» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12245 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702416 នាក់

បើកទទួល​ការចរចារ​ដំបូង​មាន​បុគ្គ​លឹក​ក្រុមហ៊ុន​ណាហ្គា​ម្នាក់​គត់​ចូលទៅ​ក្រសួង​ការងារ​!

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីប្រកាស​មួយ ស្ពី​ពី​លទ្ធផល នៃ​កិច្ចប្រជុំ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ដោះស្រាយ វិវាទ​ការងារ នៅ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍​។​សេចក្តីប្រកាស​នេះ បានបញ្ជាក់​ថាៈ ស្របតាម​ស្មារតី​កិច្ចប្រជុំ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២១ ដែល​អង្គប្រជុំ បាន​ឯកភាពគ្នា​ថា នឹង​បន្ត​ដោះស្រាយ ករណី​ទាមទារ​របស់​បងប្អូន​កម្មករ និយោជិត នៃ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ លី​មី​ធី​ត ចំនួន ៣៦០ នាក់ ដែល​មិនទាន់​ឯកភាព ក្នុងការ​ទទួលយក ការទូទាត់​ប្រាក់​បំណាច់ ផ្តាច់​កិច្ចសន្យា ការងារ ទៅតាម​ករណី នីមួយៗ​។​a naga strike3 

​ក្រសួង បានបញ្ជាក់​បន្ថែមថាៈ ដើម្បី​បន្ត​ដោះស្រាយ ករណី​វិវាទ​នេះ ស្របតាម​ច្បាប់ និង​នីតិវិធី ជា​ធរមាន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​លិខិត អញ្ជើញ បងប្អូន​កម្មករ និយោជិត ទាំង ៣៦០ នាក់ និង​អ្នកតំណាង​របស់ខ្លួន មក​ធ្វើការ​ដោះស្រាយ ចាប់ពី​ម៉ោង ៩:០០ នាទី​ព្រឹក ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ តទៅ នៅ​ទីស្តីការក្រសួង​។ គិត​ត្រឹម​ម៉ោង ៤ រសៀល នេះ មាន​កម្មករ និយោជិត​ម្នាក់ បានមក​ចូលរួម និង​បាន​ជម្រាប​ក្រសួង​ថា ខ្លួន​ឯកភាព​ទទួលយក​ដំណោះស្រាយ ពី​ក្រុមហ៊ុន និង​ត្រៀមខ្លួន ជូនដំណឹង ទៅ​ក្រុមហ៊ុន នៅ​ថ្ងៃស្អែក ហើយ​ពេល​រសៀល នេះ ក្រសួង​បាន​ប្រជុំ ជាមួយ​តំណាង​របស់ បងប្អូន​កម្មករ និយោជិត ដើម្បី​ពិនិត្យ ទៅលើ​ការ គណនា​សំណង របស់​និយោជក កន្លងមក​។​

​ក្រសួង​បន្ត​រង់ចាំ​ទទួល​បងប្អូន កម្មករ និយោជិត ដែល​យល់ព្រម ទទួលយក​លក្ខខណ្ឌ ដែល​បាន​ឯកភាព ក្នុង​កិច្ចប្រជុំ នៅ​សាលា​រាជធានី​ភ្នំពេញ កន្លងមក និង​បន្ត​ជួប ជាមួយ​តំណាង បងប្អូន​កម្មករ និយោជិត ដើម្បី​ពិភាក្សា លើ​ការងារ​ផ្សេងៗ​។ សូម​បងប្អូន និង​អង្គការ​សហជីព ក៏ដូចជា និយោជក ចូលរួម​សហការ​ជាមួយ ក្រសួង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បញ្ចប់​ករណី​វិវាទ​នេះ ជាជាង​ការធ្វើ​កូដកម្ម ដែលនាំឱ្យ​ប៉ះពាល់​ដល់ ផលប្រយោជន៍ គ្រប់ភាគី​ពាក់ព័ន្ធ​។​

​ក្រសួង​ការងារ​អះអាងថា​បន្ត​ការពារ ឱ្យបាន​នូវ​អ្វី​ដែលជា​ផលប្រយោជន៍ ស្របច្បាប់​របស់​បងប្អូន កម្មករ និយោជិត និង និយោជក ព្រមទាំង​បន្ត​ខិតខំ សម្របសម្រួល ដោះស្រាយ​វិវាទ ការងារ​នេះ ជូន​បងប្អូន ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៩:០០ ព្រឹក តទៅ ស្របតាម តួនាទី ភារកិច្ច​របស់ខ្លួន រហូត​ករណី​វិវាទ​នេះ ត្រូវបាន​ដោះស្រាយ​បញ្ចប់ ស្របតាម ច្បាប់​នានា ជា​ធរមាន​។​
​ក្រសួង​ការងារ បានលើកឡើង​ដែរ​ថាៈ សេចក្តី​ដូច​បាន​ជម្រាប ជូន​ខាងលើ សូម​បង ប្អូន​កម្មករ និយោជិត និង​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន ក្រសួង នឹង​ជូនដំណឹង ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​មាន​វឌ្ឍនភាព នៅ​រៀងរាល់ ពេល​មានការ​ជួបប្រជុំ​ជា មួយ​តំណាង​របស់​បងប្អូន ឬ​នៅពេល​ជួប​ជាមួយ បងប្អូន​ណាមួយ​ដោយផ្ទាល់​.​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២១ ធ្នូ សាលា​រាជធានី​ភ្នំពេញ​ក៏បាន កោះហៅ​ភាគី​ពាក់ព័ន្ធ ឱ្យ​ចូលរួម​កិច្ចប្រជុំ​រក​ដំណោះស្រាយ បន្ទាប់ពី​កម្មករ​ជាង​១ ០០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា ទាមទារ​លក្ខខណ្ឌ​ចំនួន ៩ តាំងពី​ថ្ងៃទី​១៨ ធ្នូ​មក​។ សេចក្តីប្រកាស​របស់​សា​រាជធានី បានឱ្យដឹងថា អង្គប្រជុំ ក៏បាន​ស្នើ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ក្រោយពី​ទទួលបាន​បញ្ជី​ឈ្មោះ​អ្នក​ដែល​ទទួល​សំណង​ឈប់​ពី​ការងារ និង​អ្នក​ដែល​ស្នើ​សុំចូល​បម្រើ​ធ្វើការ​ងារ​វិញ ត្រូវយក​បញ្ហា​នេះ​ទៅ​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សាភិបាល របស់​ក្រុមហ៊ុន ដើម្បី​ពិនិត្យ​សម្រេច​លើ​ការស្នើសុំ​នេះ និង​រាយការណ៍​លទ្ធផល​ប្រជុំ​មក​សាលា រាជធានី​ភ្នំពេញ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​បន្ត​។​

