» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8408 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698579 នាក់

ចិន មិន​សប្បាយចិត្ត ចំពោះ​សេចក្ដីថ្លែងការណ៍​របស់​សហរដ្ឋអាមេរិក ស្ដីពី​លទ្ធផលបោះឆ្នោត​នៅតៃវ៉ាន់

ចិន​៖ នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែមករា​នេះ​ចិន​បាន​និយាយថា​ខ្លួន​មានការ​សោកស្ដាយ​ជាខ្លាំង ចំពោះ​សេចក្ដីថ្លែងការណ៍​របស់​សហរដ្ឋអាមេរិក​ស្ដីពី​ការបោះឆ្នោត សកល​នៅ​តៃវ៉ាន់ បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន បាន​ផ្ញើ​សារ​អបអរសាទរ​ជ័យជម្នះ​របស់លោក Lai Ching-te​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ក្រសួងការបរទេស​ចិន បាន​គូសបញ្ជាក់ ថា «​សេចក្ដីថ្លែងការណ៍​រប​ស់​សហរដ្ឋអាមេរិក បាន​បញ្ជូន​សញ្ញា​ខុស​យ៉ាងធ្ងន់ធ្ងរ ចំពោះ កងកម្លាំង​ផ្ដាច់ខ្លួន​ដែល​ចង់ឱ្យ​តៃវ៉ាន់​មាន​ឯករាជ្យ​។ យើង​ពិតជា​សោកស្ដាយ ហើយ​ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​រឿង​មួយ​នេះ​»​។​a taivan elect2 

​គួរ​បញ្ជាក់ថា លទ្ធផល​បោះឆ្នោត​សកល​នៅ​ប្រទេស​តៃវ៉ាន់​កាលពី​ថ្ងៃ​សៅរ៍ ទី​១៣ ខែមករា បាន​បង្ហាញថា លោក​លី​ជិ​ង​តែ​( Lai Ching-te )​មកពី​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ DPP ដែលជា​បក្ស​កាន់អំណាច តៃវ៉ាន់​សព្វថ្ងៃ គឺជា​អ្នកទទួលបាន​ជ័យជម្នះ ។​​តាម​លទ្ធផល​បោះឆ្នោត​ប​ង្ហា​ញ​ថា លោក​លី​ជិ​ង​តែ​( Lai Ching-te) ទទួលបាន​សំឡេងគាំទ្រ ៤០.២​ភាគរយ រីឯ​លោក ហ៊ូ​យូ​អ៊ិ​(Hou Yu-ih) មកពី​គណបក្សប្រឆាំង​គួ​ក​មិញ​តាំង​( Kuomintang KMT) ទទួលបាន​សំឡេងគាំទ្រ ៣៣.៤​ភាគរយ ។​លោក​កូ​វិ​ន​ជេ​( Ko Wen-je )​មកពី​គណបក្ស​ប្រជាជន​តៃវ៉ាន់ (TPP) ទទួលបាន​សំឡេងគាំទ្រ ២៦.៤​ភាគរយ​។ តាមរយៈ​ជ័យជម្នះ​នេះ លោក Lai Ching-te នឹងត្រូវ​ក្លាយជា​មេដឹកនាំ​តៃវ៉ាន់​ថ្មី​ជំនួស​លោកស្រី Tsai Ing-wen ដែល​ត្រូវផុត​អាណត្តិ ដោយ​លោក​នឹងត្រូវ ស្បថ​ចូលកាន់​តំណែង នៅ​ខែឧសភា​ខាងមុខ​។​

​សម្រាប់​លោក​ប្រធានាធិបតី​អាមេរិក​ជុំវិញ​ការបោះឆ្នោត​នៅ​តៃវ៉ាន់​នេះដែរ នៅពេល​ត្រូវបាន​សាកសួរ​ថា​តើ​លោក​មានប្រតិកម្ម​បែបណា​? លោក ចូ បៃ​ដិ​ន បានបញ្ជាក់​យ៉ាងខ្លី​ថា «​យើង​មិន​គាំទ្រ ឯករាជ្យ (​របស់​តៃវ៉ាន់​) នោះទេ​»​។ តែ​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Antony Blinken បាន​ផ្ញើ​សារ​អបអរសាទរ​ជ័យជម្នះ​របស់ លោក Lai ហើយ​ថា​អាមេរិក មានការ​ប្ដេជ្ញា​ក្នុងការ​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ត្រើយ​ទាំងសងខាង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ រួមទាំង​ការដោះស្រាយ ការខ្វែងគំនិត​គ្នា​ដោយ​សន្តិវិធី មិន​មានការ​សម្លុត​គំរាម និង​ការដាក់​សម្ពាធ​។​​បើតាម​លោក​អាន​តូ​នី​ប្លិ​ង​កឹ​ន​( Antony Blinken) សហរដ្ឋអាមេរិក កំពុង​សម្លឹងមើល​ការធ្វើការ​ជាមួយ​លោក Lai Ching-te ក៏ដូចជា​មេដឹកនាំ គណបក្សនយោបាយ​ទាំងអស់​របស់​តៃវ៉ាន់ ដើម្បី​បន្ត​លើកកម្ពស់​ទំនាក់ទំនង​ក្រៅផ្លូវការ​ដ៏​យូរអង្វែង​រវាង​សហរដ្ឋអាមេរិក និង​តៃវ៉ាន់ អនុលោម​តាម «​គោលនយោបាយ​ចិន​តែមួយ​» របស់​សហរដ្ឋអាមេរិក​។​

