» សម្តេចតេជោបានចាត់ទុកឈ្លើយសឹក១៨នាក់ដែលថៃចាប់បានពលីនិងប្រកាសថា កម្ពុជាមិនធ្វើថោកទៅអង្វរថៃ ដើម្បីឲ្យមានការបើកច្រកព្រំដែនឡើងវិញទេ! » ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​៧​នាក់​ចាប់​រំលោភ​​.បូក​ពេល​ត្រឡប់​មក​ដល់​ជិត​ព្រំដែន! » ឃាតកសម្លាប់ស្ដ្រីក្មេងអ្នកចងការួចរំលោភសាកសព នៅស្រុកតាំងគោក ចាប់ខ្លួនបានហើយ នៅខេត្តប៉ៃលិន » ដឹងមូលហេតុហើយថាហេតុអីបានជាលោកផែងវណ្ណៈចាងហ្វាងកាសែតផែងវណ្ណៈនីវ(PVN)ហ៊ានធើស៊ីក្រសួងមហាផ្ទៃអត់ខ្លាច? » ថ្នាំព្យាបាលជំងឺមហារីក ដែលផលិតដោយប្រទេសរុស្ស៊ីចូលដល់ប្រទេសវៀតណាមហើយ! » ថៃដូរឥរិយាបទយល់ព្រមជួបកម្ពុជានៅម៉ាឡេស៊ីថ្ងៃទី២៦វិច្ឆិកា២០២៥ក្រោមការបញ្ចុះបញ្ចូលពីម៉ាឡេស៊ីនិងអាមេរិក » ថោកឬថ្លៃ ប្រូ?វាយនារីម៉ាស្សាហើយសម្រួលសងជនរងគ្រោះ១២០០ដុល្លារ ! » ស្ត្រីម្នាក់ត្រូវគេរំលោភស.ម្លា.ប់ពេលទៅទារប្រាក់ ហើយក.ប់ដីបំណងបំបា.ត់ដាន! » ស៊ីឈ្នួលស.ម្លា.ប់មនុស្ស នៅខេត្តកណ្ដាលចាប់បាននៅអន្លង់វែង!ឲ្យតែចង់ចា.ប់កុំឃឹមថារត់រួចអាណាក៏ដោយ! » ជំហរនាយករដ្ឋមន្ត្រីកម្ពុជាគឺការដោះស្រាយជាមួយថៃដោយសន្តិវិធី! » អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបង្កផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកអង្គរជុំបន្ទាប់ពីរួចក្រពើរ៣០ក្បាល » ឯកឧត្ដម​ អាន់វ៉ា​ អ៊ីប្រាហ៊ីម​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទូរសព្ទ័ជួបនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ! » ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យស្ថានភាពផ្ទាល់នៅភូមិព្រៃចាន់ ទីដែលទាហានថៃបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា » អាម៉េរិកដាក់ទណ្ឌកម្ម ក្រុមហ៊ុនថៃចំនួន២ ព្រោះជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកនៅព្រំដែនមីយ៉ាន់ម៉ា-ថៃ » កម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2456 នាក់

ម្សិលមិញ 3507 នាក់

សរុប 17846187 នាក់

ដីព្រៃ​លិច​ទឹក​ដែលជា​ដី​តំបន់​៣​ជា​ជម្រក​ជម្រក​ត្រី​ពង​កូន​នៅ​រដូវវស្សា​សត្វ​ស្លាប​គ្រប់​ប្រភេទ រាប់​រាប់ពាន់ ហិកតា​នៅ​តំបន់​វាល​ស្រ​ង៉ែ និង​តំបន់​បឹង​កុក​ពង​ឃុំ​ផ្លូវ​ទូក​និ​ឃុំ​ច្រ​ណូ​ក​កំពុង​ត្រូវ​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​ភូមិបាល​ស្រុក​កាប់​ទន្ទ្រាន​វាតទី​យក​ធ្វើជា​កម្ម​សិទ្ធ