​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា សហជីព​បានធ្វើ​បញ្ជី​ឈ្មោះ​កម្មករនិយោជិត​ទាំង ៣៦៥​នាក់ ដែល​ក្នុងនោះ​មាន​ចំនួន ៤៨​នាក់ លើ​ចំនួន​៣០០​នាក់​យល់ព្រម​ទទួលយក​ប្រាក់​សំណង ដើម្បី​ឈប់​ពី​ការងារ​នៅពេល​ទូទាត់​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ស្តីពី​ការងារ​។ សហជីព​ត្រូវ​ទំនាក់ទំនង​ទៅ​អ្នក​នៅ​សេសសល់​ចំនួន​៦៥​នាក់ ដើម្បី​បញ្ជាក់​ពី​ជំហរ​ថា​ព្រម​ទទួល ប្រាក់​សំណង​ឈប់​ពី​ការងារ ឬ​ចង់​បន្ត​ចូល​បម្រើ​ការងារ​វិញ ហើយ​រៀបចំ​បញ្ជី​ឈ្មោះ​ឱ្យបាន​ច្បាស់លាស់​។
​សាលា​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់ក​ម្មករ យោ​ជិត ដែលមាន​វិវាទ​ការងារ ឱ្យ​បន្ត​ភាព​អត់ធ្មត់ ដោយ​បញ្ឈប់​ការសម្តែង​មតិ​ដោយ​ខុសច្បាប់ ដើម្បី​ទុកពេល​ឱ្យ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​បន្តធ្វើ​កា​រ​សម្របសម្រួល​ដោះស្រាយ រី​វាទ​ការងារ​នេះ​ជួយ​ភាគី​ទាំង​២​ដោយ​ឈរលើ​ស្មារតី​យោគយល់ អធ្យាស្រ័យ​គ្នា​។ សាលា​រាជធានី ក៏បាន​ព្រមាន​ថា ក្នុងករណី​កម្មករនិយោជិត និង​សហជីព​នៅតែ​បន្តសកម្មភាព​ធ្វើបាតុកម្ម​ដោយ​ខុសច្បាប់​នៅតាម​ទីតាំង​សាធារណៈ ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​។

​ប៉ុន្តែ​នៅ​ថ្ងៃទី​២២ ធ្នូ នេះ អ្នកស្រី​សុន ស្រី​ពេ​ជ្យ តំណាង​កម្មករ​បាន​ប្រាប់​កាសែត ថា កម្មករ​ទាំងអស់​នៅតែ​ប្រមូលផ្តុំ​គ្នា​តវ៉ា បើទោះជា​មាន​សេចក្តីសម្រេច​និង​ការកោះហៅ​ចូលរួម​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ជា​បន្តបន្ទាប់​ក៏ដោយ​។ អ្នកស្រី​ថា​៖«​យើង​នៅតែ​ប្រមូលផ្តុំ​គ្នា​តវ៉ា​ដដែល ព្រោះ​ការចរចា​នេះ មិនទាន់មាន​ដំណោះស្រាយ​អ្វី​ផង​។ យើង​ស្នើ​សុំឱ្យ​ក្រុមហ៊ុន​ទទួលយក​ពួកយើង​ចូលធ្វើការ​វិញ និង​ទាមទារ​លក្ខ​ខ​ណ្ខ​ការងារ​មួយចំនួន​ផងដែរ​។ ប៉ុន្តែ​មិនទាន់បាន​សូម្បី​តែមួយ​ចំណុច​។ អ៊ីចឹង កម្មករ​នៅតែ​បន្ត​ទាមទារ​ដដែល​»​។​​សូមជម្រាបថា កូដកម្ម​របស់​កម្មក​រ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើ​លដ៍ ធ្វើឡើង​បន្ទាប់ពី​វិវាទ​ការងារ​នៅក្នុង​ក្រុមហ៊ុន​មួយ​នេះ បានកើត​ឡើង​អស់​រយៈពេល​៨​ខែ​មកហើយ ក្រោយពី​ក្រុមហ៊ុន​បានប្រកាស​បញ្ឈប់​បុគ្គលិក ១ ៣២៩​នាក់ ក្នុងចំណោម​បុគ្គលិក​សរុប​ជាង​៨ ០០០​នាក់ ដោយ​លើក​ហេតុផល​ថា ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​១៩៕a naga strike a naga strike1 

​