» បន្ទាប់ពី​ថ្វាយ​សាតាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​! » ប៊ូ​អ៊ីង​កំពុង​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ ទាក់ទង​នឹង​សុវត្ថិភាព​យន្តហោះ​ប្រភេទ​៧៣៧Max ! » ទុកពេល​៤​អាទិត្យ​ឲ្យ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស​ចាក​សិក្ខាបទ​តាម​ពុទ្ធានុញ្ញាត​ក្រោយ​កិច្ច​អន្តរា​គម​ន៏​ទ​ល័​ច្រក ? » ស្មានថា​តារាចម្រៀង​ហង្ស​មាស​នាង​ប៉ាច​គីម​មួយ​ក្រមុំ​តាមពិត​មេម៉ាយ​សោះ​! » មន្ត្រីនគរបាល​កូនចៅ​លោក​អ៊ា​វ​ចំរើន​វ៉ៃ​ប្រពន្ធ​រលូត​កូនរង​ការប្តឹង​ពីបទ​ប៉ង​មនុស្សឃាត​! » នគរបាល​មកពី​សៀមរាប​តាម​ចាប់​ជនបរទេស​ជួញដូរ​កុមារ​! » សម្តេច​តេ​ជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុប​វិញ​ដី​ទីតាំង​ អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ស្ពឺ​ » និស្សិត​២​រូប​រួមគ្នា​កសាង​រូបសំណាក​លោក​វេជ្ជ​ប​ណ្ដឹ​ត​ប៊ីត​រី​ច្នឺ​រ​បិតា​សង្គ្រោះ​កុមារ​ខ្មែរ​! » សោភា ទេពី ក្នុង​វ័យ​១៧​ឆ្នាំ​លេងខ្លួន​ខ្ញ៉​ង់​! » ចិន​ចាប់​ចិន​គ្នា​វា​ធើ​ស៊ី​ត្រូវបាន​បង្ក្រាប​ » ស៊ី​រី​ប្រតិកម្ម​ប្រឆាំង​ផែន​ការដែល​អាមេរិក​និង​ទួ​គី​ព្រមព្រាងគ្នា​ចង់​បង្កើត​តំបន់​ស្វយ័ត ឃើ​ឌី​ស្ថាន (Kurdistan)​តាម​ព្រុំដែន​ » ឧបនាយករដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុន​ហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីបម៉ុង​ហើយ​! » ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​វាស់​យក​ដី​ធ្វើ​ផ្លូវ​ប្រជាពលរដ្ឋ​៨​គ្រួសារ​តវ៉ា​ » រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដកតំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្តរតនៈគិរី​បន្ទាប់ពី​មានការ​រិះគន់​ពី​តំណាងរាស្ត្រ​! » ស្រីក្មេង​ខ្មែរ​ម្នាក់​ក្លាយជា​ថៅកែ​ក្រុមហ៊ុន​សំអាង​ពី​ដើមទុន​៣០០​ដុល្លារ​អាមេរិក​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 521 នាក់

ម្សិលមិញ 6329 នាក់

សរុប 3176846 នាក់

១០​ចំណុច​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ទេសចរ​ណ៍ធ្លាក់ចុះ​?


​ភ្នំពេញ​៖​ឆ្នាំ​២០១៩​នេះ​ចំណូល​បាន​ពី​ភ្ញៀវ​ទេសចរណ៍​មានការ​ធ្លាក់ចុះ​គួ​ព្រួយបារម្ភ​ប្រសិនបើ​រាជរដ្ឋាភិបាល​មិនមាន​វិធានការ​ជាក់លាក់​ណាមួយ​ក្រៅតែពី​បន្ទោស​ទៅលើ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ចិន​និង​អះ​អះអាងថា​មកពី​ក្រសួងទេសចរណ៍​លុបបំបាត់​ក្រុមហ៊ុន​ទេសចរណ៍​មិន​យក​កម្រៃ​ពី​ភ្ញៀវ​ពេល​មក​ចុះឈ្មោះ​ទិញ​កញ្ចប់​ទេសចរណ៍​តែ​មក​ស៊ី​កុំមីស្យុង​ពី​ក្រុមហ៊ុន​នានា​មាន​ហាង​ហូបចុក​បន្លំ​តម្លៃ​ចូល​ទស្សនា​ប្រាសាទបុរាណ​នានា​នោះទេ​។​a tourist 

​ជាក់ស្តែង​ម​គ្គុ​ទេសចរណ៍​ម្នាក់​បានបង្ហាញ​ពី​ចំណុចខ្សោយ​១០​ចំណុច​ដែល​ត្រូវ​កែលម្អ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Bong Hann Agnkor៖

