» បក្ស​ភ្លើងទៀន​បរាជ័យ​ក្នុង​ការសុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ទុតិយតា​លើ​លិខិត​ចុះបញ្ជី​គណបក្ស​! » លោក​ថាក់ស៊ីន​អាចមាន​តួ​នី​ក្នុង​រដ្ឋាភិបាល​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ » ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ៖ ​ការរុករក​រ៉ែ​ឯកជន​ទោះ​ក្នុង​ដី​របស់ខ្លួន​ក៏ត្រូវ​ឈប់ បើ​មិន​ឈប់​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ » ឃាតករ​សម្លាប់​គ្រូទាយ​នៅ​វត្តភ្នំ សម្លាប់ខ្លួន​នៅ​បន្ទប់​ឃុំឃាំង » សម្តេច​ប៊ុនរ៉ានី​ដើមឈើ​ដើម្បី​អបអរសាទរ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២ នៃ​សមាគមជាតិ​កាកបាទក្រហម នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ » ក្នុងពេលដែល​ណា​តូ​ជម្រុញ​ការផ្តល​អាវុធ​លោក ហ្សេ​លេន​ស្គី​ថា​៖​រុ​ស្ស៉ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម ទើប​ពិភពលោក​អាច​ដោះស្រាយ​វិបត្តិ​សកល​ផ្សេងៗ​ទៀត » នគរបាល​ម្នាក់​ធ្លាក់​ពី​លោះ​អគារ​កំពស់​៣៧​ជាន់​ពេល​គេច​ពី​កម្លាំង​នគរបាល​គ្រឿងញៀន​? » នគរបាល​ចាប់បាន​ចោរលួច​ទូរ​សព្ទ័​ដែល​នារី​ជា​ម្ចាស់​ប្រកាសថា​យក​ធ្វើ​សង្សារ​បើ​យក​ឲ្យ​នាង​វិញ​ » មើល​ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​អាប៉ោង នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសាប ជិត​ខុន​ដូ​មួយកន្លែង​ក្នុង​សង្កាត់​ជ្រោយចង្វា​ផង​ទាន​!!! » ពីនេះ​ពី​នៅ​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ពេល​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​ » ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​ការពារ​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ក្នុងពេលដែល​ក្នុងប្រទេស​កំពុង​សំអាត​មន្ត្រី​ក្នុង​ក្រសួងការពារជាតិ​ » គណៈកម្មការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម ៖​បុគ្គល​មានអំណាច​នៅតែ​កាង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសង​ » មិន​ដេកចាំ​មន្ត្រី​ជល​ល​ផល​នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ចុះ​ខេត្ត​ផ្សេង​ជុំវិញ​ទន្លេសាប​? » ផលិតផល​ជលផល​ខ្មែរ​ត្រៀម​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​ » រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​ដកថយ​មួយ​ជំ​ហ៊ាន​ករណី​យ៍​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​ព្រុំ​សាន​តែ​មិនគួ​ចប់​ត្រឹមហ្នឹង​ទេ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2694 នាក់

ម្សិលមិញ 3261 នាក់

សរុប 13059483 នាក់

អនុ​ប្រ​ធានា​ធិប​តី​អាមេរិក​វា​ប្រហារ​ចិន​និង​អះអាង​ពី​ការ​សាមគ្គី​ជាមួយ​ប្រទេស​ក្នុង​តំបន់​


​សិង្ហ​បុរី​៖​អនុ​ប្រធានាធិបតី​អាមេរិក លោកស្រី ខា​ម៉ា​ឡា ហារី​ស (Kamala Harris) កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​សីហា បាន​និយាយ​វាយប្រហារ​ប្រទេស​ចិន នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​ដែល​បានធ្វើ​ឡើង​នៅឯ​ប្រទេស​សិង្ហ​បុរី​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​a kharis us2 