​សូមបញ្ជាក់ថា​លោក Lai Ching-te ឬ​គេ​ស្គាល់​ថា William Lai គឺជា​បេក្ខជន​មេដឹកនាំ​តៃវ៉ាន់ និង​ជា​មេដឹកនាំ​រង (​អនុប្រធាន​ធិបតី​) ម្នាក់​មកពី​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ DPP ដែលជា​បក្ស​កាន់អំណាច តៃវ៉ាន់​សព្វថ្ងៃ​របស់លោក​ស្រី​សៃ​អ៊ិ​ង​វិ​ន​( Tsai Ing-wen) ។ លោក Lai បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស DPP ។ លោក Lai Ching-te កើត​នៅ​ឆ្នាំ​១៩៥៩ នៅក្នុង​ស្រុក Wanli នៃ​ទីក្រុង New Taipei និង​មាន​ឪពុក​ជា​កម្មករ​រ៉ែ​ធ្យូងថ្ម​។ លោក​ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ National Taiwan University និង​សញ្ញាបត្រ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​មកពី​សាកលវិទ្យាល័យ National Cheng Kung University​។ ក្រោយមកទៀត លោក​ទទួលបាន​សញ្ញាបត្រ​អនុបណ្ឌិត​សុខាភិបាល​សាធារណៈ​មកពី​សាកលវិទ្យាល័យ Harvard ដែល​នេះ​បានធ្វើឱ្យ​រូបលោក​ស្ថិតនៅក្នុង ចំណោម​អ្នកជំនាញ​សុខាភិបាល​សាធារណៈ​ល្បីៗ​នៅ​តៃវ៉ាន់​។​

​ក្នុង​ឆ្នាំ​១៩៩៤ ជា​ពេលដែល​លោក​មាន​តួនាទី​ជា​ប្រធាន​ម្នាក់​នៅឯ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ National Cheng Kung University Hospital ហើយ​តៃវ៉ាន់​រៀបចំ​ការបោះឆ្នោត​ដោយផ្ទាល់ ជា​លើកដំបូង​របស់ខ្លួន ដើម្បី​ជ្រើសរើស​អភិបាលក្រុង លោក Lai Ching-te បានចាប់ផ្ដើម​ចូលរួម​ក្នុង​កិច្ចការ​សាធារណៈ និង​នយោបាយ​បន្តិច​ម្ដងៗ ក្នុងនាម​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​ទីក្រុង Tainan​។​​រហូតដល់​នៅ​អំឡុង​វិបត្តិ​ច្រក​សមុទ្រ​តៃវ៉ាន់​ឆ្នាំ​១៩៩៦ ទើប​រូបលោក​បាន​បោះបង់ចោល​អាជីព​ជា​គ្រូពេទ្យ ដើម្បី​ប្រឡូក​ចូលក្នុង​ឆាកនយោបាយ​។ លោក Lai បាន​ក្លាយជា​តំណាងរាស្ត្រ​តៃវ៉ាន់ អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកហើយ និង​ធ្លាប់ជា​អតីត ចៅហ្វាយក្រុង​ដ៏​មាន​ប្រជាប្រិយភាព​នៃ​ទីក្រុង Tainan ស្ថិតនៅ​ភាគខាងត្បូង​តៃវ៉ាន់​។​

​លោក Lai ទទួលបាន​ការគាំទ្រ​គួរឱ្យកត់សម្គាល់​ពី​សំណាក់​អ្នក​ដែលមាន​ជំហរ​តឹងរ៉ឹង​គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់​។ តែ​កន្លងមក លោក​ក៏​ធ្លាប់មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​ចំណោម​អ្នកបោះឆ្នោត មាន និន្នាការ​កណ្ដាល​និយម​ផងដែរ​។ លោក Lai ជា​មនុស្ស​ម្នាក់​ដែល​ចិន​ចាត់ទុកជា​បន្លារ​ក្នុង​ភ្នែក ដ្បិត​លោក​ធ្លាប់​ចាត់ទុក​ខ្លួនឯង​ជា «​អ្នកធ្វើការ​ដ៏​ពិតប្រាកដ​ម្នាក់​ដើម្បី​ឯករាជ្យភាព​របស់​តៃវ៉ាន់​»​។ ប៉ុន្តែ អនាគត​មេដឹកនាំ​តៃវ៉ាន់​ថ្មី​រូបនេះ​បាន​អះអាងថា​លោក​រក្សា​ស្ថានភាព​ដើម​នៅ​តៃវ៉ាន់ ដោយ​នឹងមិន​ប្ដូរ​ឈ្មោះ​ផ្លូវការ​របស់​តៃវ៉ាន់ គឺ​សាធារណរដ្ឋ​ចិន​នោះទេ ហើយនឹង​ដើរ​តាម​គោលនយោបាយ​របស់ លោកស្រី Tsai ដោយ​មិន​បង្ករឿង​ជាមួយ​ចិន តែ​ក៏​មិន​ចុះ​ញ​ម​នឹង​សម្ពាធ​ពី​ចិន​នោះដែរ​៕a taivan elect a taivan elect1 
​