» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5414 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695585 នាក់

ក្រសួង​អប់រំ​យុវជន និង​កីឡា​ច្រានចោល សេចក្តីជូនដំណឹង​ស្តីពី​ការអនុញ្ញាតិ​អោយ​សិស្សានុសិស្ស​ដែល​ត្រួវ​ប្រឡង​ឌី​ប្លូ​ម និង​បាក់​បាក់​ឌុប​ជាប់​ទាំងអស់ ដោយ​គ្មាន​និទ្ទេស គឺជា​ការ​ក្លែងក្លាយ​


​ភ្នំពេញ​៖​បន្ទាប់ពី​មានការ​បែកធ្លាយ​សេចក្តីប្រកាស​ជូនដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ស្តីពី ការអនុញ្ញាតិ​អោយ​សិស្សានុសិស្ស ដែល​ត្រូវ​ប្រឡង​ឌី​ប្លូ​ម និង បាក់​ឌុប ជាប់​ជា​ស្ថ​ពរ​ទាំងអស់ ដោយ​មិនមាន​និទ្ទេស អោយតែ​មាន​វត្ត​មានមក​ក្នុង​ថ្ងៃ​ប្រឡង គឺជា លិខិត​ក្លែងក្លាយ​ទេ​ដូច្នេះ សិស្សានុសិស្ស ដែល​ត្រូវ​ប្រឡង​កុំ​យល់ ច្រឡំ ។​a bakdub fake2 

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​លិខិត​ដែល​ផ្សព្វផ្សាយ​អំពី​ការជាប់​ជា​ស្ថាពរ របស់​បេក្ខជន​នោះ គឺជា​លិខិត​ក្លែងក្លាយ ក្រសួង​អប់រំ សូម​ច្រានចោល​លិខិត​ក្លែងក្លាយ​នោះ​»​។​​សូមជម្រាបថា ក្រសួង​អប់រំ យុវជន និង​កីឡា បានកំណត់​កាលបរិច្ឆេទ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (​ឌី​ប្លូ​ម​) នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១ ដោយ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​២៨-២៩ ខែធ្នូ ឆ្នាំ​២០២១​។​

​លោក រស់ សុ​វាចា បានបញ្ជាក់​ទៀតថា ក្រសួង​អប់រំ យុវជន និង​កីឡា សូម​លើក ទឹកចិត្ត​សិស្សានុសិស្ស និង​បេក្ខជន​ប្រឡង​ទាំងអស់ បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ពី​ចម្ងាយ និង​តាម​អន​ឡាញ ទន្ទឹមនឹង​ការសិក្សា​ក្នុង​ថ្នាក់ ដោយ​បន្ត​ថែទាំ​សុខភាព និង​គាំទ្រ​គ្នា​ទៅវិញទៅមក ខណៈដែល​កម្ពុជា​និង​ពិភពលោក នៅ​កំពុង​ប្រឈម​ជាមួយនឹង​កូ​វីដ​-១៩ នៅឡើយ​។ ក្នុងន័យនេះ​ក្រសួង​អប់រំ យុវជន និង កីឡា នៅតែ​បន្ត​លើកកម្ពស់​គុណភាព​អប់រំ និង​គុណភាព​ប្រឡង ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការសិក្សា​ក្នុង​បរិបទ​កូ​វីដ​-១៩​។​

​ធនធាន​អប់រំ​ឌីជីថល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​៖
១- កម្មវិធី​ទូរ​សព្ទ​ដៃ MoEYS E-Learning។២- បណ្ដាញ YouTube ផ្លូវការ​របស់​ក្រសួង​៖ www.youtube.com/moeyscambodia
៣- គេហទំព័រ​គ្រូ​របស់​ក្រសួង​៖ www.krou.moeys.gov.kh។៤- ទំព័រ​ហ្វេ​ស​ប៊ុ​ក​គ្រូ​របស់​ក្រសួង​៖ www.facebook.com/krou.moeys.gov.kh
៥- មជ្ឈមណ្ឌល​សិក្សា​អេឡិចត្រូនិក​របស់​ក្រសួង​៖ www.elearning.moeys.gov.kh៕a bakdub fake a bakdub fake1 

​