​លោកស្រី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​គោលនយោបាយ​ការបរទេស​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​អង្គារ​ទី​២៤​សីហា​នេះ​នៅ​ប្រទេស​សិង្ហ​បុរី​ដែល​ក្នុងនោះ​លោកស្រី​ដាក់ចេញ​ទស្សនវិស័យ​របស់​រដ្ឋ​បាល​បៃ​ដិ​ន​សម្រាប់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក យ៉ាង​ដូច្នេះ​ថា “​យើង​ដឹងថា​ប៉េកាំង​នៅតែ​បន្ត​បង្ខិតបង្ខំ បំភិតបំភ័យ និង​ធ្វើការ​ទាមទារ​ផ្នែក​ភាគច្រើន​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​សកម្មភាព​របស់​ទីក្រុង​ប៉េកាំង​នៅតែ​បន្ត​ធ្វើឱ្យប៉ះពាល់​ដល់​សណ្តា​ប់​ធ្នាប់​ផ្អែកលើ​ច្បាប់​និង​គំរាមកំហែង​ដល់អធិបតេយ្យភាព​រប​ស់​ប្រជាជាតិ​នានា​”​។​

​លោកស្រី​ហារី​ស​ដែល​កំពុងធ្វើដំណើរ​ឆ្លង​កាត់​អាស៊ីអាគ្នេយ៍​រយៈពេល​មួយ​សប្តាហ៍ បានប្រកាសថា​សហរដ្ឋ​អាម៉េរិក​ឈរ​ជាមួយ​សម្ពន្ធមិត្ត​និង​ដៃគូ​របស់ខ្លួន​ក្នុងការ​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ពី​ប្រទេស​ចិន​។​លោកស្រី​បាន​និយាយថា អាមេរិក​នឹង​រួម​ដៃ​ជាមួយ​សម្ព័ន្ធមិត្ត​នៅពេល​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ពី​ចិន​។

​បន្ទាប់ពី​ប្រទេស​សឹង្ហ​បុរី​លោកស្រី​Harris​នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដែលជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​អនុ​ប្រធានាធិបតី​អាមេរិក​។​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើក​ទី​២​របស់​Harris​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​និង​ម៉ិ​ក​ស៊ិ​ក​កាលពី​ខែ​មុន​ក្នុងតួនាទី​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​របស់លោក​ស្រី​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការធ្វើ​ចំណាកស្រុក​ទៅកាន់​អាមេរិក​។​

សូម​បញ្ជាក់ដែរថា​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក ឡយ អូ​ស្ទី​ន មកកាន់​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​២៨​ខែកក្កដា​២០២១​និង​ដំណើរ​របស់​អនុ​ប្រធានាធិបតី កា​ម៉ា​ឡា ហារី​ស ចង្អុលបង្ហាញ​ពី​សារៈសំខាន់​ខ្លាំង​ឡើង​យ៉ាង​ឆាប់រហ័ស​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​សម្រាប់​វ៉ាស៊ីនតោន​។​
​លោក ឡេ ហុង​ហៀ​ប សហការី​នៃ​វិទ្យាស្ថាន ISEAS-Yusof Ishak​នៅ​សិង្ហ​បុរី​ប្រាប់​វេ​ប​សាយ VnExpress International ថា​ការកោតសរសើរ​របស់​អាម៉េរិក​ចំពោះ​តួនាទី​របស់​វៀតណាម​កំពុង​កើនឡើង ហើយ​អាម៉េរិក​កំពុង​អនុវត្ត​ចំណាត់ការ​ការទូត​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​វៀតណាម​ចំពោះ​តួនាទី​របស់ខ្លួន​នៅក្នុង​តំបន់​។​

​លោក​អូ​ស្ទី​ន​បាន​មកដល់​វៀតណាម​នៅ​ថ្ងៃទី ២៨ ខែកក្កដា​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​សម្រាប់​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ីអាគ្នេយ៍​ដែលជា​ទស្សនកិច្ច​លើកដំបូង​ដោយ​សមាជិក​កំពូល​នៃ​រដ្ឋបាល​បៃ​ដិ​ន​។​​ក្នុងអំឡុងពេល​ស្នាក់នៅ​វៀតណាម លោក​បាន​ជួប​សម​ភាគី​របស់លោក​គឺ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ផាន វ៉ាន់​យ៉ាង ប្រធានាធិបតី ង្វៀន សួន​ហ្វ៊ុ​ក និង​នាយករដ្ឋមន្ត្រី​លោក ផាម មិញ ជិ​ញ​។​

