» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12435 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702606 នាក់

បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សន្តិសុខ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ប្រមុខ​ការពារជាតិ​ហ្វីលីពីន ប្តេជ្ញា​ការពារ​អធិបតេយ្យ​ជាតិ ក្រោយ​អតីត​ប្រធានាធិបតី លោក ឌូ​តឺ​តេ ប្រកូក​ប្រកាស​ចង់បាន​ឯករាជ្យ​សម្រាប់​កោះ Mindanao

ហ្វីលីពីន៖ រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​នា​ថ្ងៃ​ចន្ទ​ទី​៥​កុម្ភៈ បាន​សម្តែង​ការប្តេជ្ញាចិត្ត​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ ក្រោយ​ការ​គំរាម​ចង់​ធ្វើ​អបគមន៍ ពី​សំណាក់​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ចន្ទ ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​៖​កាលពី​ថ្ងៃទី​៣០ ខែមករា​កន្លងទៅ លោក Duterte បាន​ប្រកូក​ប្រកាស​ចង់ឱ្យមាន​ការផ្តល់​ឯករាជ្យ សម្រាប់​កោះ Mindanao ដែល​ជាទី​កំណើត​របស់លោក នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ខណៈ​សម្ព័ន្ធភាព​រវាង​លោក ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​បច្ចុប្បន្ន គឺ​លោក Ferdinand Marcos Jr បាន​ដួលរលំ​ទៅវិញ​កាលពី​សប្តាហ៍​មុន ដោយសារតែ​ការខ្វែងគំនិត​គ្នា ជុំវិញ​កិច្ចប្រឹងប្រែង​ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។​a philipin minmdanao 

​ប្រមុខ​ការពារជាតិ​ហ្វីលីពីន លោក Gilberto Teodoro នា​ថ្ងៃ​ចន្ទ​នេះ បាន​និយាយថា តួនាទី​របស់​ក្រសួងការពារជាតិ​ហ្វីលីពីន គឺ​ធានា​ការពារ​នូវ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ដូចដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ក្រសួង​នឹង​អនុវត្ត​តួនាទី​នេះ យ៉ាង​ខ្ជាប់ខ្ជួន​បំផុត​។ សម្តី​របស់លោក Teodoro គឺជា​ការ​បន្ទរ​សេចក្តី​ថ្លែងការណ៍ ធ្វើឡើង​ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ហ្វីលីពីន ដែល​បាន​និយាយ កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​ថា រដ្ឋាភិបាល​ហ្វីលីពីន នឹងមិន​ស្ទាក់ស្ទើរ​ដាច់ខាត ក្នុងការ​ប្រើប្រាស់​សិទ្ធិអំណាច និង​កងកម្លាំង​របស់​ខ្លួន ដើម្បី​ទប់ស្កាត់​និង​បញ្ឈប់​សកម្មភាព​ទាំងឡាយណា ដែល​ប៉ុនប៉ង​ចង់​បំបែក​ប្រទេស​ហ្វីលីពីន​។ រីឯ​ប្រមុខ​កងទ័ព​ហ្វីលីពីន លោក Romeo Brawner ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្រដៀង​គ្នា​ផងដែរ​។​