១.​វី​សារ​មិនបាន​លើក​លេង​ឲ្យ​អ្នកទេសចរ​មកពី​ប្រទេស​អ្នកមាន អ្នកទេសចរ​ខ្លះ​មកពី​លោកខាងលិច​បាន​សួរថា​ហេតុអ្វី​បានជា​នៅ​កម្ពុជា រដ្ឋ​យក​វី​សារ​ពី​អ្នកទេសចរ​? វា​អាចធ្វើ​ឲ្យ​ចំនួន​អ្នកទេសចរ​កើនឡើង​យឺត​បំផុត​។ នៅ​ប្រទេស​ថៃ​គេ​មាន​ភ្ញៀវ​ច្រើនណាស់​ប្រមាណ​ជាជាង​៣០​លាន​នាក់ បន្ទាប់ពី​គេ​ទស្សនា​ប្រទេស​ថៃ​​គេ​ត្រលប់មក​ទស្សន​ប្រទេស​នេះ​ជាច្រើន​ដង​ទៀត ដោយ​គេ​សប្បាយចិត្ត​ពីព្រោះ​ថៃ​មិនបាន​ថ្លៃ​វី​សារ​ពី​ទេសចរ​។​

២.​អាជ្ញាធរ​អន្តោប្រវេសន៍​នៅ​ព្រលានយន្តហោះ និង​ព្រុំដែន តែងតែ​រក​លេះ​សួរ​នេះ​សួរ​នោះ​ដើម្បី​ប្រព្រឹត្ត​ពុករលួយ​ធ្វើ​ឲ្យ​មានការ​យឿ​ត​យ៉ាវ​ដល់​ភ្ញៀវទេសចរ នាំ​ឲ្យ​គេ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​។ ភ្ញៀវ​ខ្លះ​បាន​សរសេរ​មក​ប្រាប់​ខ្ញុំ​ពី​រឿងនេះ​នៅ​ច្រក​ប៉ោយប៉ែត​។​

៣.​បើក​ឲ្យ​បេនឡាន​សួ​ជី​ង​+1​ទៀត​រកស៊ី​មិន​ត្រឹមត្រូវ បង្ខំ​ភ្ញៀវ​ឲ្យ ទិញ​សំបុត្រ​ពី​ក្រុមហ៊ុន​ខ្លួន​ដើម្បី​អាចធ្វើ​ដំណើរ​តាម​គោលដៅ​បាន​។ បើ​ចង់​មក​សៀមរាប​ឬ ក៏​កន្លែង​ផ្សេងទៀត​ភ្ញៀវ​ត្រូវតែ​ទិញ​សំបុត្រ​ពី​ក្រុមហ៊ុន​ទាំង​២​ខាងលើ មិនដឹងថា​លោក​ណាមួយ​អនុញ្ញាត​ទេ ភ្ញៀវ​ដែល​ធ្លាប់បាន​ឆ្លងកាត់​កន្លែង​នេះ​គេ​មិន​យល់​សោះ​ពី​របៀប​រកស៊ី​នេះ​។​

៤.​ក្រុមហ៊ុន​ឡាន​មួយចំនួន​បាន​បង្ខំ​ឲ្យ​ភ្ញៀវ​បង់លុយ​បន្ថែម​ដើម្បី​មកដល់​គោលដៅ​សៀមរាប​ឬ ផ្សេងទៀត ពេល​ភ្ញៀវ​ចូលដល់​ក្នុង​ឡាន​។ បើ​មិន​បង់​បន្ថែម​ទេ គេ​ទំលាក់​ភ្ញៀវ​តាម​ដងផ្លូវ​នៅ​ឆ្ងាយ​ពី​គោលដៅ​។ តាក់ស៊ី​ខ្លះ​ក៏​ធើ​ស៊ី​ភ្ញៀវ​ដែរ​ដោយ​បង្ខំ​ភ្ញៀវ​ទៅ​ដេក​តាម​សណ្ឋាគារ​ដែល​ខ្លួន​ស្គាល់​ដើម្បី​បាន​ទឹកតែ តែ​ភ្ញៀវ​មិន​ព្រម ធ្វើ​ឲ្យ​មានរឿង​រ៉ាវ​ខឹង​ប្តឹងផ្តល់​គ្នា​យ៉ាងច្រើន​។ តាមពិត​ភ្ញៀវ​គេ​បាន​កក់​សណ្ឋាគារ​រួចរាល់​ហើយ មុនគេ​ឈាន​ជើង​ចូល​មកដល់​កម្ពុជា តែ​តៃកុង​តាក់ស៊ី​ប្រាប់ថា​មិន​ស្គាល់ ឬ​គេ​បឹ​ទ​សណ្ឋាគារ​និង​ហើយ​។​

៥.​សូ​វេ​នៀរ​(Sovenir)​ក្លែងក្លាយ​មាន​លក់​រាប់សិប​ឆ្នាំ​នៅក្នុង​តំបន់ តែ​គេ​នៅតែ​បើក​បាន​រហូតដល់​សព្វថ្ងៃ​។ បើ​មាន​ភ្ញៀវ​ប្តឹង​គេ​អាច​ដូរ​ឈ្មោះ​ផ្សេង​ដើម្បី​បន្ត​លក់​ទៀត ហើយ​គ្មាន​ការចាត់វិធានការ​ពី​អជ្ញាធរ​ឡើយ​។​

