» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10944 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701115 នាក់

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ អញ្ជើញ​កាត់​បើក​វិញ្ញាសា​ប្រឡង​បាក់​ឌុប

​ខេត្តមណ្ឌលគិរី​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពី​ពុករលួយ (ACU) និង​លោកស្រី វិ​ន ស៊ី​ធួន អភិបាលរង​ខេត្តមណ្ឌលគិរី រួមទាំង​លោក នាយក​រដ្ឋបាលខេត្ត លោក ស្នងការរង​នគរបាល​ខេត្ត រួមទាំង​មន្ត្រី​អនុរក្ស​ជាច្រើនរូប អញ្ជើញ​កាត់​បើក​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២២-២០២៣ នៅ​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី ស្ថិតនៅ​ក្រុង​សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​។​ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ដែរ​ថា ពេញ​មួយថ្ងៃ​ចំពោះ​ស្ថានភាព​នៃ​ការប្រឡង​បាន​ដំណើរការ​ទៅមុខ​យ៉ាង​រលូន គ្មាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​ទេ និង​មាន​បេក្ខជន​ត្រឹម​៣​ទៅ​៤​នាក់​ប៉ុណ្ណោះ​ដែលមាន​អាការ​វិលមុខ​តិចតួច តែ​នៅ​អាច​ប្រឡង​បាន​ធម្មតា​។​a acu bak 

​សូម​ជ ម្រា​ប​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​០៦ វិច្ឆិកា ២០២៣ មាន​បេក្ខជន​ចុះឈ្មោះ ប្រឡង​សរុប​ចំនួន​១៣៧,៤១២​នាក់ (​ស្រី​៧៣,២៧៨​នាក់ ក្នុងនោះ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៤១,៣៧៩​នាក់ (​ស្រី​២៤,៧៨៩​នាក់​) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​៩៦,០៣៣​នាក់ (​ស្រី​៤៨,៤៨៩ នាក់​)​។​​បេក្ខជន​ត្រូវបាន​រៀបចំ​ចំនួន ២៥​នាក់​ក្នុង​មួយ​បន្ទប់ ទៅតាម​មណ្ឌល​សំណេរ​នីមួយៗ តាម​រាជធានី ខេត្ត លើកលែងតែ​បន្ទប់​ចុងក្រោយ និង​បន្ទប់​ដែលមាន​បេក្ខជន​មកពី​វិទ្យាល័យ​អប់រំ​ពិសេស​។​

​មណ្ឌល​សំណេរ​មាន​ចំនួន​សរុប ២២៧​មណ្ឌល ត្រូវជា​៥,៥៤៣​បន្ទប់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៧២​មណ្ឌល ត្រូវជា​១,៦៨២​បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​១៥៥​មណ្ឌល ត្រូវជា​៣,៨៦១​បន្ទប់​។​​ដំណើរការ​សំណេរ​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​០៦ និង​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ ដំណើរការ​កំណែ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​ក្រសួង​កំណត់​យក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ពេល​រសៀល សម្រាប់​ការប្រកាស​លទ្ធផល​ប្រឡង នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្រាប់​ខេត្ត​ផ្សេងៗ​នៅ​ទូទាំងប្រទេស​.​បើ​យោង​តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ នា​ថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ​២០២៣​ន​បាន​ឲ្យ​ដឹងថា «​ក្នុង​ដំណើរការ នៃ​ការ​ទុកដាក់​ហឹប​វិញ្ញាសា​នេះ មានការ​ចូលរួម​ពិនិត្យ​យ៉ាង​ហ្មត់ចត់ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​គណៈមេប្រយោគ គណៈកម្មការ​អប្បមាទ​ទូទាំងប្រទេស អនុគណៈកម្មការ​អប្បមាទ​ទូទាំងប្រទេស ព្រមទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ដើម្បី​រក្សាបាន​នូវ​ស្តង់ដា នៃ​ការប្រឡង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​» ។​a acu bak1 a acu bak2 

​