​លោក Duterte ជា​អ្នក​បាន​បង្កើត​ប្រវត្តិសាស្ត្រ តាមរយៈ​ការ​ក្លាយជា​ប្រធានាធិបតី​ហ្វីលីពីន​ដំបូង​គេ ដែលមាន​ប្រភព​ចេញ​មកពី​កោះ Mindanao ដែល​ត្រូវបាន​ញាំញី​ដោយ​អំពើហិង្សា​និង​ជម្លោះ អស់​រយៈពេល​រាប់​ទសវត្សរ៍ ខណៈ​រដ្ឋាភិបាល​ហ្វីលីពីន បាន​ប្រយុទ្ធ​តតាំង​ជាមួយ​ក្រុម​ឧទ្ទាម និង​ក្រុម​ជ្រុលនិយម​។​គេ​នៅចាំ​ថា​ថា​ខណៈដែល​ប្រជាពលរដ្ឋ​ហ្វីលីពីន​រាប់លាន​នាក់​កំពុង​ត្រៀមលក្ខណៈ​ចេញទៅ​បោះឆ្នោត កាលពី​ខែឧសភា​ព​ឆ្នាំ​២០២២​ជនប្រដាប់អាវុធ​មួយក្រុម​បាន​បើក​ការបាញ់រះ ទៅលើ​ការិយាល័យ​បោះឆ្នោត​នៅ​ស្រុក Buluan នៃ​កោះ​ភាគខាងត្បូង​ហ្វីលីពីន Mindanao ដែលជា​ជង្រុក​ក្រុម​ប្រដាប់អាវុធ​និង​ក្រុម​បះបោរ​កុ​ម្មុយ​និ​ស្ត​អ៊ីស្លាម​ជ្រុលនិយម​។​សូមបញ្ជាក់ថា​៖​ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr ទើបតែ​បានអនុម័ត​ជំហាន​ទី​៣ នៃ​ការធ្វើ​ទំនើបកម្ម​យោធា​របស់​ប្រទេស​ហ្វីលីពីន ដែល​ក្នុងនោះ​រួមមាន​ទាំង​ការទិញ​នាវាមុជទឹក​ដំបូងបង្អស់​ផងដែរ ដើម្បី​ការពារ​អធិបតេយ្យ​របស់ខ្លួន នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​បញ្ហា​វិវាទ​ទឹកដី​។

ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​៖​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ហ្វីលីពីន​ប្រចាំ​សមុទ្រ​ហ្វីលីពីន​ខាងលិច លោក Roy Trinidad បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ដំណាក់កាល​ទី​៣ នៃ​គម្រោង​ធ្វើ​ទំនើបកម្ម​យោធា ដែល​បាន​ឆ្លងកាត់​ការកែសម្រួល ដើម្បីឱ្យ​ស្របតាម​តម្រូវការ​របស់​ប្រទេស គឺ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​ចំណាយ​អស់​ថវិកា​ប្រមាណ​២​ទ្រី​លាន​ប៉េ​សូ (៣៥.៦២​ពាន់​លាន​ដុល្លារ​) ហើយនឹង​ត្រូវអនុវត្ត​ក្នុង​រយៈពេល​សរុប​៧​ឆ្នាំ​។ ការប្រកាស​នេះ កើតមាន​ចំពេល​មួយ ដែល​ភាព​តានតឹង​បាននិងកំពុង​កើនឡើង​ជាមួយ​ចិន ជុំវិញ​បញ្ហា​វិវាទ​ទឹកដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ទីក្រុង​ម៉ានីល​ហៅ​ផ្នែក​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ស្ថិតក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន ថា​សមុទ្រ​ហ្វីលីពីន​ខាងលិច​។​តែ​លោក Trinidad ថា​លោក​មិនទាន់​អាច​ប្រាប់​ឱ្យ​ច្បាស់​ថា នាវាមុជទឹក​ប៉ុន្មាន​គ្រឿង​ដែល​ហ្វីលីពីន​មានបំណង​ទិញ​ឡើយ ប៉ុន្តែ​លោក​បាន​បង្ហើប​ថា គឺ​នឹង​លើសពី​១​គ្រឿង​។ លោក Trinidad បាន​អះអាង​ទៀតថា បារាំង អេ​ស្ប៉ា​ញ កូរ៉េខាងត្បូង និង​អ៉ី​តា​លី ជាដើម បាននាំគ្នា​បង្ហាញ​ចំណាប់អារម្មណ៍ ក្នុងការ​ផ្គត់ផ្គង់​នាវាមុជទឹក​ឱ្យ​ហ្វីលីពីន​។​

​សូមបញ្ជាក់ថា​នៅក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr មកកាន់​ប្រទេស​វៀតណាម​កាលពី​ដើមខែ​កុម្ភៈ ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​គាំពារ​សុវត្ថិភាព​ក្នុងការ​ធើ្វ​នាវាចរណ៍ និង​បញ្ចៀស​ហេតុការណ៍​ប៉ះទង្គិច​ជាយថាហេតុ​ផ្សេងៗ​។​វត្តមាន​របស់លោក Marcos Jr នៅក្នុង​រដ្ឋធានី​ហាណូយ ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើនរូប មុននឹង​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​វៀតណាម លោក វ៉ូ វ៉ាន់​ធឿ​ង និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិញ​ជិ​ញ នៅក្នុង​កិច្ចប្រជុំ​ដាច់ដោយឡែក ។

