» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6029 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619269 នាក់

ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ

 

ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារនិងកំពុងមានការចាប់អារម្មណ៍ល្បីលើបណ្តាញទំនាក់ទំនងសង្គមសូមទាក់ទងលេខ ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយជូនបានលឿនរហ័ស មានប្រសិទ្ធភាព និងទាន់ពេលវេលា។a sun mesa2 

លោក ស៊ុន មេសា បានលើកឡើងថា៖ «សូមប្អូនស្រីធ្វើការទាក់ទងមកលេខ ១២៨៦ ដែលធ្វើការ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីឱ្យក្រសួងបានពិនិត្យស្វែងរកការពិត និងអន្តរាគមន៍រកដំណោះស្រាយជូនបានលឿនរហ័ស មានប្រសិទ្ធភាព យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន ចំពោះបញ្ហាដែលប្អូនស្រីកំពុងជួបប្រទះ»។

ជាមួយគ្នានេះ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការបស់រាជរដ្ឋាភិបាល តែងគិតគូរសុខទុក្ខកម្មករនិយោជិត បុគ្គលិកក្រុមហ៊ុន ដើម្បីធានានូវសុខដុមនីយកម្មនៅកន្លែងការងារ ដោយមិនបណ្តោយឱ្យកម្មករនិយោជិតណាម្នាក់ ត្រូវបានទុកចោលដោយគ្មានការយកចិត្តទុកដាក់នោះទេ។

ដោយឡែកលោកខៀវកាញ៉ារិទ្ធបានចម្លងអត្ថបទរបស់ Sweetie Berry មានចំណងជើងថា- សារពីស្រុកបារាំងមកបង្ហោះក្នុងផេករបស់លោកដែលមើលទៅក្នុងបំណងការពារក្រុមហ៊ុនហើយបង្អាកស្មារតីតវ៉ារបស់កម្មករ។អត្ថបទសសេរថា៖

បានឃើញវីដេអូប្អូនស្រីម្នាក់ត្អូញត្អែររឿងក្រុមហ៊ុនបញ្ឈប់ការងារដោយសារមូលហេតុ «គេងនៅកន្លែងធ្វើ ការ» ដោយគាត់បង្ហាញកាយវិការជឿជាក់ថាខ្លួនឯងមិនខុស និងចង់ឱ្យមហាជនអាណិត។​ក្នុងនាមជាអ្នកមានបទពិសោធន៍ការងារម្នាក់ បងចង់ឱ្យប្អូនៗជំនាន់ក្រោយយល់ពី «ការពិតនៃពិភពការងារ» ដែលសាលាមិនបានបង្រៀន :

​១. គ្មានក្រុមហ៊ុនណា បញ្ឈប់បុគ្គលិកដែល «ខ្លាំង» ទេ៖ប្អូនត្រូវចាំថា បើប្អូនជាបុគ្គលិកដែលមានសមត្ថភាពពិតប្រាកដ រកចំណូលឱ្យក្រុមហ៊ុនបានច្រើន ឬដោះស្រាយបញ្ហាឱ្យគេបានល្អ គ្មានថៅកែណាល្ងង់ដេញប្អូនចេញទេ។ ផ្ទុយទៅវិញ គេមានតែព្យាយាមលួងលោម និងថែរក្សាប្អូន។

ការដែលគេសម្រេចចិត្តបញ្ឈប់ប្អូន វាអាចបញ្ជាក់យ៉ាងច្បាស់ថា «គេមិនបានមើលឃើញពីតម្លៃ ឬសមិទ្ធផលការងាររបស់ប្អូន»។ ការគេង វាអាចគ្រាន់តែជាហេតុផលចុងក្រោយ (Trigger) ដើម្បីបញ្ចប់ការងារ ខណៈដែលហេតុផលធំគឺ "ប្អូនមិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់គេ"។

​២. ការបង្ហោះវីដេអូ គឺបង្ហាញពីកម្រិតរបស់អ្នក៖ប្អូនអាចគិតថា ការផុសវីដេអូនេះនឹងធ្វើឱ្យក្រុមហ៊ុនខូចឈ្មោះ។ តែការពិតគឺ «ប្អូនកំពុងបង្ហាញមហាជន និងនិយោជកថ្មីឱ្យឃើញថា ប្អូនជាមនុស្សមិនមានវិជ្ជាជីវៈ (Unprofessional)»។​តើមានក្រុមហ៊ុនណាហ៊ានទទួលបុគ្គលិក ដែលមានប្រវត្តិយកក្រុមហ៊ុនចាស់មកបរិហារកេរ្តិ៍?​តើមានក្រុមហ៊ុនណាហ៊ានទទួលបុគ្គលិក ដែលធ្វើខុសវិន័យហើយ នៅតែគិតថាខ្លួនឯងត្រូវ?

​៣. សារដាស់តឿន៖ជំនួសឱ្យការប្រើប្រាស់បណ្តាញសង្គមដើម្បីស្រែករកយុត្តិធម៌ដែលខ្លួនឯងយល់ឃើញ ប្អូនៗគួរតែ :​ទទួលស្គាល់ការពិត : គេងកន្លែងធ្វើការ គឺខុសវិន័យ។ ហ៊ានធ្វើ ហ៊ានទទួល។

​ពង្រឹងសមត្ថភាព : ធ្វើខ្លួនឱ្យក្លាយជា «គ្រាប់ពេជ្រ»។ ពេលប្អូនខ្លាំង ប្អូនមានតម្លៃ ក្រុមហ៊ុននឹងត្រូវការប្អូន មិនមែនប្អូនដើរអង្វរការងារគេទេ។ បើក្រុមហ៊ុនចាស់ប្អូនមិនល្អ ប្អូនមានសម្ថភាព ប្អូនគួរសប្បាយចិត្តដែលប្អូនចាកចេញ ហើយស្វែងរកកន្លែងដែលមើលឃើញសមត្ថភាពប្អូន និងបន្តពង្រឹង ស្វែងរកចំណេះពីការងារបន្ថែម។

​សូមកុំឱ្យអារម្មណ៍ឆេវឆាវមួយពេល មកបំផ្លាញកិត្តិយស និងអនាគតការងាររបស់ខ្លួនឯង។ ពិភពការងារគេមិនត្រូវការ «អ្នកពូកែតវ៉ា ថាខ្លួនត្រូវ» ទេ គេត្រូវការ «អ្នកពូកែធ្វើការ និងបង្កើតផល»។a sun mesa a sun mesa1