» លោកអធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកការងារផែនសន្តិសុខ ជាប់សង្ស័យថាបានបេីកឡានបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ ហើយបើកឡានរត់គេចតែស្នងការដឹងហើយ!? » កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះបន្តស្អែកទៀត! » មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ទទួលយកទារកបោះបង់មករក្សាបណ្តោះអាសន្ន ក្រោយឪពុកម្តាយត្រូវបានសមបញ្ជូនទៅតុលាការ » អាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់បញ្ជូនទៅតុលាការតែម្នាក់ » មីយ៉ាន់ម៉ានិងកម្ពុជាអះអាងពីការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោកក្នុងដំណើរទស្សនកិច្ចលោកមីនអោងឡាំង! » កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល » កម្ពុជាថៃជួបគ្នាក្រោមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជម្លោះដែនសមុទ្រកម្ពុជា-ថៃ » ចាប់ខ្លួនចៅអធិការវត្តដែលល្បីក្នុងការបង្កើតបន្តោងរាសីពីបទកឹបកេងលុយវត្តបែករឿងដាច់អាបត្តិនិងសីលធម៍! » អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1393 នាក់

ម្សិលមិញ 15986 នាក់

សរុប 20348528 នាក់

អ្នកស្រី​គិ​ម​យ៉ូ​ជុង​ត្រូវបានតែងតាំង​តំណែង​ក្នុង​ស្ថាប​ន័​កំពូល​កូរ៉េខាងជើង​


​កូ​រេ​ខាងជើង​៖ ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន (Kim Jong Un) គឺ​លោកស្រី គីម យ៉ូ​ជុង (Kim Yo Jong) ត្រូវបានតែងតាំង​មុខតំណែង​ក្នុង​គណៈកម្មការ​កិច្ចការរដ្ឋ​ដែលជា​ស្ថាប័ន​កំពូល​របស់​ប្រទេស​នេះ​។a kim jo yonga

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូ​រ៉​ខាងជើង​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​ដឹងថា​សមាជិក​នៃ​គណៈកម្មការ​នេះ​មិនតិចជាង​៩​នាក់​ទេ​តែ​ត្រូវបាន​ដកតំណែង​រួមទាំង​អនុប្រធាន​លោក ប៉ាក ប៉ុង​ជូ (Pak Pong Ju) និង​លោកស្រី ចូ ស៊ុន​ហួយ (Choe Son Hui) ជា​មន្ត្រីការទូត​ជាន់ខ្ពស់​ម្នាក់​ដែល​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​កិច្ចចរចា​ជាមួយ​សហរដ្ឋអាមេរិក​។ លោកស្រី គីម យ៉ូ​ជុង (Kim Yo Jong) ដែលជា​ស្ត្រី​តែ​ម្នាក់​គត់​និង​មាន​ភាព​វ័យក្មេង​ជាងគេ​ក្នុង​គណៈកម្មការ​មួយ​នេះ​។

​លោកស្រី គីម យ៉ូ​ជុង (Kim Yo Jong) ជារឿយៗ​តែងតែ​ត្រូវបាន​គេ​ឃើញ​នៅក្បែរ​បងប្រុស​របស់គាត់​ដូចជា​នៅក្នុង​កិច្ចប្រជុំ​កំពូល​ជាមួយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ជេ​អ៊ី​ន (Moon Jae-in) ។

