» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10896 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701067 នាក់

ប្រជាពលរដ្ឋ​ក្តៅ​រឿង​សណ្ឋាគារ​ព្រី​នប​ង្ហូ​ទឹក​សម្អុយ​ចូល​ផ្ទះ​

 

​ភ្នំពេញ : ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ប្រមូល​ផ្តុំគ្នា ធ្វើការ​ស្នើសុំ​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ទឹកលូ ហូរ​ចូល​ផ្ទះ​របស់​ពួកគាត់ នៅ​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។a hotell prince1

ប្រជាពលរដ្ឋ បាន​លើកឡើងថា ទឹកលូ​របស់​សណ្ឋាគារ​ហ៊ា​លិច​គម្រប​លូ​លិច​ផ្លូវ​បេតុង​ហូរ​ចាក់​ទៅខាង​ក្រោយ ចូល​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជាច្រើន​ខែ​ឆ្នាំ​មកហើយ​។ ប្រជាពលរដ្ឋ​បានស្នើ​សុំ​ម្ចាស់​សណ្ឋាគារ និង​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទឹកលូ​ដែល​ហូរ​ចូល​លំនៅឋាន​របស់​ពួកគាត់ ប៉ុន្តែ​នៅ​មិនទាន់មាន​ដំណោះស្រាយ​ជូន​ដល់​ពលរដ្ឋ ទើប​នៅ​រសៀល​ថ្ងៃកើតហេតុ ពលរដ្ឋ​នៅក្នុង​ភូមិ​ដែល​រង​ការប៉ះពាល់​បាននាំគ្នា​ទៅដល់​មុខ​សណ្ឋាគារ​ព្រី​ន​ដើម្បី​ធ្វើការ​តវ៉ា​ស្នើ​សុំឱ្យ​ម្ចាស់​សណ្ឋាគារ ក៏ដូចជា​អាជ្ញាធរ​ធ្វើការ​ដោះស្រាយ​បញ្ហា​ជាបន្ទាន់​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​ស្អាត ទីក្រុង​ស្អាត ផាសុខភាព និង​ការរស់នៅ​របស់​ពួកគាត់​ប្រចាំថ្ងៃ ជាពិសេស​ក្មេងៗ និង​ចាស់ជរា និង​ការធ្វើដំណើរ​ឆ្លងកាត់​ប្រឈម​គ្រោះថ្នាក់​ជាយថាហេតុ​។​

​នៅ​ចំពោះ​មុខការ​តវា​នោះ ក៏មាន​វត្តមាន​អាជ្ញាធរ​ពាក់ព័ន្ធ​ផងដែរ ដូចជា លោក​មេភូមិ តំណាង​លោក​ចៅសង្កាត់ ខណ្ឌ បាន​ចុះមក​ដោះស្រាយ​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ និង​សន្យាថា មិន​ឲ្យ​មានទឹក​ហូរ​ធ្លាក់ចុះ​ទៅក្រោយ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បន្តទៀត​ទេ​។ បញ្ហា​នេះ ដោយសារ​លូ​ខាងលើ មិនទាន់បាន​ស្ថាបនា ហើយ​អាជ្ញាធរ​បានដាក់​រថយន្ត​បូមទឹក​ប្រចាំការ​ចំនួន ៣​គ្រឿង ដើម្បី​បូមទឹក​រំដោះ​ចេញ​ជៀសវាង​ការហូរចូល​ផ្ទះ​ប្រជាពលរដ្ឋ​បន្តទៀត​៕a hotell prince a hotell prince3 


​