» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 401 នាក់

ម្សិលមិញ 5988 នាក់

សរុប 18745736 នាក់

អត្ត​ព​លិ​ក​អូឡាំពិក​ប្រទេស​បេឡា​រូស​ទទួលបាន​សិទ្ធ​ជ្រកកោន​តែ​សកម្មជន​ម្នាក់​ផ្សេង​ត្រូវបាន​គេ​ចងក​នៅ​អ៊ុយ​ក្រែ​ន​


​ជប៉ុន​៖​អត្ត​ព​លិ​ក​អូឡាំពិក​ប្រទេស​បេឡា​រូស នាង គ្រីស្ទី​ណា ធី​ម៉ា​ណូ​វ​ស្កា​យ៉ា បាន​ចាក​ចេញពី​ជប៉ុន​តាម​ជើងហោះហើរ​ឆ្ពោះទៅ​ទីក្រុង​វី​យែ​ន​នៅ​ថ្ងៃ​ពុធ​ទី​៤​សីហា​នេះ ហើយ​រំពឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ប៉ូឡូញ កន្លែង​ដែល​នាង​ត្រូវ​បានផ្តល់​ទិដ្ឋាការ​មនុស្សធម៌​។​a belaruss3 

​មន្ត្រី​អាកាសយានដ្ឋាន​ម្នាក់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា កីឡាការិនី​វ័យ ២៤ ឆ្នាំ​រូបនេះ​រំពឹង​ឡើង​យន្តហោះ​ទៅកាន់​ទីក្រុង​វ៉ា​សូវី​តែម្តង ប៉ុន្តែ​បាន​ប្តូរ​ជើងហោះហើរ​វិញ​នៅ​នាទីចុងក្រោយ​។ នាង​បាន​ចេញពី​ស្ថានទូត​ប៉ូឡូញ ទី​ដែល​នាង​បាន​ចំណាយពេល​ស្នាក់នៅ​ពីរ​យប់​កន្លងមក​បន្ទា​ប់​ពី​មានការ​អះអាងថា​ក្រុម​ជម្រើសជាតិ​របស់​នាង​បាន​ព្យាយាម​បង្ខំ​នាង​ឱ្យ​ត្រឡប់​ទៅ​ស្រុក​វិញ បន្ទាប់ពី​នាង​បាន​រិះគន់​គ្រូបង្វឹក​របស់​នា​ង​។​​នាង​បានចេញ​ដំណើរ​ភ្លាមៗ​បន្ទាប់ពី​ម៉ោង ១១ ព្រឹក​ម៉ោង​ក្នុងស្រុក​។​

អ្នករត់​ប្រណាំង​រូបនេះ​គឺ​ស្ថិត​ក្នុងចំណោម​អត្ត​ព​លិ​ក​បេឡា​រូស​ជាង ២.០០០ នាក់​ដែល​បាន​ចុះហត្ថលេខា​លើ​លិខិត​ចំហ​មួយ​អំពាវនាវ​ឱ្យមាន​ការបោះឆ្នោត​សា​ថ្មី​និង​ដោះលែង​អ្នកទោសនយោបាយ​។​ស្វាមី​របស់​នាង​បាន​ភៀសខ្លួន​ទៅ​អ៊ុយ​ក្រែ​ន​ហើយ​អ្នក​ទាំងពីរ​រំពឹង​ជួបគ្នា​នៅ​ប៉ូឡូញ ជា​ប្រទេសមួយ​ដែល​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​របប​របស់លោក​លូ​កា​សិន​កូ ហើយ​បាន​ក្លាយជា​លំនៅ​ថ្មី​របស់​ជន​ប្រឆាំង​ច្រើនឡើងៗ​។​