៨.​នៅក្នុង​តំបន់​Pub street(​ផាប់​ស្ត្រី​ត​) មានរឿង​ក៏​ច្រើន​ដែរ ដូច​ជាមាន​បរទេស​បោក​បរទេស បន្លំ​ខ្លួន​ជា​ខ្មែរ ហើយ​បង្ខំ​ឲ្យ​លេងបៀរ ឬ ក៏​ល្បែង ផ្សេងៗ ហើយក៏​ចាញ់​អស់​លុយ រួច​ក៏​ប្តឹងផ្តល់​គ្នា ហើយ​សមត្ថកិច្ច​ក៏​មិនសូវ​ខ្វល់​រកហេតុ​ផល​ប៉ុន្មាន​ទេ​។ មាន​តៃកុង​tuktuk​ខ្លះ​ពេល​ភ្ញៀវ​ស្រវឹងស្រា​ឬ ក៏​ភ្លេចខ្លួន​ក៏មាន​ឱកាស​លួច​របស់របរ​ភ្ញៀវ ធ្វើ​ឲ្យ​គេ​ប្រាប់ តៗ គ្នា​ថា​មាន​ចោរកម្ម​ក្នុង​ក្រុង​សៀ​មា​ប​។​

៧.guide & driver យក​ក្បាល​ឡាន និង បង្ខំ​ភ្ញៀវ​ឲ្យ​ទិញ​អីវ៉ាន់ វា​រឿង​ដែល​យើង​ត្រូវតែ​ខ្វល់​។ បើ​តៃកុង​ខ្លះ​អត់​ខ្វល់​ចង់​រកតែ​ក្បាល​ឡាន​ពី​ហាង ចឹ​ង​ត្រូវ​បង្ខំ​ភ្ញៀវ​ឲ្យ​ចូល​ហាង​។​

៨.​យើង​មិនបាន​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​តាម​មេ​ឌៀ​រ ធំៗ អំពី ប្រាសាទ Pyramid& ប្រាសាទបុរាណ temples ខ្មែរ​យើង​ឲ្យ​បាន​ទូលំទូលាយ ដូចជា​CNN BBC និង បណ្តាញ​ផ្សេងៗ ទៀត​។ យើង​ក៏​ត្រូវមាន​ក្រុមហ៊ុន​ខ្មែរ​ទៅ​ចុះ​ផ្សព្វផ្សាយ​នៅ​បរទេស​ដល់​គោលដៅ​ឲ្យ​គេ​ស្គាល់​តំបន់​ទេសចរណ៍​ក្នុងប្រទេស​ឲ្យ​បាន​ច្រើន​ទើប​ល្អ​។​

៩.​ស្ថានទូត​នៅ​គ្រប់​ប្រទេស​មិនបាន​ជួយ​ផ្សាយ​បន្ថែម​ទេពី​វិស័យ​ទេសចរ​ក្នុងប្រទេស​។ ភ្ញៀវ​ខ្លះ​បាន​ប្រាប់ថា បើ​សរសេរ​ទៅ​ស្ឋា​ន​ទូត​ខ្មែរ​គេ​អត់​ឆ្លើយតប​ទៅ​ភ្ញៀវ​ទាន់ពេល​ទេ គេ​ឆ្លើយតប​យឺត​បំផុត​។​

១០.​បញ្ឈប់​ឲ្យ​មាន​guide​នៅ​ទន្លេសាប​ចុង​ឃ្នៀ​ស និង ការបញ្ឈប់​ការលក់​អង្ករ​របស់​guide​សួ​ជី​ង​។​
​ពូក​នេះ​ក៏​បំផ្លាញ​មុខមាត់​ទេសចរណ៍​ខ្លាំ​ង​ណាស់​។​

១១.​ការបើក​ប្រាសាទ​ឲ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​យឿ​ត​យួរ ក៏​ជា​រឿង​ធ្វើ​ឲ្យ​ភ្ញៀវ​គេ​មិន​សប្បាយចិត្ត​ដែរ គឺ​គេ​ចង់បាន​តំបន់​មួយ​វា​មាន​លក្ខណៈពិសេស ឬ unique ជាងគេ​នៅក្នុង​លោក​។ ឥឡូវ​គេ​បើក​ប្រាសាទ​រហូតដល់​ម៉ោង​៧​កន្លះ​លើក​លេង​តែ​អង្គរវត្ត ប្រែ​រូប និង ភ្នំ​បាខែង ដែល​យើង​អាច​មើល​ថ្ងៃ​រះ​បាន​។

កាលពី​ឆ្នាំ​២០០៧,២០០៨ និង ២០០៩​វិស័យ​ទេសចរណ៍​យើង​ហាក់​មានកំ​រឹត​ខ្ពស់​ណាស់ បើ​យើង​ប្រៀប​ធៀន​នៅពេលនេះ​។ តាម​រោងទង​នៃ​ប្រាសាទអង្គរវត្ត​គឺមាន​ភ្ញៀវទេសចរ​យ៉ាងច្រើន​ស​ន្ឋឹ​កស​ន្ឋ​ប់ គួរ​ឲ្យ​ត្រេកអ​រណាស់​។​a tourist come1 a tourist come