​កំពង់ឆ្នាំង​៖​ដីព្រៃ​លិច​ទឹក​ដែលជា​ដី​តំបន់​៣​ដែល​តំបន់​នេះ​គឺជា​វាល​ព្រៃរនាម​លិច​ទឹក​និង​ជា​តំបន់​ជម្រក​សត្វ​ស្លាប​គ្រប់​ប្រភេទ​និង​ជា​តំបន់​ជម្រក​ត្រី​ពង​កូន​នៅ​រដូវវស្សា ស្ថិតនៅ​ជាប់​និង​ដង​ទន្លេសាប​ក្នុង​តំបន់​វាល​ស្រ​ង៉ែ​និង​វាល​បឹង​កុក​ពង​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ឥ​ឡូ​នេះ​វ​ត្រូវបាន​ក្រុម​ឈ្មួញ​ដី​ឃុ​ប​ឃឹ​ត​ជាមួយ​អាជ្ញាធរ​ភូមិ​ថ្នល់​ឈើទាល លោក​ខៀវ គៀន​និង​លោក​មេឃុំ​ថ្នល់​ឈើទាល់​លោក​ចេង ភាគ​មេឃុំ​ផ្លូវ​ទូក​លួច​ទន្ទ្រាន​ឈូសឆាយ​យក​វាតទី​យក​ធ្វើ​ធ្វើជា​កម្ម​សឹ​ទ្ធ​និង​លក់​អោយ​ឈ្មួញ​ជា​បណ្ដើរៗ​ហើយ នៅ​សម័យ​វីរុស​កូ​វីដ​១៩​រាតត្បាត​នាពេល​បច្ចុប្បន្ននេះ​។​a chro nok3 

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​ក្រុមប្រឹក្សាឃុំ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា​៖​មាន​ក្រុម​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ដើរ​ទន្ទ្រាន​ចាប់យក​ដី​ហើយ​ទៅធ្វើ​លិខិតបញ្ជាក់​ពី​លោក​មេភូមិ​និង​និង​មេឃុំ​ដោយ​ចំណាយ​ថ្លៃ​សេវា​ក្រោម​តុ​ដើម្បី​ជួល​គ្រឿងចក្រ​ត្រាក់ទ័រ​របស់លោក​ខៀវ គៀន​មេភូមិ​ថ្នល់​ឈើទាល់​ចំនួន​២​គ្រឿង​អោយ​ឈូសឆាយ​រួច​លក់​អោយ​ឈ្មួញ​បាត់​ហើយ​ទៅ​ទន្ទ្រាន​វាត​យក​បន្តទៀត​។​​ការធ្វើ​របៀបនេះ​គឺ​បានកើត​មាន​ទៅលើ​ប្រជាពលរដ្ឋ​ស្ទើ​គ្រប់ៗ​គ្នា​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បានបញ្ជាក់​អោយដឹង​ដែរ​ថា សព្វថ្ងៃ​នៅក្នុង​ឃុំ​ផ្លូវ​ទូក​មន្ត្រី​ក្នុង​ជួរ​ក្រុ​ម្ប​រឹ​ក្សា​ឃុំ​កំពុង​ចែក​តួនាទី​គ្នា​ធ្វើការ​បាន​ស្អាត​ល្អ​ណាស់​ដោយ​គេ​ចែក​មុខសញ្ញា​គ្នា​ធ្វើ​។​ខ្លះ​ទទួល​ចុះហត្ថលេខា​លើ​លិខិតបញ្ជាក់​កាន់កាប់ និង​ទទួល​ចុះហត្ថលេខា​លើ​លិខិត​លក់​ទិញ និយាយ​រួម​គឺ​កើប​យកតែ​លុយ​តែម្ដង​។​
​ឯ​សមាជិក​ក្រុមប្រឹក្សាឃុំ​ខ្លះទៀត​គេ​មាន​ជំនាញ​ខាង​រត់ការ​ដាក់​ស​សម្រាស់ និង​ក្រុមប្រឹក្សា​ខ្លះទៀត​គេ​មាន​ជំនាញ​ខាង​រត់​ការដាក់​គ្រឿងចក្រ​ឈូសឆាយដី​ដោយ​យក​លេស​ថា​មានច្បាប់​លោក​អភិបាលខេត្ត​។

