» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12300 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702471 នាក់

ប៉ូលីស​ចោទ​មេព្រៃ មេព្រៃ​ចោទ​ប៉ូលីស រឿង​ដោះលែង​មនុស្ស​ម្នាក់​ក្នុងចំណោម​៤​នាក់​ដែលជា​ម្ចាស់​ត្រាក់ទ័រ ដែល​សមត្ថកិច្ច​ចាប់បាន​នៅ​ចំណុច​អូរ​ក្រ​ម៉​រ​សាន្ត ក្នុងភូមិ​កោះ​កណ្ដាល ឃុំ​ជៀប ស្រុក​ទឹកផុស​កាលពី​ថ្ងៃទី​៥/៩/២០១៩

 

​កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​រិះគន់ថា​​ខ្នោះដៃ​ពិតជា​ប្រកាន់ វ​ណ្ណះ​មែន​!​។​ចាប់បាន​ជនសង្ស័យ​៤​នាក់​បែ​ជា​ជាប់ទ្រុង​តែ​បីនាក់​រួច​បាត់អស់​ម្នាក់​ហើយ​ជា​
​ម្ចាស់​ត្រាក់ទ័រ​ទៀត​។​តើ​កា​រត់​រួច​គឺ​ក្រោម​ស្នាដៃ​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ រមាស​ឬ​ស្នាដៃ​ប៉ូលីស​???។a ky trac3 

​បើ​យោងតាម​ការ​អោយដឹងពី​លោក​ខែម វិបុល​អធិការ​នគ​បាល​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៦​វេលា​ម៉ោង​៨​ព្រឹក​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​រមាស​បាន​ទៅ​នាំយក​ម្ចាស់​ត្រាក់ទ័រ​ម្នាក់​ក្នុងចំណោម​៤​នាក់ ពី​កន្លែង​អធិការដ្ឋាន​នគ​បាល​ស្រុក​ទឹកផុស​យកទៅ​សួរចម្លើយ​នៅ​ខ្ចូ​ស​ក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស តាំងពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់​។ ប៉ុន្តែ​នៅពេលដែល​ខាង​មេព្រៃ​ហៅ​ម្ចាស់​ត្រាក់ទ័រ​ម្នាក់​យកទៅ​សួរចម្លើយ​នោះ​ក៏បាន​បាត់​ម្ចាស់​ត្រាក់ទ័រ​នោះ​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​នោះ​ក្នុងអំឡុង​ម៉ោង​ប្រមាណ​១០​ព្រឹក​នោះ​តែម្ដងទៅ ។​


​ក្រោយពី​បែកធ្លាយ​ព័ត៌មាន​ថា​ការ​រួចខ្លួន​ម្ចាស់​ត្រាក់ទ័រ​នេះ​មក​មានការនិយាយថាគឺ​ដោយសារ​មាន​ថ្នូរ​នឹង​ទឹកប្រាក់​ប្រមាណ​៣០០០$​ផងដែរ​?​។​
​គួររម្លឹកថា អ្នកណា​ក៏​ដឹង​ដែរ​ថា​សមត្ថកិច្ច​នគ​បាល​ស្រុក​ទឹកផុស​សហការ​ជាមួយ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​តែង​បាន​ចាប់​គ្រឿងចក្រ​ដែល​លួច​ឈូសឆាយ​ដីព្រៃ​ខុសច្បាប់​ដែលមាន​ត្រាក់ទ័រ​ជាច្រើន​គ្រឿង ប៉ុន្តែ​ត្រូវបាន​លោក​សំ ឬ​ទ្ធី​ដោះលែង​យកលុយ​ជា​បន្តបន្ទាប់ ។