​សូមបញ្ជាក់ថា​អាជ្ញាធរ​ជប៉ុន និង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ត្រូវ​ដោះស្រាយ​សំណុំរឿង​ដ៏​ឈឺក្បាល មួយ​នៅ​ថ្ងៃ​ចន្ទ​ទី ២ សីហា ២០២១​។ នៅ​ថ្ងៃអាទិត្យ​ទី​១​សីហា កីឡាការិនី​បេឡា​រុស នាង Kristsina Tsimanouskaya បាន​ស្វែងរក​ជំនួយ​ពី​ប៉ូលិស​ជប៉ុន ព្រោះ​នាង​មិន​ចង់​ឡើង​យន្តហោះ ដែល​ត្រូវ​ចេញដំណើរ​ទៅ​ទីក្រុង​មីន​ស្ក៍ ប្រទេស​បេឡា​រុស​។ នៅក្នុង​សារ​វីដេអូ ផ្សាយ​តាម​គណនី instragram របស់ខ្លួន កាលពី​ថ្ងៃអាទិត្យ​ដែរ អត្ត​ព​លិ​ករ​បេឡា​រុស​រូបនេះ បាន​និយាយថា នាង​បាន​រង​ការដាក់​សម្ពាធ​ខ្លាំង​។ ប្រតិភូ​អូឡាំពិក បេឡា​រុស​បាន​បង្ខំ ចាប់បញ្ជូន​នាង​ឲ្យ​ត្រលប់​ទៅ​ប្រទេស​បេឡា​រុស​វិញ ដោយ​គ្មាន​ការយល់​ព្រមព្រៀង​ពី​នាង​ទាល់តែសោះ​។ កីឡាការិនី​រូបនេះ បាន​អំពាវនាវ​សុំ​ឲ្យ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​អន្តរាគមន៍​ក្នុង​រឿងនេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ចន្ទ​នេះ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ លោក Mark Adams បាន​និយាយថា គណៈកម្មាធិការ និង​គណៈកម្មាធិការ​ជាតិ​ជប៉ុន បាន​និយាយ​ផ្ទាល់​ជាមួយ កីឡាការិនី​បេឡា​រុស កាលពី​យប់​ថ្ងៃអាទិត្យ និង​ថា គេ​កំពុង​ស្វែងរក​ការបំភ្លឺ​ពី ខាង​គណៈប្រតិភូ​អូឡាំពិក​បេឡា​រុស​ជុំវិញ​រឿងនេះ​។​​កាលពី​ថ្ងៃអាទិត្យ គណៈកម្មាធិការ​អូឡាំពិក​បេឡា​រុស ដែល​ដឹកនាំ​ដោយ​កូនប្រុស​របស់លោក​ប្រធានាធិបតី អា​ឡិច​សង់ លូ​កា​ឆិ​ន​កូ បាន​បញ្ជាក់ថា គណៈកម្មាធិការ​បេឡា​រុស​បានសម្រេច​ផ្អាក​ការចូលរួម​របស់​កីឡាការិនី Kristsina Tsimanouskaya បន្ទាប់ពី​មាន​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ដែល​យោងទៅលើ​បញ្ហា អារម្មណ៍ និង​ស្មារតី ចិត្តសាស្ត្រ​របស់​កីឡាការិនី ខាងលើ​។ ការសម្រេច​របស់​គណៈ​ប្រតិភូ​អូឡាំពិក​បេឡា​រុស​បាន​បំផ្លាញ​ក្តី​ស្រមៃ​របស់​អត្ត​ព​លិ​ករ Kristsina ដែល​សង្ឃឹមលើ​ការរត់​ចម្ងាយ ២០០​ម៉ែត្រ នៅ​ថ្ងៃ​ចន្ទ​ទី ២​សីហា បន្ទាប់ពី​បរាជ័យ ក្នុង​ការរត់​ចម្ងាយ ១០០​ម៉ែត្រ កាលពី​សប្តាហ៍​មុន​។​

​នៅ​ព្រលានយន្តហោះ​ក្រុង​តូ​ក្យូ នាង Kristsina Tsimanouskaya​បានចាត់ទុក​ការលើកឡើង​ខាងលើ​ថា ជា​រឿង​ភូតកុហក​ទាំងស្រុង​។ តាម​នាង Kristsina គ្រូបង្វឹក​បានសម្រេច​ព្យួរ មិន​ឲ្យ​នាង​ចូលរួម ក្នុងការ​ប្រកួត នៅ​តទៅទៀត បន្ទាប់ពី​នាង​បាន​រិះគន់​ជា​សាធារណៈ គ្រូបង្វឹក និង​សហព័ន្ធ​កីឡា​ជាតិ​អូឡាំពិក​បេឡា​រុស​។​​បើតាម​កាឡា​ការិនី​បេឡា​រុស នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក​តូ​ក្យូ នាង​ត្រូវ​រត់​ចម្ងាយ ១០០​ម៉ែត្រ ២០០​ម៉ែត្រ ប៉ុន្តែ គ្រូបង្វឹក​បេឡា​រុស​បានសម្រេច​ដោយ​អត្តនោម័ត ដោយ​គ្មាន​សួរ​យោបល់​អ្វី​ទាំងអស់ ឲ្យ​នាង​រត់ត ចម្ងាយ ៤០០​ម៉ែត្រ​។ តាម​នាង Kristsina ដដែល គ្រូបង្វឹក​បានសម្រេច​ចិត្ត​បែបនេះ ក៏ដោយ​សារ កីឡាករ​បេឡា​រុស​ពីរ​នាក់​ផ្សេងទៀត ខកខាន មិនបាន​ធ្វើតេស្ត​គ្រប់គ្រាន់​ផ្នែក​សុខភាព​។