ប៉ុន្តែ​ឮថា​មិនទាន់មាន​ការចុះ​សិក្សា​អង្កេត​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ជលផល​ផង​ក៏​ថ្លើមធំ​ហ៊ាន​ចេញ​ធ្វើ​សកម្មភាព​ឈូសឆាយ​ដែរ​ដូចជា​ប្រ​ហ៊ើ​ន​ពេក​ហើយ​!​។​មាន​អ្នក​រត់ការ​ត្រាក់ទ័រ​ខ្លះទៀត​គឺ​ក្អេងក្អាង​មែនទែន​គ្រាន់តែ​បាន​រត់ការ​ត្រាក់​បន្តិច​ប​ន្ទួ​ច និយាយ​ពី​ឬ​ក​វិះ​លើស​អា​សេង​ដើរ​បក់ផ្លិត​នៅ​ផ្សារលើ​ទៅទៀត​។ ករណី​របៀបនេះ​នៅ​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី​ខាង​ក្រុមចម្រុះ​របស់​ស្រុក​ទើបតែ​ចុះទៅ​ចាប់​ត្រាក់ទ័រ​បាន​ចំនួន​២​គ្រឿង​យកមក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ជល​គី​រី​ដោយសារតែ​សារ​តែ​ការ​ឈូសឆាយ​មិនមាន​ច្បាប់​ត្រឹមត្រូវ​និង​មិនបាន​សិក្សា​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនា​ជលផល​។​

​មហាជន​ទូទៅ​មានការ​ងឿងឆ្ងល់​និង​លើ​ជា​សំំ​ណួ​រ​សួរថា​ហេតុ​អី​បានជា​អោ​ជ្ញា​ធរ​ខេត្ត​ហេតុ​មុននឹង​ចេញ​ច្បាប់​ឈូសឆាយ​អោយ​អ្នកមាន​គ្រឿងចក្រ​យកទៅ​រត់ការ​ឈូសឆាយ​ក្បាលដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​រងចាំ​អោយ​មន្ត្រី​ជំនា​ជលផល​ល​ចុះ​សិក្សា​ជាមុនសិន​ចឹ​ង​?????​។​​ករណីនេះ​ប្រជាពលរដ្ឋ​សូម​សំណូមពរ​លោក​វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រ​ក្ខា​ប្រមាញ់​និង​នេសាទ និង​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​សាយ សំ​អាល់ ពិសេស សម្ដេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​មេត្តាជួយ​មាន​វិធានការណ៍​អោយបាន​តឹងរឹង​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ផង​។ បើ​មិ​ដូច្នេះ​ទេ​ដីព្រៃ​លិច​ទឹក​ដែលជា​ដី​តំបន់​បី​ដែលជា​ដី​ដែន​នេសាទ​សាធារណៈ​របស់​រដ្ឋ​រាប់ពាន់ រាប់ម៉ឺន​ហិកតា​នៅ​តំ​ខាងលើ​និង​ត្រូវ​រលាយបាត់​បង់អស់​ជាមិនខាន ហើយ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ច្បាស់​ជា​លែង​បាន​ស្គាល់​ពូជ​សត្វ​ស្លាប​ទឹក​គ្រប់​ប្រភេទ​តទៅទៀត​ផងដែរ​។​

