» រកឃើញបេក្ខភាព​ពេញសិទ្ធិ​សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី » ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!? » ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2993 នាក់

ម្សិលមិញ 3717 នាក់

សរុប 14151326 នាក់

ប្រធានាធិបតី​ចិន ជួប​អតីត​មេដឹកនាំ​តៃវ៉ាន់ លោក Ma Ying-jeou នៅ​ទីក្រុង​ប៉េកាំងប្រកាសពីការប្រកាន់ជំហរបង្រួបបង្រួម!


ចិន​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ CCTV បាន​រាយការណ៍​ថា ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង (Xi Jinping) បាន​ប្រាប់​ទៅកាន់​អតីត​ប្រមុខ​ដឹកនាំ​កោះ​តៃវ៉ាន់ ម៉ា យី​ង​ចូ​វ (Ma Ying-jeou) កាលពី​ថ្ងៃ​ពុធ​ទី១០មេសាសប្តាហ៍​នេះ​ថា សកម្មភាព​ជ្រៀតជ្រែក​ពី​ផ្នែក​ខាងក្រៅ មិនអាច​បញ្ឈប់ "​ការបង្រួបបង្រួម​" រវាង​ចិន​និង​តៃវ៉ាន់​បានឡើយ ហើយ​គ្មាន​បញ្ហា​ណា​ដែលថា​មិនអាច​ពិភាក្សាគ្នា​បានដែរ ។​a china tai1 

​នៅក្នុង​ជំនួប​ជាមួយ​លោក​ម៉ា (Ma) ស្ថិត​នៅឯ​សាល​មហា​ប្រជាជន​ទីក្រុង​ប៉េកាំង ប្រមុខ​ដឹកនាំ​ប្រទេស​ចិន បាន​និយាយថា ប្រជាជន​រស់នៅ​ផ្នែក​ទាំងសងខាង​នៃ​ច្រក​សមុទ្រ​នេះ សុទ្ធតែជា​ប្រជាជន​ចិន ។​​តែ លោក​ប្រធានាធិបតី ស៊ី ជីន​ពីង ក៏​មិនបាន​ធ្វើការ​អត្ថាធិប្បាយ​ជា​សាធារណៈ​ណាមួយ​ឡើយ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​កោះ​តៃវ៉ាន់​កាលពី​ខែមករា ដោយ​អ្នកទទួលបាន​ជ័យជម្នះ​នាពេលនោះ បាន​ទៅលើ​អនុ​ប្រធានាធិបតី​បច្ចុប្បន្ន លោក ឡៃ ជី​ង​តេ (Lai Ching-te) ដែល​នឹង​ចូលកាន់​តំណែង​នៅ​ថ្ងៃទី ២០ ខែឧសភា ដោយ​ត្រូវបាន​រដ្ឋធានី​ប៉េកាំង​ចាត់ទុកថា ជា​អ្នក​បំបែក​ខ្លួន​យ៉ាង​គ្រោះថ្នាក់​ជាទីបំផុតនោះទេ ។


​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន CCTV បាន​រាយការណ៍​ដូច្នេះ​ថា «​នា​រសៀល​ថ្ងៃទី​១០ ខែមេសា​នេះ អគ្គលេខាធិការ​បក្ស​កុម្ម​យ​និ​ស្ត​ចិន លោក ស៉ី ជីន​ពីង បាន​ជួប​ជាមួយ​គណប្រតិភូ ដែល​ដឹកនាំ​ដោយ លោក Ma Ying-jeou នៅ​ទីក្រុង​ប៉េកាំង​»​។ កិច្ចពិភាក្សា​នេះ គឺជា​ជំនួប​ដ៏​កម្រ​មួយ​រវាង​មេដឹកនាំ​បច្ចុប្បន្ន​ឬ​អតីត​មេដឹកនាំ នៅ​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​តៃប៉ិ ហើយ​ជា​លើកទីមួយ គិត​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​រវាង​លោក ស៉ី និង​លោក Ma កាលពី​ឆ្នាំ​២០១៥ នៅ​ប្រទេស​សិង្ហ​បុរី ដែល​កាលនោះ លោក Ma កាន់តំណែង​ជា មេដឹកនាំ​តៃវ៉ាន់ នៅឡើយ​។​​អតីត​មេដឹកនាំ​តៃវ៉ាន់​រូបនេះ បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី​១ ខែមេសា ក្នុង​អ្វីដែល​លោក​ហៅថា បេសកកម្ម​សន្តិភាព ដើម្បី​ព្យាយាម​ជួយ បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​ទីក្រុង​ប៉េកាំង​។ កោះ​តៃវ៉ាន់​ត្រូវ​ចិន​ចាត់ទុកជា​ផ្នែក​នៃ​ទឹកដី​របស់ខ្លួន​។ លោក Ma ធ្លាប់​ធ្វើជា​មេដឹកនាំ​តៃវ៉ាន់ កាលពី​ចន្លោះ​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៦ និង​តំណាងឱ្យ​គណបក្ស Kuomintang (KMT) ដែលមាន​និន្នាការ​ចង់​ធ្វើឱ្យ​ទំនាក់ទំនង មាន​ភាពប្រសើរ​ឡើងជា​មួយ​ចិន​។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​របស់លោក ជាមួយ​លោក ស៉ី ជីន​ពីង កាលពី​ឆ្នាំ​២០១៥ បាន​ជួយ​ឱ្យ​ទំនាក់ទំនង​នៅ​ត្រើយ​ទាំងសងខាង នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ទទួលបាន​ភាពប្រសើរ​ឡើង ប៉ុន្តែ​វា​បាន​ធ្លាក់ចុះ​ទៅវិញ ចាប់តាំងពី​ការជាប់ឆ្នោត​របស់លោក​ស្រី Tsai Ing-wen មកពី​គណបក្សកាន់អំណាច​បច្ចុប្បន្ន​គឺ DPP​។ ការជាប់ឆ្នោត​ជា​មេដឹកនាំ​ថ្មី កាលពី​ខែមករា ដើមឆ្នាំ​នេះ របស់លោក Lai Ching-te ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​មេដឹកនាំ​រង​តៃវ៉ាន់ ទំនងជា​នឹងមិន​ធ្វើឱ្យ​ទំនាក់ទំនង​ជាមួយ​ចិន ល្អប្រសើរ​ជាង​មុន​នោះឡើយ ដ្បិត​រូបលោក​ត្រូវបាន​ទីក្រុង​ប៉េកាំង ចាត់ទុកជា​បុគ្គល​ចង់​បំបែក​រដ្ឋ​ដ៏​គ្រោះថ្នាក់​ម្នាក់​។

