» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7479 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697650 នាក់

សាកលវិទ្យាល័យ​ជាស៊ីម​កំចាយមារ​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​ជូន​សម្តេច​ស​ខេង​

 

​ព្រៃវែង​៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​អភិវឌ្ឍន៍ជនបទ ពី​សាកលវិទ្យាល័យ​ជាតិ​ជាស៊ីម​កំចាយមារ​។​​ពិធី​ប្រគល់ និង​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ ដោយ ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា​។​a sar licena 

 

​ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន បាន​លើកឡើងថា សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​អភិវឌ្ឍន៍ជនបទ គឺជា​ការទទួលស្គាល់ នៃ​កម្រិត​អប់រំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់រ​បស់ សាកលវិទ្យាល័យ​ជាតិ​ជាស៊ីម​កំចាយមារ ដែល​ត្រូវ​ផ្ដល់ជូន​ដល់​ឥស្សរៈជន ឬ​បុគ្គល​ឆ្នើម ដែលមាន​កិត្តិយស​ខ្ពង់ខ្ពស់ និង​មានការ​ទទួលស្គាល់​ពិសេស​ចំពោះ​សមិទ្ធ​ដ៏​សំខាន់ៗ ស្របតាម​បេសកកម្ម​របស់ សាកលវិទ្យាល័យ​។​គណៈកម្មាធិការ​វាយតម្លៃ​ថ្នាក់បណ្ឌិត បាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់​នូវ​ស្មារ​ដៃ​ទាំងឡាយ​របស់ សម្ដេច​ក្រឡាហោម និង​បាន​ឯកភាពគ្នា​ជា​ឯក​ឆ័​ន្ទ សម្រេច​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៣​ថា ស្មារ​ដៃ​របស់​សម្ដេច​ក្រឡាហោម ក្នុង​ផ្នែក​អភិវឌ្ឍ​ជនបទ មាន​លក្ខណៈ​ដ៏​ខ្ពង់ខ្ពស់​ឧត្តុង្គឧត្តម និង​មានតម្លៃ​លើសលប់​ទាំង​ផ្នែក​សិក្សា សេដ្ឋកិច្ច និង​សង្គម ក្នុង​កម្រិត​ខ្ពស់ សម្រាប់​ប្រគល់ជូន​ពី​សាកលវិទ្យាល័យ​ជាតិ​ជាស៊ីម​កំចាយមារ នូវ​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​អភិវឌ្ឍន៍ជនបទ ជូន​បេក្ខជន​សម្ដេច​ក្រឡាហោម​។​

​សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សា​វិទ្យាសាស្ដ្រ គណៈកម្មការ​វាយតម្លៃ​ថ្នាក់បណ្ឌិត​របស់​សាកលវិទ្យាល័យ ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​វាយតម្លៃ និង​គាំទ្រ​ចំពោះ​ស្នាដៃ​របស់​សម្តេច ហើយ​សម្រេច​ផ្តល់នូវ​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អភិវឌ្ឍន៍ជនបទ ជូន​សម្តេច​។​​សម្តេច ក៏បាន​ថ្លែង​អំណរ​ព្រះ​គុណ​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ ក៏ដូចជា​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ដែលជា​និច្ចកាល​ព្រះអង្គ​បាន​គាំទ្រ​ចំពោះ​ការងារ​របស់​សម្តេច ផ្តល់ឱកាស​សម្រាប់​សម្តេច​បម្រើ​ជាតិ និង​បាន​ផ្សារភ្ជាប់​ខ្លួន​ជាមួយនឹង​ប្រជាជាតិ​។ ក​សម្តេច ក៏បាន​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានប្រគល់​ភារកិច្ច​ជូន​សម្តេច​ផងដែរ​។

សូមជម្រាបថា សាកលវិទ្យាល័យ​ជាតិ ជា ស៊ីម កំចាយមារ ដែលមាន​ឈ្មោះ​ដើម​ថា សាកលវិទ្យាល័យ​មហាឥសី​វេទ ជា​គ្រឹះស្ថានឧត្ដមសិក្សា​រដ្ឋ​មួយ ត្រូវបាន​បង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការផ្ដួចផ្ដើម​ពី​ឥស្សរជន​ដែល​រួមមាន ៖ សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម និង​សម្ដេច​ក្រឡាហោម ស ខេង ។​​គិត​ត្រឹម​ឆ្នាំ​សិក្សា​២០២១-២០២២ សាកលវិទ្យាល័យ​ជាតិ ជា ស៊ីម កំចាយមារ បាន​បណ្ដុះបណ្ដាល​និស្សិត​បញ្ចប់​ការសិក្សា ចំនួន ២៥​ជំនាន់​រួចមកហើយ ដែល​ស្មើនឹង ១៥,៩៨១​នាក់ ហើយ​កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ ឯកជន សង្គម​ស៊ីវិល និង​បាន​បង្កើតជា​សហគ្រាស ក្រុមហ៊ុន និង​អាជីវកម្ម​ផ្ទាល់ខ្លួន​ប្រកបដោយ​សមត្ថភាព​វិជ្ជាជីវៈ​ខ្ពស់ ឧត្ដមភាព សេចក្ដីថ្លៃថ្នូរ និង​កិត្តិយស​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​សាកលវិទ្យាល័យ​ជាតិ ជា ស៊ីម កំចាយមារ មាន​និស្សិត​ដែល​កំពុង​សិក្សា​ចំនួន​សរុប ៣.៧១៥​នាក់ ក្នុងនោះ​ស្រី ចំនួន ២.២៣៧​នាក់​។ សាកលវិទ្យាល័យ មាន​បុគ្គលិក​ក្របខ័ណ្ឌ​កំពុង​បម្រើ​ការងារ​សរុប​ចំនួន ៨៤​នាក់ ក្នុងនោះ​ស្រី ១៧​នាក់ គ្រូបង្រៀន​វេលា​ការ ចំនួន ១២០​នាក់ និង​បុគ្គលិក​កិច្ចសន្យា ចំនួន ៥០​នាក់​៕a sar licen1 


​