» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8353 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698524 នាក់

រឿងទឹកលិចក្រុងអភិបាល​រាជធានី​បន្ទោស​កូ​វីត​?

ភ្នំពេញ​៖​ទាក់ទង​និង​សភាព​ការ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២០​កក្កដា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹងថា ការងារ​ស្តា​រអាង​ស្តុក​ទឹក ការស្ថាបនា​ជញ្ជាំង​បេតុង ទប់​ដី​ព័ទ្ធជុំវិញ​អាង​ស្តុក​ទឹក និង​ស្ដារ​ភក់​ចេញពី​អាង​ស្តុក​ទឹក​ប្រឡាយ​បឹងត្របែក ក៏ដូចជា​ការកែលម្អ ដាក់​ម៉ូ​ទ័​រ​បូម​ថ្មី ដែលមាន​សមត្ថភាព​បូ​ម​ខ្លាំង គឺ​គ្រោង​ធ្វើ​តាំងពី ២​ឆ្នាំមុន​មកម្ល៉េះ ដោយបាន​បញ្ជា​ទិញ​ម៉ូ​ទ័​រ​បូម​ពី​ប្រទេស​អាល្លឺម៉ង់​។ ប៉ុន្តែ​គម្រោង​នេះ ត្រូវបាន​អាក់ខាន​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។​a p watera3 

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការងារ​ស្ថាបនា​ជញ្ជាំង​បេតុង​ទប់​ដី ចាក់ដី​ព័ទ្ធជុំវិញ​អាង​ស្តុក និង​ការស្តារ​ភក់ ចេញពី​ផ្ទៃ​អាង​ស្តុក​ទឹក​បឹងត្របែក លោក​បាន​និយាយ​ការពារ​ថា «​មិនមែន​ទាល់តែ​មាន​ភ្លៀង​ទើប​យើង​ធ្វើ ឬថា​ទាល់ តែ​គោ​បាត់​ទើប​ធ្វើ​របង​នោះទេ​»​។​​លោក ឃួ​ង ស្រេង បាន​លើកឡើងថា ការស្តារ​ប្រឡាយ​នៅ​ប៉ែក​ខាងត្បូង​ឈៀង​ខាងលិច​រាជធានី​ភ្នំពេញ ធ្វើយ៉ាងណា រំដោះ​ទឹកជំនន់​ទឹកភ្លៀង ចេញពី​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ឲ្យ​បានជា​អតិបរមា​។ ដោយឡែក ការស្តារ​ភក់​ចេញពី​ផ្ទៃ​អាង​ស្តុក​ទឹក​បឹងត្របែក រួមទាំង​ការស្ថាបនា​ជញ្ជាំង​បេតុង ការចាក់ដី​ព​ទ្ធ័​ជុំវិញ​អាង​ស្តុក​បឹងត្របែក ក៏​កំពុងដំណើរការ បាន​មួយផ្នែក​រួចហើយ​អនុវត្ត​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ តែ​ការងារ​នេះ​ក៏​ជួប​ការលំបាក ដោយ​ប៉ះ​ទៅលើ​សំណង់​មិន​រៀបរយ ឬ​សំណង់​រំលោភ​លើ​ចំណី ឬ​ក្នុង​អាង​ស្តុក​ទឹក​។​

​លោក​អភិបាលក្រុង​រួមជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី បាន​ចុះទៅពិនិត្យ​ជាក់ស្តែង​តាម​ស្ថានីយ៍​បូមទឹក និង​ប្រឡាយ​បង្ហូរទឹក​មាន​ស្ថានីយ៍​បឹងត្របែក ស្ថានីយ៍​បឹងទំពន់ ប្រឡាយ​ស្ទឹងមានជ័យ ជាដើម​ដើម្បី​រិះរក​វិធាន​ការរំដោះ​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​មន្ទីរ​សាធារណការ លើក​ស្លាក​បង្ហាញ​ពី​គម្រោង ស្តា​រអាង​ស្តុក​ទឹក​នេះ ដោយ​ដាក់​ឲ្យ​បាន​ច្រើន​កន្លែង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បាន​ជ្រួតជ្រាប​ពី​ច្បាប់ ចំណែក​អាជ្ញាធរ​ដែនដី​ពាក់​ព​ន្ធ័​ត្រូវ​ចុះ​ពិនិត្យ​បង្គោល​កំណត់​ព្រំ​ផ្ទៃ​បឹង ដែល​បាន​បោះ​រួចហើយ​។​សូម​បញ្ជាក់ដែរថា​រដូវ​វស្សា​ឆ្នាំ​២០០២​នេះ​ក៏ដូចជា​ឆ្នាំមុនៗ​ដែរ​បើទោះបីជា​ប្រទេស​ជប៉ុន​បានផ្តល់​ជំនួយ​ជាច្រើន​ដើម្បី​ការពារ​ទឹកជំនន់​ក្នុង​រាជធានី​ហើយ​ប្រព​ន្ធ័​លូបង្ហូរទឹក​ត្រូវបាន​ប្រគល់​ឲ្យ​ប្រើប្រាស់​ក៏ដោយ​ឲ្យ​តែមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​តាមផ្លូវ​និង​លំនៅ​ដ្ខា​ន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​រង​ការលិចលង់​បង្ក​ឲ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​។​មន្ត្រីអង្គការសង្គមស៊ីវិលបានបន្ទោសទៅលើរឿងចាបដីលុបបឹងយកដីលក់ទើបបង្កឲ្យមានទឹកជំននន់តែរាជរដ្ឋាភិបាលបានប្រកែកព្រោះបើមិនលុបបឹងអស់ហ្នុងចោលម៉េចនឹងមានអគារខ្ពស់ៗរាប់រយក្នុងក្រុង។a p water1 a p watera2 

​