» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8415 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698586 នាក់

មេ​យោធា​ផ្កាយ​២​ភ្ល​ន់ តារា មិនទាន់មាន​ករណី​ចាត់ការ​ច្បាប់​ឃុំខ្លួន​ដូច​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស៊ុំ​សុជាតិ​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​នៅឡើយ​ទេ បើ​ទោះ​ណា​មាន​ប្រភព​នានា​លើកឡើងថា មាន​ពាក់ព័ន្ធ​និង​ករណី​ដីធ្លី​ដ៏​រសើប ក៏ដោយ​!

​បន្ទាយមានជ័យ​៖​លោក ភ្ល​ន់​តារា ត្រូវបាន​គេ​ស្គាល់​ថា​ជា​អតីត​ជា​មេ​យោធា ខេត្ត​ប​ម្ទា​យ​មានជ័យ និង​ជា​ឈ្មួញ រកស៊ី ជីក​កាយ​យក​អាច​ម៌​ដី លក់ដូរ ។​ល​។ លោក ត្រូវបាន​ប្តូរ​ទួ​នាទី​និង​ភារកិច្ច ទៅ​រង​មេបញ្ជាការ​យោធភូមិភាគ​ទី​៥​ខែ​ត្ត​បាត់ដំបង ហើយ​លោក ត្រូវបាន​កាសែត​ក្នុងស្រុក ចុះផ្សាយ​ព្រោងព្រាត ពាក់ព័ន្ធ​និង ដីធ្លី នៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ និង ចុងក្រោយ​នេះ លោក ផ្កាយ​២ រូបនេះ ត្រូវ​សារព័ត៌មាន​ជាច្រើន អង្គភាព ផ្សាយ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ដី ព្រៃ​លិច​ទឹក​ជួ​បឹង​ទន្លេសាប​ផងដែរ ។a b dara

យ៉ាងណា នា​រសៀល​ថ្ងៃទី​២៨​ធ្នូ​២០២១​​មេ​យោធា​ខាងលើ​ត្រូវ​កាសែត​ផ្សាយ​ថា លោក បាន​ត្រូវ​មន្ត្រី​អន្តរក្រសួង​កោះហៅ​ឲ្យ​បំភ្លឺ​នៅ សាលាខេត្ត​បន្ទាយមានជ័យ​ជុំវិញ បទល្មើស​កាប់​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក ដែរ​។​ប្រភព​ពីសា​រពត៍​មាន ក្នុងពេល​ចូល​បំភ្លឺ ចំពោះមុខ​គណៈកម្មការ​បង្ក្រាប បទល្មើស​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក តំបន់​៣ ក្នុង​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ភ្ល​ន់ តារា មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ បាន​ឆ្លើយ​សារភាពថា ខ្លួន​មាន​ដីព្រៃ​លិច​ទឹក​ត្រឹម​១០០​ហិកតា​តែប៉ុណ្ណោះ ។​

​ជាងនេះទៅទៀត ផ្កាយ​២ ភ្ល​ន់ តារាគេថា ជា​មេ​កើយ​ម្នាក់​ដែល​មិនចេះ​ទទួលខុសត្រូវ ដោយបាន​ឆ្លើយ​ទម្លាក់កំហុស ដាក់​មេការ​ទៅវិញ​ថា មេការ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក មិនបាន​ឆ្លង​យោបល់​ពី​ខ្លួន ដែលជា​មេ​កើយ ខណៈ​មេការ​រូបនោះ និង​មេឃុំ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន កាលពីពេល​ថ្មីៗ​នេះ ។​
​យោងតាម​របាយការណ៍ របស់​គណៈកម្មការ​អន្តរក្រសួង ចុះបង្ក្រាប​បទល្មើស រំលោភ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក តំបន់​បឹង​ទន្លេសាប បានឱ្យដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ភ្ល​ន់ តារា មេបញ្ជាការរង យោធភូមិភាគ​ទី​៥ បាន​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក និង​ទន្ទ្រាន​យក​ដី ដោយ​ខុសច្បាប់ ប្រមាណ​៦០០​ហិកតា នៅ​តំបន់​៣ ខេត្តបន្ទាយមានជ័យ ។​

​ជាមួយគ្នា​នោះ ឧ​ត្ត​ម​សេនីយ៍ ភ្ល​ន់ តារា អតីត​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តបន្ទាយមានជ័យ ក៏បាន​ប្រមូលយក​ដី​ចំនួន ១៥០​ហិកតា នៅ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់​កងទ័ព​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ​ទៅ​លក់​ឲ្យ​ឈ្មួញ​ជា​បន្តបន្ទាប់ ចាប់ពី​អំឡុង​ឆ្នាំ​២០១២ រហូតដល់​ដើមឆ្នាំ​២០១៦ ។​

​ប្រភពពី មន្ត្រី​ក្រៅ​រដ្ឋាភិបាល ប្រចាំការ​នៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា របៀបវារៈ របស់លោក ផ្កាយ​២ គឺជា ករណី​សង្ស័យ ហើយ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ផ្តល់​សក្ខីកម្ម​តែប៉ុណ្ណោះ​។​ប៉ុន្តែ​បើ​គេ​រកឃើញថា គាត់​មាន​ជាប់​ពាក់ព័ន្ធ​មែន​នោះគេ​នឹង​បន្ត​និតិ​វិធី​ថ្មី​មួយទៀត ។ គឺ​រុញ​ឲ្យ​នគរបាល​យុត្តិធម៌​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ ដើម្បី​ធ្វើការ​ចោទប្រកាន់​ទៅតាម​ផ្លូវច្បាប់​ហើយ ។​

​ ជុំវិញ​ករណី ព័ត៌មាន​ថា​មានការ​ចាប់ខ្លួន​លោក​ផ្កាយ​២​អតិ​ត​មេ​យោធា​ខេត្ត បន្ទាយមានជ័យ​នោះ នា​រសៀល​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០២១ សារព័ត៌មាន​យើង​បាន​សាកសួរ មន្ត្រី​អាវុធហត្ថ​ខេត្ត​ម្នាក់ ដែល​ស្និទ្ធស្នាល និង​លោក មេបញ្ជាការ​ខាងលើ លោក​ថា មិនមាន​ករណី ចាប់ខ្លួន​ទេ គឺ​ឮថា ហៅ​សួរនាំ​ដើម្បី ផ្តល់​សក្ខីកម្ម ករណី​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ដីព្រៃ​លិច​បឹង​ទន្លេសាប​រាប់សិប​ហិកតា​តែប៉ុណ្ណោះ​! ។​a b dara1 a b dara2 a b dara3 

​