» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8285 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698456 នាក់

រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ចង់​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ​ជាមួយ​ហ្វីលីពីន សហរដ្ឋអាមេរិក អូ​ស្រា្ត​លី​តែ​រដ្ឋមន្ត្រីការបរទេស​ថា​ចង់​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី


​ប្រទេស​ហ្វីលីពីន​៖ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក មី​ណូ​រុ​គី​ហា​រ៉ា​(Minoru Kihara) បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ជប៉ុន​មានបំណង​ចង់​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ ជាមួយ​ប្រទេស​ហ្វីលីពីន សហរដ្ឋអាមេរិក និង​អូស្ត្រាលី ក្រោម​ក្របខណ្ឌ​ត្រីភាគី និង​ពហុភាគី​។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​៨ ខែកក្កដា ឆ្នាំ ២០២៤​បាន​ឲ្យ​ដឹងថា​៖​ការបញ្ជាក់​របស់លោក Kihara ធ្វើឡើង​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា ជាមួយ​សម​ភាគី​ហ្វីលីពីន និង​នៅ​បន្ទាប់ពី​ជប៉ុន​-​ហ្វីលីពីន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យោធា​មួយ ឬ​ហៅ​កាត់​ថា RAA ដែល​នឹង​អនុញ្ញាតឱ្យ​ប្រទេស​ទាំង​២ ដាក់ពង្រាយ​កងកម្លាំង​របស់ ពួកគេ​នៅលើ​ទឹកដី​គ្នា​ទៅវិញទៅមក​។​a japon filipine2 

​ទោះបី​បែប​ហ្នឹង​ក៏ដោយ​តែ​សម្រាប់ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​វិញ បាន​ថ្លែង​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​បានបង្ហាញ​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការប៉ុនប៉ង​ប្រើប្រាស់​មធ្យោបាយ​កម្លាំងយោធា ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់ នៅ​ស្រប​ពេលដែល​ស្ថានការណ៍​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​កំពុង​កើនឡើង​ខ្លាំង​។

​ប្រមុខ​ការបរទេស​ជ​ប៉ុន លោក​ស្រិ​យូ​កូ​កា​មិ​កា​វ៉ា​( Yoko Kamikawa) បានលើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​សម​ភាគី​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន នៅក្នុង​ទីក្រុង​ម៉ានីល ខណៈ​ភាគី​ទាំងពី​បាន​ជជែក​ពិភាក្សាគ្នា​លើ​កិច្ចពង្រឹង​ទំនាក់ទំនង​វិស័យ​ការពារជាតិ និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្របសម្រួល​សហប្រតិបត្តិ​ការ​យោធា​ទៅវិញទៅមក (ARR) ដើម្បី​រួមចំណែក​ថែរក្សា​ស្ថិរភាព​ក្នុង​តំបន់ ។

​កិច្ចសហប្រតិបត្តិការ​យោធា​ខាងលើនេះ គឺជា​កិច្ចព្រមព្រៀង​ដំបូង​គេ​របស់​ជប៉ុន​ជាមួយនឹង​រដ្ឋ​នៅក្នុង​តំបន់​អាស៊ី និង​បាន​កើតឡើង នៅ​ខណៈដែល​ស្ថានការណ៍​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន​និង​ហ្វីលីពីន កំពុងតែ​ស្ថិតក្នុង​របត់​គួរឱ្យ​ព្រួយបារម្ភ ពាក់ព័ន្ធ​នឹង​បញ្ហា​ដែន​កោះ​ថ្ម​ប៉ប្រះ​ទឹក Second Thomas Shoal​។

​គួរ​បញ្ជាក់ថា ទាំង​ហ្វីលីពីន​និង​ជប៉ុន ត្រូវបាន​ស្គាល់​ថា ជា​សម្ព័ន្ធមិត្ត​អាស៊ី​ដ៏​សំខាន់​របស់​អាម៉េរិក ដោយ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ប្រទេស​ទាំងពីរ បានបង្ហាញ​គោលជំហរ​ប្រឆាំង​យ៉ាង​ម៉ឺន​ម៉ាត់​ទៅនឹង​អ្វីដែល​ខ្លួន​ចាត់ទុកថា ជា​អំពើ​គំរាមកំហែង​របស់​ចិន ចំពោះ​សន្តិសុខ​និង​ស្ថិរភាព​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់ពី​ចិន បាន​បន្ត​ទាមទារ​សិទ្ធិផ្ដាច់មុខ​សឹងតែ​ទាំងស្រុង ទៅលើ​តំបន់​ដែនសមុទ្រ​ដែលជា​ច្រក​ពាណិជ្ជកម្ម​ដ៏​សំខាន់​ក្នុង​តំបន់​អាស៊ី​មួយ​នេះ​។​គួរ​បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន កំពុងស្ថិត​នៅក្នុង​ទីក្រុង​ម៉ានីល ដើម្បី​ពិភាក្សា​ជាមួយ​សម​ភាគី​ហ្វីលីពីន ក្នុង​ទម្រង់​រដ្ឋមន្ត្រីការបរទេស​និង​រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រី​ការពារជាតិ​និង​រដ្ឋមន្ត្រី​ការពារជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ​។

