» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3868 នាក់

ម្សិលមិញ 8477 នាក់

សរុប 18991872 នាក់

ទីតាំង​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ត្រូវ​លោក​ទូច ពិន​តារា​រំលោភ​យក​សង់​អាគា​រយ៉ា​ង​រំភើយ


​បន្ទាយមានជ័យ​÷​បរិវេណ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប៉ែក​ខាងឆ្វេង​ដៃ​ជិត​និង​ច្រកចូល​កា​សុ​ី​ណូ​បន​ល្បែង​Holyday Poi Pet ជាប់​នឹង​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា ឈ្មោះ​ទូច ពិន​តារា បាន​រំលោភ​យក​ដី ព្រមទាំង​កាប់បំផ្លាញ់​ដើម​ពោធិព្រឹក្ស​ដែលជា​ទីសក្ការៈ​ចោល​ហើយ​យក​ដី​សង់​អាគារ​ផ្ទាល់ខ្លួន​ធើ្វ​ដូចជា​ប្រទេស​គ្មាន​ច្បាប់ ។​a gate pindara 

​ប្រភពព័ត៌មាន​ពី​មន្ត្រី​មូលដ្ឋាន​និយាយថា ការសង់​អគារ​ចូល​អូរ​ព្រំដែន​កម្ពុជា -​ថៃ​នោះ​គ្មា​ចំណេញ​អ្វី​ដល់​រាជរដ្ឋាភិបាល កម្ពុជា​ទេ គឺជា​ចេតនា​បង្កបញ្ហា​អោយ​ក្តៅក្រហាយ ដល់​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ​។ ព្រោះថា​ថ្មីៗ​នេះ មាន​ស្ថាប័ន​អង្គភាព​សារព័ត៌មាន​ក្នុងស្រុក បាន​ចុះផ្សាយ​ថា អាគារ​ដែល​សង់​ដោយ ឈ្មោះ ទូច ពិន​តារា គឺ​បាន​បំផ្លិចបំផ្លាញ ដើម​ពោធិ៍​មួយ​ដើម​ដែល​បានផ្ដល់​ម្លប់​ដល់​ភ្ញៀវ​ទេសចរណ៍​ឈប់សម្រាក និង​ជាទី​សក្ការៈ​គោរពបូជារ​បស់​ប្រជាពលរដ្ឋ​ទៀតផង​។ ប៉ុន្តែ​មិនដឹងថា ហេតុអ្វី​បានជា ឈ្មោះ ទូច ពិន​តារា ថ្លើមធំ​ហ៊ាន​កាប់បំផ្លាញ់ ដើម្បី​សង់​អាគារ​បែបនេះ​ដូច្នេះ​? ។​

​ពលរដ្ឋ​លើកឡើង​និង​រិះគន់​ចំៗ សម្តែង​ការមិនសប្បាយចិត្ត​ចំពោះ​ទង្វើ​ល្មើសច្បាប់ របស់​បុគ្គល ទូច ពិន​តារា បិទ​ភ្នែក​រំលោភ​យក​ដី​រដ្ឋ សង់​អាគារ​ព្រោះតែ​ផលប្រយោជន៍​ក្រុមគ្រួសារ​របស់ខ្លួន ។​​ប្រភពពី មន្ត្រីនគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ករណី​ដែល​ឈ្មោះ ទូច​ពិន​តារា កាប់បំផ្លាញ់​ដើម​ពោធិ៍​ហើយ សង់​អាគារ បំរើ​ឲ្យ​ផលប្រយោជន៍​ក្រុមគ្រួសារ​របស់ខ្លួន​នោះ គឺជា មានការ​ឃុបឃិត​គ្នា ជា​លក្ខណៈ​ជា​ប្រព័ន្ធ មន្ត្រី​ដដែល​លើកឡើងថា ពួកគេ​ធ្វើ​អ្វី​មិនដែល​ចេះ​គិត ពិចារណា​ខ្លាច​ប៉ះពាល់​ផលប្រយោជន៍​រួម​ទេ អ្វី​ក៏​ហ៊ាន​ធ្វើ​ដែរ កុំថាឡើយ​ប៉ះពាល់​ទីសក្ការៈ​សូម្បីតែ​ប៉ះពាល់​ដល់​សតិអារម្មណ៍ កងកម្លាំង​ក៏​មិន​ខ្វល់​ដែរ​ឲ្យ​តែ​បាន​ផល ប្រយោជន៍ ។​

​បែបណា​ក្តី​ករណី​បុគ្គល ឈ្មោះ ទូច ពិន​តារា ត្រូវបាន​ប្រភព​ទម្លាយ​ថា មាន​ខ្នងបង្អែក​ដ៏​រឹងមាំ បច្ចុប្បន្ន​ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​អន្តោប្រវេសន៍ ?​។​ប្រហែល​ដោយសារតែ បុគ្គល​នេះ មាន​សែស្រលាយ​ជា មន្ត្រី​គ្រាក់ៗ អីចឹង​បានជា គ្មាន​អ្នកណា​ហ៊ាន​ក្អក ជាមួយ​? ។​
​ជាក់ស្តែង​កាលពី​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០២១ មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ​ប្រចាំ​នៅ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ករណី​សង់​អាគារ នៅ​មាត់ច្រក​ព្រំដែន ដោយ​បុគ្គល ឈ្មោះ ទូច ពិន​តារា ត្រូវបាន​ភាគី​ថៃ គេ​មិន​សប្បាយចិត្ត​ទេ ព្រោះ​សំណង់​សង់​ចូល​ជ្រៅ ទៅ​មាត់​អូរ​ទ្វេភាគី ប៉ុន្តែ​គ្មាន​អាជ្ញាធរ​ណា​ហ៊ាន​ទប់ស្កាត់​ឡើយ ។​

​ចំណែក​លោក ទូច ពិន​តារា ធ្លាប់​ប្រាប់​អង្គភាព​យើង​ថា មូលហេតុ​ដែល​លោក សង់​សំណង់​រឹងមាំ នៅ​មាត់​អូរ​ព្រំដែន​នោះ គឺ​ខ្លាច​ចោរ​ចូល​លួច​យក​ទ្រព្យ របស់លោក ព្រោះថា អាគារ​ដែល​លោក សង់​នេះ ដើម្បី​លក់​ស្រា​បារី និង​ទំនិញ​ផ្សេង បើ​សំណង់​មិន​រឹងមាំ​ទេ ចោល​មុខជា​គាស់​យក​អស់ ។ លើសពីនេះ​លោក បង្ហើប​ថា សាច់ប្រាក់​ដែល​ចាយ​លើអាគារ​កំពុង​សាងសង់​នឹង​អស់​ជាង ២​ម៉ឺនដុល្លារ​ហើយ មិនទាន់​រួចរាល់​ទេ នៅសល់​៣០%​ទៀត​ទើប​រួច ។
​ចំណែក​លោក វួ​ច អូន ប្រធាន​គណៈកម្មការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃទី ១៨​ខែធ្នូ​ឆ្នាំ​២០២១ សារព័ត៌មាន​យើង​មិនអាច ទាក់ទង​សុំ​ឲ្យ​លោក ធ្វើការ​អធិប្បាយ​ជុំវិញ ករណី​សង់​អាគារ ពី​សំណាក់​លោក ទូច ពិន​តារា បាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ចេញផ្សាយ​នេះ ។​a gate pindara1 a gate pindara2