​តួនាទី​នយោបាយ​ពិតប្រាកដ​របស់លោក​ស្រី​ត្រូវបាន​គេ​ប៉ាន់​ស្មានជា​យូរ​មកហើយ ខណៈដែល​មតិ​ខ្លះ​ថា​លោកស្រី​អាច​នឹង​បន្ត​តំណែង​ពី​លោក គីម ជុង​អ៊ុន នៅ​ថ្ងៃ​ណាមួយ​នៅក្នុង​ការផ្ទេរអំណាច​ដែល​អាចធ្វើ​ឲ្យ​កូរ៉េខាងជើង​មាន​មេដឹកនាំ​ជា​ស្ត្រី​លើកដំបូង​។​សូមបញ្ជាក់ថា​កូរ៉េខាងជើង​ជា​ប្រទេស​កុំមុយនិស្ត​តែមួយ​ដែលមាន​ប្រពន្ធ​គ្រប់គ្រង​បន្តអំណាច​ដូចជា​របប​រាជនិយម​ផ្តាច់ការ​មាន​រជ្ជទាយាទ​។​ប្រទេស​នេះ​គ្រប់គ្រង​តាំងពី​សម​យ័​លោក​គិ​ម​អ៊ី​ល​ស៊ុ​ង​បន្ទាប់មក​ផ្ទេរ​ឲ្យ​កូនប្រុស​គឺ​លោក​គីម​ជុងអ៊ីល​និង​ផ្ទេរ​មក​ចៅ​គឺ​លោក​គិ​ម​ជុង​អ៊ុន​នេះឯង​។

​សម្រាប់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​រង​ការ​ទណ្ឌកម្ម​ពី​អង្គការ​សហ​ប្រជាជាតិ​ដោយសារតែ​ការផលិត​អាវុធ​នុយ​ក្លេ​អែរ​ថ្មីៗនេះ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន (Kim Jong Un) បាន​និយាយ​នៅឯ​សភា​កូរ៉េខាងជើង​ដែល​បាន​ជួបប្រជុំគ្នា​ក្នុង​ថ្ងៃទី​២​ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​សង្គម​, សេដ្ឋកិច្ច និង​នយោបាយ​ថា​លោក​មាន​ឆន្ទៈ​ក្នុង​ការភ្ជាប់​ខ្សែ​ទូរស័ព្ទ​ហ​ត​ឡាញ (hotlines) អន្តរ​កូរ៉េ​ឡើងវិញ​នៅ​ខែក្រោយ ប៉ុន្តែ​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​បានស្នើ​ឲ្យ​មាន​កិច្ចចរចា​ដោយ​មិន​កែប្រែ «​គោលនយោបាយ​អរិភាព​» របស់គេ​ចំពោះ​កូរ៉េខាងជើង​។​

 

​លោក គីម បានបង្ហាញ​ឆន្ទៈ​របស់លោក​នៅក្នុង​កា​រ​ភ្ជាប់​ខ្សែ​ទូរស័ព្ទ​ហ​ត​ឡាញ (hotlines) ឡើងវិញ​ចាប់ពី​ខែតុលា ខណៈដែល​បាន​រិះគន់​ចំពោះ​ការយល់​ខុស​របស់​កូរ៉េខាងត្បូង​ពាក់ព័ន្ធ​នឹង​អ្វីដែល​គេ​ចាត់ទុកថា​ជា​សកម្មភាព​បង្កហេតុ​ពី​យោធា​កូរ៉េខាងជើង​។​​ប៉ុន្តែ​លោក គីម បាន​ចោទប្រកាន់​រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី​អាមេរិក ចូ បៃ​ដិ​ន (Joe Biden) ថា​បាន «​ប្រើ​វិធីសាស្ត្រ​ដែលមាន​ល្បិចកល​ថែមទៀត​» ដោយ​នៅតែ​បន្ត​ការគំរាមកំហែង​ផ្នែក​យោធា​និង​គោលនយោបាយ​អរិភាព​ម​កលើ​កូរ៉េខាងជើង​ក្នុង​គ្រា​ដែល​ស្នើ​ឲ្យ​មាន​កិច្ចចរចា​។​ កូរ៉េខាងជើង​បាន​កាត់​ផ្តាច់​ខ្សែ​ទូរស័ព្ទ​ហ​ត​ឡាញ (hotlines) កាលពីដើម​ខែសីហា​នៅក្នុង​ការតវ៉ា​ប្រឆាំងនឹង​សមយុទ្ធ​យោធា​រួមគ្នា​រវាង​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​៕a kim jo yong1