បញ្ហា​នេះ បាន​ថ្កោលទោស​ព្រះរាជាណាចក្រ​ថៃ ថា​ជា​ប្រទេសមួយ​ដែលមាន​ការ​ចរាចរណ៍​សារធាតុ​ញៀន​និង​ផលិត​គ្រឿងញៀន​ច្រើន គឺ​ស្ទើរតែ​ច្រើនជាងគេ​នៅក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ថៃ ក៏​ជា​ប្រទេសមួយ​ដែល​គេ​ត្រូវ​ថា មានការ​ចរាចរណ៍​អាវុធ​ដោយ​ធូររលុង​ដែរ​។

លោក ប្រា​យុទ្ធ ចាន់​អូរ​ចា បាន​ថ្កោលទោស​អំពើ​ឃាតកម្ម​នេះ​ថា​«​ព្រៃផ្សៃ​បំផុត​» ហើយ​លោក​បាន​ថ្លែង​ក្តី​សោកស្តាយ​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​។ ទន្ទឹមនឹង​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ បានចេញ​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​។ នេះ​បើ​ផ្អែក​តាម​ខ្លឹមសារ​ក្នុង​គណនី​ហ្វេ​ស​បុក​របស់លោក​ប្រមុខ​រដ្ឋាភិបាល​ថៃ​។​​ហេតុការណ៍​ដ៏តក់​ស្លុត នាំ​ឲ្យ​កាសែត​ក្នុងស្រុក​និង​សាធារណមតិ​ថៃ នឹក​ទៅដល់​ការបាញ់រះ​សម្លាប់​មនុស្ស កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​មណ្ឌល​ពាណិជ្ជកម្ម ណា​ខន រាជា​ស៊ី​ម៉ា (Nakhon Ratchasima) ដែល​សម្លាប់​មនុស្ស​២៩​នាក់​។ ការបាញ់រះ​កាលនោះ គឺ​បង្កដោយ​ប៉ូលិស​ម្នាក់​ដែរ អាយុ​៣១​ឆ្នាំ ដែល​បាន​ឈ្លោះទាស់ទែង​គ្នា​ជាមួយ​ចៅហ្វាយនាយ​ថ្នាក់លើ​របស់ខ្លួន​។ កាលនោះ​លោក​ប្រា​យុទ្ធ បានប្រកាស​ចាត់ទុកថា នោះ​ជា​អំពើ​ឃោរឃៅ​ព្រៃផ្សៃ​អាក្រក់​បំផុត​មិន​ធ្លាប់​ជួប​ទាល់តែសោះ ហើយ​រូបលោក​មិន​ចង់ឃើញ​រឿង​សោកនាដកម្ម​បែបនេះ កើតឡើង​ជាថ្មី​ទេ​!​។a kill thai a kill thai4 a kill thai2 a kill thai5 a kill thai6 

​