» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7749 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697920 នាក់

ឧក្រឹដ្ឋ​ករ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅ​ខេត្តរតនៈគិរី កើតឡើង គួរ​ឲ្យ​បារម្ភ​ដោយសារ​អាជ្ញាធរ​បើកដៃ​ឬ​គ្មាន​សម​ត្តភាព​?!

​ខេត្តរតនគិរី​៖​បទល្មើស​ជួញដូ​ឈើប្រណិត​ខុសច្បាប់​បង្កឡើង​ដោយ​ក្រុម​ឈ្មួញ​នៅ​ខេត្តរតនៈគិរី យកទៅលក់​ស្រុក​យួន តាម​ច្រក​អូ​រយ៉ា​ដាវ បានកើត​ឡើង​គួ​ឲ្យ​កត់សម្គាល់​ក្នុងពេល​ដែលមាន​យុទ្ធនាការ​បោះឆ្នោត​។​បទល្មើស​ជួញដូរ​ឈើប្រណិត​ខុសច្បាប់​ក្នុង​អាណាចក្រ​ខេត្តរតនៈគិរី​របស់លោក​ថង​សាវុន​ប្រឆាំង​បទបញ្ជារ​នាយករដ្ឋមន្ត្រី​ពួក​ឈ្មួញ​មិនមាន​ការខ្លាច​រអារ​ច្បាប់​អ្វី​ឡើយ​។​a car juo2 

​ជាកស្ដែង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ១០​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​នៅ តាមផ្លូវ​ជាតិ​លេខ​៧៨ ស្ថិតក្នុង​ស្រុក​កូន​មុំ ខេត្តរតនគិរី មេ​ឈ្មួញ​រក​ឈើ​ដុះ​ស្លែ​ប្តី​ប្រពន្ធ​មូ​យ​គូ​មានឈ្មោះ ទូច ប្រពន្ធ​ឈ្មោះ ណាត បាន​បញ្ជា​កូនចៅ​ឲ្យ​បើករថយន្ត​បុក​រថយន្ត​ក្រុមអ្នកកាសែត និង​បាន​ទាញ​ដាវ ដេញ​កាប់​អ្នកកាសែត និង​វាយកម្ទេច​រថយន្ត​អស់ ៣​គ្រឿង​ដោយសារតែ​ហ៊ាន​នាំគ្នា​តាម​ប្រ​ម៉ាញ​បទល្មើស​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

ក្រុម​អ្នកសារព័ត៌មាន រងគ្រោះ ដោយ​អំពើ​ដ៏​សាហាវ​ឃោ​ឃៅ​បង្កឡើង​ដោយ​មេ​ឈ្មួញ​ឈ្មោះ​ទូច បាន​រៀបរាប់​ឲ្យ​ដឹងថា នៅ​យប់កើតហេតុ ពួកគាត់​មាន​គ្នា​ជាច្រើន​ជិះ​រថយន្ត ៣​គ្រឿង​ដើម្បី​ឃ្លាំង​មើល​បទល្មើស​ព្រៃឈើ​ឆ្លងកាត់ និង​ផ្តិត​យក​រួប​ភាព​នៅតាម​ផ្លូវជាតិ​លេខ​៧៨ ចេញពី​ខេត្តស្ទឹងត្រែង ឆ្ពោះទៅ​ខេត្តរតនគិរី រួម​ដឹកចេញទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វា​អន្តរជាតិ​អូរ​យ៉ា​ដាវ​។

​ពេលនោះ រថយន្ត​សាំ​យ៉ុង ១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-0909 ដឹកឈើ​មកដល់ ខណៈនោះ​ក៏​ស្រាប់តែ​លេចមុខ​មេ​ឈ្មួញ​ឈ្មោះ​ទូច បាន​បើករថយន្ត ២​គ្រឿង មក​បុក​រថយន្ត​របស់​អ្នកកាសែត និង​បាន​បញ្ជា​ឲ្យ​កូនចៅ​យក​កាំបិទ ដេញ​កាប់​ធ្វើ​ឲ្យ​អ្នកការ​សែត នាំ​រត់​ទាំង​ព្រលឹងចុងសក់​។ ចំពោះ​រថយន្ត​របស់​អ្នកកាសែត​ចំនួន ៣​គ្រឿង​បាន​រង​ការខូចខាត យ៉ាងដំណំ​។​សម​ត្ត​កិច្ច​បាន​ត្រឹម​អូស​យក​រថយន្ត​អ្ន​កាសែត​ទៅ​ទុក​តែប៉ុណ្ណោះ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​អ្វី​ឡើយ​។​