វៀតណាម​និង​ហ្វីលីពីន​គឺជា​ប្រទេស​ភាគី​វិវាទ​នៅក្នុង​បញ្ហា​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង ដែល​ធ្លាប់​ត្រូវ​ប្រទេស​ចិន​ប្រកាស​ទាមទារ​ផ្ដាច់មុខ​សឹងតែ​ទាំងស្រុង ខណៈ​តំបន់​ដែនសមុទ្រ​នេះ​ត្រូវគេ​ចាត់ទុកថា​ជា​ច្រក​ដឹកជញ្ជូន​ពាណិជ្ជកម្ម​ផ្លូវទឹក​ដ៏​សំខាន់បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ហ្វី​ហ្វី​ក ដែលមាន​ទំហំ​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ប្រមាណ​ជា ៣​ពាន់​ពាន់​លាន​ដុល្លារ​អាម៉េរិក ។​តាមរយៈ​ខ្លឹមសារ​កិច្ចព្រមព្រៀង​នៃ​អនុស្សរណៈ​យោគយល់​ក្នុង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​រវាង​វៀតណាម​និង​ហ្វីលីពីន​ខាងលើនេះ បាន​ផ្តោត​សំខាន់​ទៅលើ​ការបង្កា​ឧបទ្ទវហេតុ​ប៉ះទង្គិច​គ្នា និង​ការចូលរួម​ពង្រឹង​ដំណើរការ​នាវាចរណ៍​នៅតាម​តំបន់​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ភាគី​ទាំងពីរ​ចាត់ទុកថា​ជា​តំបន់​ដែនទឹក​រៀងខ្លួន ។
​

សូម​ជម្រាបជូន​ថា ទីក្រុង​ប៉េកាំង​និង​ទីក្រុង​ម៉ានីល បាន​ចោទប្រកាន់​គ្នា​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ ជុំវិញ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រទេស​នីមួយៗ​មានការ​ទាមទារ​អធិបតេយ្យភាព​ត្រួតស៊ីគ្នា រួមទាំង​ការចោទប្រកាន់​ប្រទេស​ចិន​ថា បាន​បុក​កប៉ាល់​ដឹក​មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ហ្វីលីពីន​កាលពី​ខែធ្នូ​ផងដែរ​។ យ៉ាងណា​ថ្មីៗ​នេះ​ក្រសួងការបរទេស​រប​ស់​ប្រទេស​ទាំង​ពីរបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រទេស​ចិន និង​ហ្វីលីពីន​បាន​យល់ព្រម​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ដែនសមុទ្រ​ដើម្បី​គ្រប់គ្រង​ជម្លោះ និង​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​ឱ្យបាន​ត្រឹមត្រូវ​តាមរយៈ​កិច្ចពិភាក្សា​ជា​មិត្ត​ភាពទាក់ទង​នឹង​បញ្ហា​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​។​
​

ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា តាមរយៈ​ការពិគ្រោះ​យោបល់​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ក្នុងការ​គ្រប់គ្រង​ជម្លោះ និង​ការខ្វែងគំនិត​គ្នា​លើ​ដែនសមុទ្រ​ឱ្យបាន​ត្រឹមត្រូវ ក៏ដូចជា​ដោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ​នូវ​ភាពអាសន្ន​ក្នុង​ដែនសមុទ្រ ជាពិសេស​ស្ថានភាព​ជុំវិញ​តំបន់​ថ្ម​ប៉ប្រះ​ទឹក The second Thomas Shoal​។ ក្រសួងការបរទេស​ហ្វីលីពីន​បាន​និយាយថា ភាគី​ទាំងពីរ​បានបង្ហាញ​ជំហរ​រៀងៗ​ខ្លួន​នៅលើ​តំបន់​ថ្ម​ប៉ប្រះ​ទឹក និង​ធានា​គ្នា​ទៅវិញទៅមក​នូវ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ដើម្បី​ជៀសវាង​ការកើនឡើង​នៃ​ភាព​តានតឹង​។ ជាមួយគ្នានេះ​ភាគី​ទាំងពីរ​បាន​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ដោយ​ស្ងប់ស្ងាត់​តាមរយៈ​ទំនាក់ទំនង​ការទូត​ប្រសិនបើ​មាន​ឧប្បត្តិហេតុ​៕a philipin army a vn philipin a vn philipin1
​