» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5047 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695218 នាក់

នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ!

 

ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ដើម្បី​អប​អរសាទរវឌ្ឍនភាពលើវិស័យសុខាភិបាលរហូតដល់ទៅ៣ រួមមានការអបអរសាទរ​ខួប​៨០​ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី។a manet health 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្ដីសោមនស្សជាអនេក បានចូលរួមអបអរសាទរខួប៨០ឆ្នាំ នៃការបង្កើតសាកល វិទ្យាល័យវិទ្យា​សាស្ត្រ​សុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មីចំនួន២ខ្នង និងពិធីចែកសញ្ញាបត្រដល់និស្សិត
ជ័យលាភី សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាថ្ងៃនេះ។

សម្តេចធិបតីបានផ្តល់អនុសាសន៍ថា ៖ «ពេទ្យកុំរៀនតែដើម្បីបានសញ្ញាបត្រ យកទៅបើកគ្លីនិករកចំណូល គឺត្រូវតែមានចំណេះដឹង និងជំនាញពិតប្រាកដ»។ «សាលាពេទ្យ កុំរីកតែអគារ កុំរីកតែចំនួនមនុស្ស តែត្រូវរីកគុណភាព»។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា កិត្តិយសក្នុងសង្គមវិជ្ជាជីវៈជាពេទ្យមានតម្លៃខ្ពស់ ប៉ុន្តែអាទិភាពធំបំផុតគឺការសង្គ្រោះជីវិត និងព្យាបាលសុខភាពប្រជាជន។ សម្តេចបានលើកទឹកចិត្តឱ្យនិស្សិតរៀនដើម្បីឱ្យចេះពិតប្រាកដ មិនមែនគ្រាន់តែដើម្បីបានសញ្ញាបត្រយកទៅបើកគ្លីនិកនោះទេ។ ការយល់ដឹងច្បាស់លាស់អំពីថ្នាំ និងការព្យាបាល គឺជាកត្តាចាំបាច់ដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមាន និងបង្ករគ្រោះថ្នាក់ដល់អ្នកជំងឺ។

សម្តេចបវរធិបតី ថ្លែងបញ្ជាក់បែបនេះធ្វើឡើង ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦។

សម្តេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា«ការរៀនសូត្រត្រូវតែទទួលខុសត្រូវ ហើយដាក់ទិសដៅ។ទិសដៅធ្វើយ៉ាងម៉េចឲ្យបាន។ សាលាដូចគ្នា សាស្រ្តាចារ្យដូចគ្នា ត្រូវខិតខំធ្វើយ៉ាងណាបង្កើតប្រសិទ្ធភាព និងដាក់ទិសដៅដើម្បីឲ្យសិស្សដែលចេញពីសាលាអាចមានឱកាស និងបង្កើនសមត្ថភាពទៅព្យាបាល ព្រោះលែងទៅតេស្តទៀតហើយ ទៅកាន់មនុស្សម្នាក់ ទៅវាយតម្លៃថ្នាំឲ្យមនុស្សម្នាក់ គឺជីវិតមួយ។ចេញពីសាលាទៅ អញ្ចឹងគាត់ខុស គាត់ត្រូវធ្វើឲ្យនៅក្នុងសាលាសុខចិត្តបរាជ័យក្នុងសាលា តែ កុំឲ្យបរាជ័យក្នុងជីវិត។ ចំពោះពេទ្យ បរាជ័យក្នុងជីវិតបានន័យថាប៉ះពាល់ទៅដល់អ្នកផ្សេង។ អ្នកផ្សេងនឹងអាចជាគ្រួសារខ្លួនឯង។»

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើនិស្សិតជ័យលាភីទាំងអស់ថា សញ្ញាបត្រដែលទទួលបាននៅថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់នៃការសិក្សានោះទេ ប៉ុន្តែគឺជាការចាប់ផ្តើមនៃដំណើរជីវិតវិជ្ជាជីវៈសុខាភិបាល និង ការទទួលខុសត្រូវដ៏ធំធេងចំពោះ អ្នកជំងឺ គ្រួសារ សហគមន៍ និងសង្គមជាតិ។

បន្ថែមពីនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកទៅដល់មន្ទីរព្យាបាលទាំងឡាយ ក៏មិនត្រូវលេងផ្លូវកាត់ដែរ ពោលត្រូវមានភាពច្បាស់លាស់លើការព្យាបាល និងបំពាក់ឧបករណ៍ព្យាបាលឱ្យបានត្រឹមត្រូវ។

សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា គ្រូពេទ្យមិនអាចធ្វើការវះកាត់ដោយធ្វេសប្រហែស ឬពឹងផ្អែកលើការមើលវីដេអូតាម YouTube បានឡើយ ព្រោះជីវិតមនុស្សមានតម្លៃ និងមិនអាចយកមកលេងសើចបាន។ ការបណ្តុះបណ្តាលគ្រូពេទ្យទាមទារនូវការអនុវត្តជាក់ស្តែងជាមួយសពពិតប្រាកដ ឬម៉ូដែល AI ដែលមានលក្ខណៈដូចមនុស្ស ដើម្បីបង្កើនជំនាញ និងភាពច្បាស់លាស់។ សម្តេចធិបតីបានប្រៀបធៀបវិជ្ជាជីវៈពេទ្យទៅនឹងវិជ្ជាជីវៈផ្សេងទៀត ដោយបញ្ជាក់ថា កំហុសក្នុងវិស័យវេជ្ជសាស្ត្រមិនអាចកែប្រែបានដូចកំហុសក្នុងការងារគណនីឡើយ៕a manet helth