​ក្រុមអ្នកកាសែត រងគ្រោះ​បាន​បញ្ជាក់ថា ករណីនេះ​ពួកគាត់​នឹង​រៀបចំ ដាក់ពាក្យ​បណ្តឹង​ប្ដឹង​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ​ណាត(ខ្លះថាឈ្មួញឈ្មោះទូចក្បាលធំ) ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ជួយ​រក​យុត្តិធម៌​។​
​មាន​សេចក្តីរាយការណ៍​ថា​៖​លោក ទូច និង​ប្រពន្ធ​ឈ្មោះ​ណាត​ហ៊ាន​ប្រព្រឹត្ត​បទ​ល្ម​សើ​ព្រៃឈើ​បែបនេះ​គឺ​ប្រាកដជា មាន​ខ្សែ​មន្ត្រី​ធំៗ​កាង​ពីក្រោយ​ខ្នង​។​បានជា​ហ៊ាន​ថា​ចឹ​ង​ដោយសារ​ឈ្មួញ ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត រកស៊ី​ដឹកឈើ​យ៉ាង​គគ្រឹក​គ្រេង​ក្នុង ខេត្តស្ទឹងត្រែង និង​រតនគិរី​ដឹកជញ្ជូន​ឆ្លង​កាត់មុខ​សមត្ថកិច្ច​បាន​យ៉ាងរ​លួ​ន​កន្លងមក​មិនដែល ឃើញ​សមត្ថកិច្ច រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មិនដែល​បង្ក្រាប​ម្តងណា​ឡើយ​។​ករណីនេះមិនអាចសុំការបំភ្លឺពីឈ្មួញឈ្មោះទូចនិប្រពន្ធបានទេ!car touch nak1 

ឈ្មួញ​ខាងលើនេះ ពួកគេ​តែង​តែង​ប្រើ រថយន្ត​សាំ​យ៉ុង​ដឹកជញ្ជូន​ឈើ ដោយមាន​រថយន្ត​ទំនើប​ម៉ាក​ហ្វ​ត កាង​បិទគូដ​ពីក្រោយ​ឡាន ដឹក​ព្រៃឈើ ។​មេ​ឈ្មួញ​ឈើ​ពីរ​នាក់​ប្តី​-​ប្រពន្ធ​នេះ​អាចមាន​ឃ្លាំង​ស្តុ​ប ឈើ​ជាច្រើន កន្លែង​ក្នុង​ខេត្តរតនគិរី ចា​អុង ជាពិសេស​នៅ​ស្រុក​វ៉ើ​ន​សៃ​តែម្តង​។​សូមបញ្ជាក់ថានៅក្នុងអាណាចក្រខេត្តរតនៈគិរីកន្លងមកថ្មីៗនេះឈ្មួញឈើហូជីវ៉ៃដ៏ល្បីល្បាញក៏ធ្លាប់បើកឡានដឹកឈើបុកឡានកាសែតហើយយកលុយញ៉ុកមាត់ជិតដែរ។សង្ឃឹមថា​សម​ត្ត​កិច្ច​នឹង​ផ្តល់​យុ​ត្តិ​ជូន​អ្នក​សាររ​ព​តិ​មាន​ដែល​សកម្ម​ក្នង​ការចូលរួម​ការពារ​ព្រៃឈើ​តាម​បទបញ្ជា​ស​ម្តេ​តេ​ជោ​ហ៊ុន​សេន​ជាមិនខាន​ប្រសិនបើមិនត្រូវគេ៉ុកមាត់ទាៀត។​a jour touch a car juo a car juo1 a car juo3 a car juo4 a car juo5 
​