» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9579 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699750 នាក់

ក្រសួង​វប្ប​ធ​ម៍​និង​ក្រសួង​ដែនដី​សហការគ្នា​ស៊ើបអង្កេត​រឿង​វាយកំទេច​កុដិ​បុរាណ​ដើម្បី​សង់​ចេ​តី​យ៍ស​ម្តេច​សង្ឃ​នៅ​វត្ត​ឧណ្ណាលោម​

 

​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹងថា ករណី​វាយកម្ទេច​កុដិ​បុរាណ​ចំនួន ៣(​លេខ​៤៣, ៤៤ និង​៤៥) ដែល​បាន​កសាង​នា​កំឡុង​ឆ្នាំ​១៩៣០ ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម រហូតដល់​បាត់បង់​រូបភាព​ដើម​ទាំងស្រុង កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២​នោះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​ដោះស្រាយ​តាម​វិធានការ​ច្បាប់ ដោយ​រក្សា​ទីតាំង​នោះ​មិន​ឲ្យ​មានការ​សាងសង់​សំណង់​អ្វី​ថ្មី រហូតដល់​នីតិវិធី​នានា​ដែលមាន​ជា​ធរមាន​ត្រូវបាន​ដោះស្រាយ​បញ្ចប់​រួចរាល់​។a pagoda la2 


​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​តាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២២ បាន​បញ្ជាក់ថា ការបើក​ការស៊ើបអង្កេត​នេះ​ដោយ​ស្របតាម សារាចរ​លេខ ០៨ សសរ ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ ស្តីពី​ការទប់ស្កាត់ ការ​វាយកម្ទេច និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ​និង ក៏​ស្របទៅនឹង ព្រះរាជក្រម នស​/​រកម​/០១៩៦/២៦ ចុះ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​១៩៩៦ ស្ដីពី​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ ផងដែរ​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២ មាន​ករណី​វាយកម្ទេច​កុដិ​បុរាណ​ចំនួន ៣(​លេខ​៤៣, ៤៤ និង​៤៥) ដែល​បាន​កសាង​នា​កំឡុង​ឆ្នាំ​១៩៣០ ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម ដើម្បី​សាងសង់​ព្រះ​ចេតិយ​។ ការណ៍​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានចេញ​លិខិត​ជូនដំណឹង​មួយ​ទៅ​សម្តេច​សង្ឃរាជ​សំដែង​នូវ​ការសោកស្តាយ​ចំពោះ​ទង្វើ​នេះ ដែល​ផ្ទុយទៅនឹង​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្តីពី ការទប់ស្កាត់​ការ​វាយកម្ទេច និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ​។

​ក្រសួង​សូមបញ្ជាក់ថា សកម្មភាព​រើរុះ និង​កម្ទេច​កុដិ​ចាស់​នេះ មិនបាន​សិក្សា​ពិគ្រោះ និង​ការអនុញ្ញាត​ពី​ក្រសួង​ធម៌ និង​វិចិត្រសិល្បៈ ដែលជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ច្បាប់ ព្រមទាំង​ចរាចរ​របស់​រាជរដ្ឋាភិបាល​ដែលជា​ឯកសារ​គតិយុត្តិ​ជា​ធរមាន​ដោយ ដែល​បាន​បញ្ជាក់ថា រាល់​ការជួសជុល​ព្រះវិហារ ឬ​សំណង់​អគារ​បេតិកភណ្ឌ ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ពី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែលជា​ក្រសួង​ជំនាញ​។​តែ​ទោះ​ជាមាន​លិខិតស្នើ​សុំ​ពី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រាបបង្គំ​ទូលថ្វាយ​ដល់​សម្ដេចព្រះ​មហាសង្ឃរាជ ទេព វង្ស សូមមេត្តា​បញ្ឈប់ សកម្មភាព​វាយ​បំផ្លិចបំផ្លាញ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ទាំង​៣​នេះ​ក៏ដោយ គ្រឿងចក្រ​នៅតែ​បន្តសកម្មភាព វាយកម្ទេច​សំណង់​កុដិ​បុរាណ​ទាំង​៣ ក្នុង​វត្ត​ឧណ្ណាលោម (​កុដិ​លេខ​៤៣, ៤៤ និង​៤៥) បើ ។​

​បុរស​ជា​កម្មករ​ម្នាក់​ដែល​កំពុង​បំពេញការងារ​វាយកម្ទេច​កុដិ​បុរាណ​ទាំង​៣​នោះ បាន​ប្រាប់​កាសែតភ្នំពេញ​ប៉ុស្តិ៍​ថា ការ​វាយកម្ទេច​កុដិ​ទាំង​៣​នេះ គឺមាន​ការអនុញ្ញាត​ពី​មន្ត្រី​សង្ឃ​ធំៗ នៅក្នុង​វត្ត​នេះ​[​វត្ត​ឧណ្ណាលោម​] ជាពិសេស​ពី​សម្ដេចព្រះ​មហាសង្ឃរាជ ទេព វង្ស​។«​គ្មាន​នរណាម្នាក់ ហ៊ាន​ចូលមក​វាយកម្ទេច​កុដិ​នៅក្នុង​វត្ត​នេះ​ទេ បើ​គ្មាន​ការអនុញ្ញាត​ពី​មន្ត្រី​សង្ឃ​ធំៗ ពិសេស​បើ​គ្មាន​ការឯកភាព​ពី​សម្ដេចព្រះ​មហាសង្ឃរាជ ទេព វង្ស ដែល​គង់នៅ​និង​ដឹកនាំ​លើ​កិច្ចការងារ​នេះ​ដោយផ្ទាល់​ទេនោះ​»​។​