ជាក់ស្ដែង​ដូចជា​ត្រាក់ទ័រ​២​គ្រឿង​មកពី​ខេត្តពោធិសាត់​ដែលមាន​មេការ​ឈ្មោះ​គន​លួច​ឈូសឆាយ​ដីព្រៃ​នៅ​ចំណុច​ខាងកើត​ភ្នំ​តា​សាំ​ក្នុង​ឃុំក្រាំង​ស្គារ​ត្រូវបាន​លោក​សំ ឬ​ទ្ធី​ដោះលែង​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ច្រើន​ពាន់​ដូ​ល្លា​និង​ត្រាក់ទ័រ​របស់​ឈ្មោះ​អ្នកស្រី​នុត រ៉ា​នៅ​ភូមិ​តា​នៃ​លួច​ឈូ​ល​ឆាយដី​ព្រៃ​នៅ​ខាងត្បូង​ភូមិ​ស្លែង​ជាដើម​ក៏ត្រូវ​បាន​លោក​សំ ឬ​ទ្ធី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ដោះលែង​ជា​ថ្នូរ​និង​ទឹកប្រាក់​ប្រមាណ​ជាង​៨០០០$​ផងដែរ និង​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​ទៀត​ដែល​ចាប់បាន​ក្នុង​ឃំ​ុ​ជៀប​និង​ឃំ​ុ​ក្រាំ​ស្គារ​ជិ​១០​គ្រឿង​ត្រូវបាន​លោក​សំ ឬ​ទ្ធី​ដោះលែង​យកលុយ​អស់​គ្នាន​សល់ គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​ឬ​ធ្វើ​អ្វី​លោក​សំ ឬ​ទ្ធី​ឡើយ​។

 

​ឯ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​វិញ បានបញ្ជាក់​អោយដឹងថា ពុំមាន​ករណី​ដោះលែង​ជន​ទាំង ៣ នាក់​នោះឡើយ ។​លោក​បាន​បញ្ជាក់ទៀតថា បាន​បញ្ជូន​សំណុំរឿង​ទៅកាន់​ចៅក្រម​ស៊ើបសួរ​ហើយ​នៅ​ល្ងាចម្សិលមិញ​។​
-​នៅ​ព្រឹក​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ​2019 នេះ ក្រោយពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បានសម្រេច​បញ្ជូន​ជនសង្ស័យ​ទាំង ៣ នាក់​ដាក់ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃនេះ ដែលជា​អ្នក ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឈូសឆាយដី​គំរប​រដ្ឋបាល​ព្រៃឈើ​ឆ្នាំ 2002 នៅក្នុង​ស្រុក​ទឹកផុស​អោយ​ថៅកែ​។​
-​ចំណែក​អ្នកមាន​ម្នាក់ ជា​ថៅកែ​ត្រាក់ទ័រ ជា​ម្ចាស់​គ្រឿងចក្រ​ត្រូវបាន​រត់គេចខ្លួន ឬ​អាច​ថា​មាន​គេ​ជួយ​លួច​រំដោះ​ចេញ កំពុង​ត្រូវបាន​សមត្ថកិច្ច​តាម​ប្រមាញ់​។​

​ពាក់​ពន្ធ​ករណី​ខាងលើនេះ សារព័ត៌មាន​យើង​ធ្វើការ​សាកសួរ​ទៅកាន់​លោក ងិន ហ៊ុន ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ដោយ​លោក​បាន​បញ្ជាក់ថា គឺ​ពិត​ជាមាន​ជន​ម្នាក់​បាន​រត់គេចខ្លួន​មែន ក្នុងចំណោម​មនុស្ស​៤​នាក់ ។ ដោយ​លោក​បាន​បញ្ជាក់ថា លោក​បាន​បញ្ជា​កម្លាំង​ឲ្យ​តាម​ចាប់ខ្លួន​ត្រឡប់មកវិញ ដើម្បី​សាកសួរ​ព័ត៌មាន ឲ្យ​បានជា​ក់លាក់ មូលហេតុ​អ្វី​បានជា រត់​? ដោយ​លោក​បាន​បន្ថែមទៀតថា ការរត់​បែបនេះ​គឺជា​បទល្មើស​មួយ​បន្ថែមទៀត​។ ចំណែក​ជន ៣ នាក់​ទៀត​បាន​បញ្ជូនទៅ​កាន់​តុលាការ​នា​ថ្ងៃ​ម្សិលមិញ​។​

-​ករណីនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ជាពិសេស​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ គួរតែ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​រក​អ្នកបញ្ជា​នៅ​ពី​ក្រោយខ្នង ក្នុងការ​រំលោភបំពាន​ឈូសឆាយដី​របស់​រដ្ឋ និង​អ្នក​ដែល​ឃុបឃិត​ធ្វើអោយ​ជនល្មើស​រួច​នេះ​ផង​!​។​a kya a kya1 a ky trac1 a ky trac2 a ky trac4 a ky trac5 

​