​គួររម្លឹកថា​ដី​នៅ​ចំណុច​គោគ​ព្រះ ប្រសាទ​បាក់ ម៉ៅ​ពក​ករ​និង​តំបន់​ផ្សេងៗ​ជាច្រើន​ទៀត​រាប់ពាន់ រាប់​ម៉ឺ​ហិកតា​ដែល​នៅជាប់​ព្រំប្រទល់​ខេត្ត​កពង់​ឆ្នាំង​និង​ខេត្តកំពង់ធំ ដែល​ខ្មោច​លោក​ឌុល គឹម​ឌឹ​ត​អតីត​មេឃុំ​ច្រ​ណូ​ក​ឃុបឃិត​គ្នា​ជាមួយ​លោកមា​ន់ អាន​លី​អភិបាលស្រុក​កំពង់​លែ និង​មន្ត្រី​សហគមន៍​ឃុំ​ច្រ​ណូ​ក​យក​ដី​នៅ​ចំណុច​ខាងលើ​ទៅ​លក់​អោយ​ក្រុម​ចិន​មួយ​ឈ្មោះ​ខូវ ប៊ុន​ឆាយ​កាលពី​អំឡុង​ឆ្នាំ​២០០៨ -២០០៩​ហើយក៏​ត្រួ​បាន​គណៈកម្មការ​វិវាត​ដីធ្លី​ថ្នាក់ជាតិ និង​ក្រសួងបរិស្ថាន​ព្រមទាំង​ក្រសួងកសិកម្ម ដកហូត​យកមក​រក្សា​ទុកជា​ដី​ដែន​នេសាទ​សាធារណៈ​របស់​រដ្ឋ​វិញ​កាលពី​អំឡុង​ឆ្នាំ​២០១៣-២០១៤​ហើយ​ដែរ​ដោយសារ​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​។​

​តែ​បច្ចុប្បន្ន​ដី​នៅ​ចំណុច​ខាងលើ​ត្រូវ​ពួក​មានអំណាច មានបុណ្យ​ស័ក្ដិ​ប្រើ​លុយ​ទិញ​ទឹកចិត្ត​ពួក​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ​និង​មន្ត្រី​សហគមន៍​ទន្ទ្រាន​ឈូសឆាយ​រំលោភ​ចែកគ្នា​យក​ធ្វើជា​កម្ម​សឹ​ទ្ធ​អស់​គ្មាន​សល់​ឡើយ ។​​អំ​ណឺះ​តទៅ ដីព្រៃ​លិច​ទឹក​នៅ​តំបន់​វាល​ស្រងែ​និង​តំបន់​បឹង​កុក​ពង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ផ្លូវ​ទូក​និង​ឃុំ​ច្រ​ណូ​ក​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​ក៏​នឹងត្រូវ​រលាយបាត់​បង់អ​ស់​ដូច​ដី​នៅ​តំបន់​គោគ​ព្រះ ប្រសាទ​បាក់​និង​ម៉ៅ​ពក​ករ​ច្បាស់​ជា​ត្រូវ​រលាយ​អស់រលីង​គ្មាន​សល់​ជាក់​មិន​ខាន​ប្រសិនបើ​គ្មាន​វិធានការ​ទប់​ស្កា​ប់​អោយបាន​ម៉ឺង​មាត់​នោះទេ​!​។​

​មានការ​កត់សម្គាល់ថា​ចាប់តាំងពី​ចុងខែ​កុម្ភៈ ពេលដែល​មានការ​សាងសង់​ផ្លូវ​លេខ​៥០C២ មាន​ប្រវែង​១៥​គីឡូម៉ែត្រ ភ្ជាប់​ពី​ឃុំ​ច្រ​ណូ​ក ទៅ​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​សកម្មភាព​ឈូសឆាយ​តំបន់​ខាងលើ​បាន​កើនឡើង​យ៉ាងសកម្ម​។​ផ្លូវ​នេះ​ជា​ព្រះ​រាជអំណោយ ព្រះករុណា​ព្រះបាទ​ស​មេ្ត​ច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​មិនអាច​សុំ​ការបកស្រាយ​ពី​អាជ្ញាថរ​ឃុំ​ទាំងពី​បាន​នៅឡើយ​ទេ​តែ​សង្ឃឹមថា​នឹងមាន​ការពន្យល់​ជាមិនខាន​!៕a chro nok say som veng a chro nok2 a chro nok4 a chro nok5 a chro nok6 a chro nok8 a chro nok9 a chro nok10