​ដោយឡែកនៅតៃប៉ិ មេដឹកនាំ​ជាប់ឆ្នោត​នៅ​កោះ​តៃវ៉ាន់ លោក Lai Ching-te នា​ថ្ងៃ​ពុធ​នេះ បានសម្រេច​តែងតាំង លោក Cho Jung-tai ដែលជា​អតីត​អគ្គលេខាធិការ​គណបក្ស​កាន់អំណាច DPP ឱ្យធ្វើជា​នាយករដ្ឋមន្ត្រី​របស់លោក ខណៈ​ការតែងតាំង​តួនាទី​ដទៃទៀត ដូចជា​តំណែង​រដ្ឋមន្ត្រីការបរទេស​ជាដើម នឹងត្រូវ​ប្រកាស​ក្នុងពេល​ឆាប់ៗ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ពុធ ទី​១០ ខែមេសា ឆ្នាំ​២០២៤​។​

​នៅក្រោម​ប្រព័ន្ធ​រដ្ឋាភិបាល​របស់​តៃវ៉ាន់ មេដឹកនាំ​ប្រធានាធិបតីគឺជា​អ្នក​តែងតាំង​នាយករដ្ឋមន្ត្រី ហើយ​បន្ទាប់មក​នាយករដ្ឋមន្ត្រី គឺជា​អ្នក​តែងតាំង​សមាជិក​នៃ​គណៈរដ្ឋមន្ត្រី ដែល​តម្រូវឱ្យ​មានការ​សម្រេច​ចុង​ក្រោយពី​មេដឹកនាំ​។ នាយករដ្ឋមន្ត្រី​ថ្មី រួមជាមួយ​គណៈរដ្ឋមន្ត្រី​របស់លោក នឹង​មិនទាន់​ចូលកាន់​តួនាទី​របស់ខ្លួន​ឡើយ រហូត​ទាល់តែ​លោក Lai ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ នៅ​ថ្ងៃទី​២០ ខែឧសភា​។ លោក Cho បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា រូបលោក​នឹង​ប្រកាស​ពី​សមាសភាព​នៃ​សមាជិក​គណៈរដ្ឋមន្ត្រីរ​ប​ស់លោក ក្នុងពេល​ឆាប់ៗ​។​

​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តៃវ៉ាន់​ផ្ទាល់ អគ្គលេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ លោក Wellington Koo ទំនង​នឹងត្រូវ​ឡើងជា រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី បន្ត​ពី​លោក Chiu Kuo-cheng ខណៈ​រដ្ឋមន្ត្រីការបរទេស​បច្ចុប្បន្ន គឺ​លោក Joseph Wu ទំនងជា​នឹង​ប្តូរ​តួនាទី​ទៅកាន់​តំណែង​ជំនួស​លោក Koo ជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​វិញ​។​ លោក Lai ដែល​សព្វថ្ងៃ​កាន់​តួនាទី​ជា​មេដឹកនាំ​រង​តៃវ៉ាន់ បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​អាណត្តិ​ថ្មី កាលពី​ខែមករា ដើមឆ្នាំ​នេះ ប៉ុន្តែ​គណបក្ស DPP បាន​បាត់បង់​សំឡេង​ភាគច្រើន​នៅក្នុង​សភា​។ គណបក្សប្រឆាំង​ធំ​បំផុត​របស់​តៃវ៉ាន់ Kuomintang (KMT) ឈ្នះ​បាន​អាសនៈ​ច្រើនជាងគេ ប៉ុន្តែ​មិន​គ្រប់គ្រាន់​ដើម្បី​បង្កើត​សំឡេង​ភាគច្រើន ដោយ​ខ្លួនឯង​នៅក្នុង​សភា​។ អាសនៈ​ដទៃទៀត ត្រូវបាន​ឈ្នះ​ដោយ​គណបក្ស Taiwan People's Party (TPP) ដែល​ដឹកនាំ​ដោយ​អភិបាលក្រុង​តៃប៉ិ លោក Ko Wen-je៕a china tai2 a china tai3 a china tai4