» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8106 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698277 នាក់

កាន់បិណ្ឌ​នៅ​បន្ត​តាម​វត្ត​ក្នុង​រា​ធានី​តែ​ការប្រមូល​ផ្តុំគ្នា​ត្រូវ​ណ្តោះ​អាសន្ន​!?


​ភ្នំពេញ ៖ មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ បាន​បន្ត​ផ្អាក​ការជួបជុំ​ផ្សេងៗ និង​ការប្រមូលផ្ដុំ​ថ្វាយបង្គំ ជា​បណ្ដោះអាសន្ន​សិន​ក្នុង​ពិធី​កាន់បិណ្ឌ ចាប់ពីពេលនេះ តទៅ​រហូតដល់​មានការ​ជូនដំណឹង​ថ្មី​។a bin3

មុន​មាន​សេចក្តីជូនដំណឹង​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ពិភាក្សាគ្នា ក្នុង​ការផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ឬក៏​បង្រួម​កម្មវិធី ឲ្យ​មាន​មនុស្ស​ចូលរួម​តិច​បំផុត ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ បន្ទាប់ពី​មានការ​ផ្ទុះឡើង​ករណី​ឆ្លង ជំងឺ​កូ​វីដ​-១៩ នៅក្នុង​វត្ត​ចំនួន​២​កន្លែង គិត​ត្រឹម​ថ្ងៃ​កាន់បិណ្ឌ​ទី​២​។ សម្តេច​តេ​ជោ ហ៊ុន សែន ស្នើឱ្យ​គណៈសង្ឃ​នាយក ដែលជា​គណៈ​ប្រតិបត្តិ​នៃ​ការគ្រប់គ្រង​សង្ឃ រួម​នឹង​ក្រសួង​ធម្មការ​និង​សាសនា ធ្វើការ​ពិនិត្យ​បន្ទាន់ ដោយ​គិតគូរ​លើ​វិធានការ​ទាំងឡាយ​ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល ។

សម្តេច បាន​គូស​បន្ថែម​ផងដែរ​ថា តើ​គួរ​គប្បី​ធ្វើយ៉ាងណា​ក្នុងស្ថានភាព​លំបាក​មួយ​នេះ សម្តេច បាន​អំពាវនាវ​ឲ្យ ក្រសួងសុខាភិបាល ធ្វើការ​ពិចារណា តើ​យើង​គួរតែ​ផ្អាក​នៅ​ពិធី​នេះ​បាន​ឫ​ទេ ឫ​កាត់បន្ថយ​តាមរបៀប​ណាមួយ តាម​ដែល​អាចធ្វើ​ទៅបាន​.​។​សម្តេច​តេ​ជោ បាន​លើកឡើងថា ការរកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ ជា​សញ្ញា​មិនល្អ​សម្រាប់​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ ដែល​អាច​ឈានដល់​ការផ្ទុះ​ឡើងជា​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩ បំផ្លាញ​ដល់​កិច្ចប្រឹងប្រែង​ដែល​កម្ពុជា​បាន​ខិតខំ​គ្រប់គ្រង និង​ធ្វើឱ្យមាន​ស្ថានភាព​ល្អប្រសើរ​ក្នុង​រយៈពេល​កន្លងមក​នេះ​។ក្នុង​សេចក្តីជូនដំណឹង​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី ក៏​អំពាវនាវ​សូម​ឲ្យ​ព្រះអង្គ លោក លោកស្រី លើកកម្ពស់​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​-១៩​នេះ ដោយ​ណែនាំ​ពុទ្ធបរិស័ទ ឲ្យ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ នូវ​វិធានការ​ទាំងឡាយ របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​។​

ចំពោះ​វី​ធាន​ការ​ទៅមុខ​ដល់​ទិវា​ភ្ជុំ​ធំ​លោក សេង សុ​មុនី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​ប្រាប់​កាសែត​ថា ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ បាន​នឹង​កំពុង​ពិភាក្សាគ្នា លើ​ករណី​ផ្ទុះឡើង​ជំងឺ​កូ​វីដ​-១៩ នៅតាម​ទី​អារាម ក្នុងអំឡុងពេល​នៃ​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ​-​ភ្ជុំបិណ្ឌ​នេះ​ថា​ត្រូវ​ធ្វើយ៉ាងណា​ផងដែរ​។​សូមជម្រាបថា វត្ត​ចំនួន​២​ទីតាំង ដែល​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​ឆ្នាំនេះ មាន​វត្ត​នាគ​វ័ន និង​វត្ត​ចំពុះក្អែក ស្ថិតនៅ​រាជធានី​ភ្នំពេញ​និង​រកឃើញ​សង្ឃ​នៅ​វត្ត​មួយ​ក្នង​ខេត្តស្វាយរៀង​ផងដែរ​៕a covit pagoda2 a covit pagoda3 


​