​សំណង់​កុដិ​បុរាណ​ទាំង​៣​នោះ ត្រូវបាន​កសាងឡើង​នៅក្នុង​ឆ្នាំ​១៩៣០ និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​នា​ឆ្នាំ​២០១៧ ដែល​ត្រូវការពារ​ដោយ​ច្បាប់​ស្ដីពី កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ និង​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការទប់ស្កាត់ ការ​វាយកម្ទេច និង​បំផ្លិចបំផ្លាញ​អគារ​បេតិកភណ្ឌ​។​បើតាម​ប្រសាសន៍​របស់លោក​ស្រី​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ រាល់​ការជួសជុល​ព្រះវិហារ ឬ​សំណង់​អគារ​បេតិកភណ្ឌ​នានា ត្រូវ​ស្នើសុំ​ការអនុញ្ញាត និង​ការសិក្សា​ពិគ្រោះ​យោបល់ ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែលជា​ក្រសួង​ជំនាញ​។ ទន្ទឹមនឹងនេះ លោកស្រី បានស្នើ​សូមឱ្យ​«​សម្ដេចព្រះ​មហាសង្ឃរាជ ទេព វង្ស »​មេត្តា​បញ្ឈប់​ការរុះរើ ឬ​វាយកម្ទេច​អគារ​បុរាណ​នៅក្នុង​វត្ត​នេះ​ទៀត​។​

ព្រះ​តេជ​គណ ឃឹម សន ព្រះ​មេគុណ​រាជធានី​ភ្នំពេញ មាន​ថេរ​ដីកា​ប្រាប់​កាសែត​ដោយ​បន្ទោស​ថា កង្វះ​ការផ្សព្វផ្សាយ អំពី​ប្រភេទ​នៃ​សំណង់​បេតិកភណ្ឌ​វប្បធម៌​ក្នុង​ទី​អារាម ដោយ​មន្ត្រី​នៃ​ក្រសួង មន្ទីរជំនាញ បានធ្វើឱ្យ​សំណង់​ក្នុង​ទី​អារាម​នៅ​ទូទាំងប្រទេស​កម្ពុជា ត្រូវ​រង​ការបំផ្លិចបំផ្លាញ​ជា​បន្តបន្ទាប់ ខណៈ​ទី​អារាម​ភាគច្រើន​ត្រូវបាន​អភិវឌ្ឍ កែលម្អ​សោភណភាព​ឱ្យ​ស្របតាម​ស្ដង់ដា​នៃ​យុគសម័យ​សាសនា​ភាវូបនីយកម្ម​។​
​ព្រះអង្គ​មាន​ថេរ​ដីកា​ថា​៖«​ការពិតទៅ មន្ត្រី​សង្ឃ​ក្នុង​វត្ត​ឧណ្ណាឡោម​ទាំងអស់​មិនបាន​ដឹងថា កុដិ​ដ៏​ចាស់​ទ្រុឌទ្រោម​ទាំង​៣​នោះ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​នោះទេ ហើយ​អាត្មា​ក៏​ទើបតែ​បានដឹង​ក្រោយ​ទទួលបាន​លិខិត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប៉ុណ្ណោះ ប៉ុន្តែ​វា​ហួសពេល​ទៅហើយ​»​។​បើតាម​ព្រះ​ថេរ​ដីកា​របស់​ព្រះ​តេជគុណ ឃឹម សន មុនពេល​រុះរើ​កុដិ​ទាំង​៣​នោះ មន្ត្រី​សង្ឃ​ជាន់ខ្ពស់​សំខាន់ៗ​នៅក្នុង​វត្ត​នោះ បាន​ជូនដំណឹង​ដល់​ព្រះអង្គ​ថា សម្ដេចព្រះ​មហាសង្ឃរាជ ទេព វង្ស បានអនុញ្ញាត ហើយ​ក្រុម​ព្រះសង្ឃ ដែល​គង់​ក្នុង​កុដិ​ទាំង​៣​នោះ​ក៏​យល់ព្រម​ឱ្យមាន​កា​រុះរើ ដើម្បី​រៀបចំ​កសាង​ព្រះមហា​ចេតិយ សម្រាប់​សម្ដេចព្រះ​មហាសង្ឃរាជ​ផងដែរ​។

លោក ឈ​ត ប៊ុន​ថង សាស្ត្រាចារ្យ​ទស្សនវិជ្ជា​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា ត្រុ​វ​បាន​កាសែត​យកសម្តី​មក​ផ្សាយ​ថា ថ្វីបើ​មានការ​អនុញ្ញាត​ពី​ផ្នែក​រដ្ឋបាល​នៃ​មន្ត្រី​សង្ឃ ឱ្យ​រុះរើ​កុដិ​ទាំង​៣​នោះ ប៉ុន្តែ​វា​មិន​ត្រឹមត្រូវ​នោះទេ បើ​គ្មាន​ការយល់ព្រម​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រោះ​កុដិ​ទាំង​៣​នោះ គឺជា​កុដិ​បុរាណ ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​ជាតិ ដើម្បី​ការពារ​និង​អភិរក្ស​។ វត្ត​ឧណ្ណាលោម ជា​វត្ត​ដ៏​មាន​វ័យ​ចំណាស់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការកកើត​រាជធានី​ចតុមុខ សំណង់​ព្រះវិហារ ប្រាសាទ កុដិ និង​ចេតិយ នៅក្នុង​វត្ត​នេះ​មួយចំនួន សុទ្ធ​តែមាន​អាយុកាល​រាប់រយឆ្នាំ​មកហើយ ហើយ​កុដិ​ខ្លះទៀត​ក៏ត្រូវ​បាន​សាងសង់​ក្នុងសម័យ​អាណានិគម​ន៍​បារាំង​ផងដែរ ៕a pagoda la3 

​