សម្រាប់​ប្រទេស​ចិន​វិញ ក្រសួងការបរទេស​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពីដើម​សប្តាហ៍​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការអះអាង​របស់​ភាគី​ហ្វីលីពីន ដែល​ចោទប្រកាន់​ចិន​ថា បាន​យក​នាវា​ខ្នាត​យក្ស​មួយគ្រឿង​មក​ចត​ក្នុង​តំបន់​ដែន​កោះ​ថ្ម​ប៉ប្រះ​ទឹក Sabina Shoal ដែល​ហ្វីលីពីន​ចាត់ទុកថា​ជា​ដែនទឹក​សេដ្ឋកិច្ច​ផ្ដាច់មុខ​របស់ខ្លួន (EEZ) ដោយ​ចិន​បាន​ហៅ​តំបន់​កោះ​ថ្ម​ប៉ប្រះ​ទឹក​មួយ​នេះ ថា​ជា​ផ្នែក​មួយ​នៃ​ទីប្រជុំ​កោះ​ស្ព្រែ​ត​លី (Spratly) ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន អាជ្ញាធរ​ឆ្មាំ​សមុទ្រ​ហ្វីលីពីន បាន​រាយការណ៍​អំពី​វត្តមាន​របស់​នាវា​ឆ្មាំ​សមុទ្រ​ចិន​ខ្នាត​យក្ស​មួយគ្រឿង​ដែល​ខ្លួន​ឱ្យឈ្មោះ​ថា​ជា "​នាវា​បិសាច​" បាន​ធើ្វ​ការទម្លាក់​យុថ្កា​នៅ​តំបន់​កោះ​ថ្ម​ប៉ប្រះ​ទឹក Sabina Shoal ខណៈ​ហ្វីលីពីន​បាន​ហៅ​សកម្មភាព​មួយ​នេះ ថា​ជាការ​បំភិតបំភ័យ​រប​ស់​យោធា​ចិន ចំពោះ​ប្រទេសជិតខាង​អាស៊ី​ដែល​ទន់ខ្សោយ ។

​គួរ​បញ្ជាក់ថា នាវា​ឆ្មាំ​សមុទ្រ​ខ្នាត​យក្ស​របស់​ចិន​ខាងលើនេះ មាន​ប្រវែង​សរុប ១៦៥​ម៉ែត្រ និង​កំពុង​ចត​នៅ​តំបន់​ដែនទឹក​ចម្ងាយ​ប្រហែល​ជាង ៣៥០​គី​ម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ហ្វីលីពីន ដែលជា​រយៈ​ចម្ងាយ​មួយ​ស្ថិតនៅក្នុង​តំបន់​ដែនទឹក​សេដ្ឋកិច្ច​ផ្ដាច់មុខ​របស់​ហ្វីលីពីន ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ កាលពី​ឆ្នាំ ២០១២​។

​កាលពី​ឆ្នាំ ២០១៦​កន្លងទៅ ប្រទេស​ចិន​ធ្លាប់បាន​ច្រានចោល​សេចក្តីសម្រេច​របស់​តុលាការ​អចិន្ត្រៃយ៍​នៃ​អាជ្ញាកណ្តាល​អន្តរជាតិ ហៅ​កាត់​ថា PCA ដែល​បានប្រកាស​ទទួលស្គាល់​សិទ្ធិ​អធិបតេយ្យភាព​របស់​ប​ណ្តា​រដ្ឋ​ជិតខាង​ក្នុង​តំបន់​ទៅលើ​សមុទ្រ​ចិន​ខាងត្បូង ដោយ​រួមមាន​ប្រទេស​វៀតណាម ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង​កោះ​តៃវ៉ាន់ ៕ ប្រភព​៖ Reutersa japon defence a japon filipine1 


​