​សហរដ្ឋ​អាម៉េរិក​បាន​បរិច្ចាគ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ចំនួន​ជាង ៥ លាន​ដូ​ស​ដល់​វៀតណាម បញ្ឈប់​ការស៊ើបអង្កេត​ទៅលើ​អ្វីដែល​គេ​ហៅថា​ការកំណត់​តម្លៃ​រូបិយវត្ថុ​របស់​វៀតណាម​និង​ការផ្តល់​នាវា​ឆ្មាំ​សមុទ្រ​ទី​ពីរ​កាលពីពេល​ថ្មីៗ​នេះ​។​​លោក​ហៀ​ប​និយាយថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី​ហារី​ស​នៅ​ខែ​នេះ​នឹង​បង្ហាញ​ពី​ការចាប់ផ្តើម​នៃ​ការចូលរួម​កាន់តែ​ស៊ីជម្រៅ​រវាង​រដ្ឋបាល​បៃ​ដិ​ន​និង​វៀតណាម​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។​

​លោក​និយាយថា សាធារណជន​អាច​មើលឃើញ​ទំនាក់ទំនង​ទ្វេភាគី​ត្រូវបាន​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​កម្រិត​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។ “​នោះ​អាចបង្កើត​ក្របខ័ណ្ឌ​នយោបាយ​និង​ច្បាប់​សម្រាប់​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​ផ្លូវ​ដ៏​វែងឆ្ងាយ​មួយ ជាពិសេស​ក្នុង​វិស័យ​សន្តិសុខ​និង​ការពារជាតិ​ដើម្បី​ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​”​។​
​លោក ខា​ឡាយ ថេ​យើ ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ New South Wales Canberra នៅ​បណ្ឌិត្យសភា​កងកម្លាំង​ការពារ​អូស្ត្រាលី បាន​និយាយថា​រដ្ឋបាល​បៃ​ដិ​ន​ចាត់ទុក​វៀតណាម​ជា​ដៃគូ​អាទិភាព​ក្នុងការ​សម្រេច​គោលបំណង​របស់​អាម៉េរិក​ដូចជា​សេរីភាព​លើ​ដែនសមុទ្រ​និង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី​និង​បើកចំហ​ក៏ដូចជា​បញ្ហា​សន្តិសុខ​មិនមែនជា​ប្រពៃណី​ផងដែរ​។​

​លោក​និយាយថា​ក្នុងន័យនេះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ហារី​សនឹង​បញ្ជាក់​ជាថ្មី​ពី​ការបន្ត​ការចូលរួម​របស់​អាម៉េរិក​ជាមួយ​វៀតណាម​លើសពី​វិស័យ​ការពារជាតិ​និង​សន្តិសុខ​នៅ​ចំពោះមុខ​បញ្ហា​រួម​ជាច្រើន​ទៀត ដូចជា​ការប្រយុទ្ធប្រឆាំង​និង​ការ​ងើប​ចេញពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩ និង​ការកាត់បន្ថយ​បម្រែបម្រួល​អាកាសធាតុ​។​លោក ដេ​រិ​ក ហ្គ្រោ​ស​មែន ជា​អ្នកវិភាគ​ជាន់ខ្ពស់​ផ្នែក​ការពារជាតិ​នៅ​ក្រុមប្រឹក្សា​យោបល់ RAND របស់​អាម៉េរិក​ដែល​គូសបញ្ជាក់​ពី​ការពិត​ថា​លោកស្រី​ហារី​សនឹង​ក្លាយជា​អនុ​ប្រធានាធិបតី​ដំបូង​គេ​ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម បាន​និយាយថា​ដំណើរ​របស់​លោកស្រី​គឺជា​សារ​បង្ហាញ​ច្បាស់ៗ​ថា​តើ​ទំនាក់ទំនង​រវាង​អាម៉េរិក​និង​វៀតណាម​សព្វថ្ងៃនេះ​បាន​ទៅដល់​ចំណុច​ណា និង ថា​តើ​វា​នឹង​ដើរ​ទៅដល់​ចំណុច​ណា​ទៀត​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។​a kharis us3 a kharis us4