
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3676 នាក់
ម្សិលមិញ 5488 នាក់
សរុប 19227003 នាក់
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងពុករលួយមួយករណីយ៍ពាក់ពន្ធ័ការដោះដូរ(លក់)ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំង ទីតាំងចាស់ដើម្បីដាក់ទីតាំងថ្មីដែរ មានទំហំទឹកប្រាក់ជាង៣លានដុល្លារអាមេរិក រវាងក្រុមហ៊ុនអះស្ការិទ្ធ ជាមួយសាលាខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៨ មកបើកសវនាការដើម្បីផ្តន្ទាទោសលើជនជាប់ចោទ៤រូប ។
សវនាការបានធ្វើឡើងជាសាធារណៈ ដែលដឹកនាំដោយលោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោកទុង រតនា ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ជនជាប់ចោទ៤ នាក់បានមានវត្តមានទាំងអស់គឺ ៖ ១-ឈ្មោះ ដួង តារា ២-ឈ្មោះ មួង ឃីម ជាប់ចោទពីបទ.ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
៣-ឈ្មោះ អ៊ុត ធី ជាប់ចោទពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិមាត្រា៦០៦នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ ៤-ឈ្មោះ លី សាម៉េត ហៅគ្រូមា ត្រូវបានចោទប្រកាន់ពីបទ.សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា២៩ មាត្រា៥៩៥ មាត្រា៥៩៦នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ជនត្រូវចោទទាំង៤នាក់ មានមេធាវីការពារក្តីតាមផ្លូវច្បាប់រៀងៗខ្លួន ហើយក្នុងនោះក៏មានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពប្រឆាំងអំពើពុករលួង«ACU»ផងដែរ ។ បន្ទាប់ពីបានសាកសួរដេញដោលលើជនត្រូវចោទអស់រយៈពេលជាច្រើនម៉ោង ។
នៅក្នុងសវនាការ ជនត្រូវទាំង៤នាក់ ពិតជាបានឆ្លើយសារភាពមានភាពស៊ីសង្វាក់ពាក់ព័ន្ធបទល្មើសដូចការចោទប្រកាន់ខាងលើនេះ ប៉ុន្តែដោយពេលវេលាដល់ម៉ោងសម្រាករបស់មន្ត្រីរាជការ តុលាការបានលើកពេលប្រកាសសាលក្រមលើសំណុំរឿងនេះទៅថ្ងៃក្រោយដោយមិនកំណត់ ។ជនត្រូវចោទទាំង៤នាក់ ឈ្មោះ ដួង តារា ឈ្មោះ លី សាម៉េត ហៅគ្រូមា និងឈ្មោះ អ៊ុត ធី ត្រូវបាននាំទៅឃុំខ្លួននៅពន្ធនាគារព្រៃស ចំណែកឈ្មោះ មួង ឃីម អនុរក្សបាននាំទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលវិញ ៕ v2