នាង Kristsina បាន​និយាយ​ខ្លាំងៗ​ថា ហេតុអ្វី​បានជា​គេ​ត្រូវ​ចាំ​ទទួលថ្មបាក់​របស់​អ្នក​ដែល​ធ្វើ​ការមិន​ត្រឹម​ត្រូវធ្វើ​អ្វី​? គេ​មិនបាន​សម្រេចចិត្ត នៅក្រោយ​ខ្នង​នាង ដោយ​មិនបាន​សួរ​យោបល់​ថា តើ​នាង​អាច​រត់​បាន​ចម្ងាយ​៤​ម៉ែត្រ ដែរឬទេ​។​កីឡាករ បេឡា​រុស និយាយថា នាង​មិន​ចង់​ត្រលប់​ទៅ បេឡា​រុស​វិញ​ទេ ព្រោះ​នាង ខ្លាច​ត្រូវគេ​ចាប់​ដាក់ពន្ធនាគារ ដោយសារតែ​ហ៊ាន​រិះគន់​សហព័ន្ធ​កីឡា​បេឡា​រុស​។ នាង Kristsina Tsimanouskaya​បាន​បង្ហើប​ថា នាង​ចង់​ដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​នយោបាយ នៅ​ប្រទេស​អាល្លឺម៉ង់ ឬ​ប្រទេស​អូទ្រីស​។​

ប្រទេស​អឺរ៉ុប​ខាងកើត​មួយចំនួន ដែលមាន​ព្រំដែន​ជាប់​ជាមួយ​បេឡា​រុស ដូចជា ប៉ូឡូញ ជាដើម បានស្នើ​ផ្តល់​ទិដ្ឋាការ​ពិសេស សម្រាប់​ឲ្យ​នាង Kristsina នៅ​ថ្ងៃ​ចន្ទ ប៉ូឡូញ​បានសម្រេច​ផ្តល់​ទិដ្ឋាការ​មនុស្សធម៌​ដល់​កីឡាការិនី​បេឡា​រុស​។​​មេដឹកនាំ​បក្សប្រឆាំង​បេឡា​រុស ដែល​កំពុង​និរទេស​ខ្លួន​ទៅ​នៅ​ប្រទេស​លី​ទុយ​អា​នី និយាយ​ចោទប្រកាន់​ប្រធានាធិបតី លូ​កា​ឆិ​ន​កូ ថា បង្ក្រាប​សំឡេង​ប្រឆាំងនឹង​ខ្លួន មិន​ថា ពួកគេ ជា​អ្នកនយោបាយ​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស អ្នកកាសែត ឬ​កីឡាករ​។ នៅមុន នាង Kristsina Tsimanouskaya កីឡាការិនី បាល់បោះ​ម្នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់​ដាក់ពន្ធនាគារ ១៥​ថ្ងៃ ដោយសារតែ​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី​លូ​កា​ឆិ​ន​កូ កាលពី​ឆ្នាំ ២០២០​។​

​ក្រៅពី​រឿង​កីឡាការិនី​រត់ប្រណាំង​នេះ​សកម្មជន​ប្រឆាំង​បេឡា​រុស​ម្នាក់​គឺ លោក វី​តា​លី ស្ហ៊ី​ស្ហូ​វ (Vitaly Shishov) ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ដោយ​ការចង​ព្យួរ​ក​នៅក្នុង​ឧទ្យាន​មួយកន្លែង​ក្បែរ​ផ្ទះ​របស់លោក​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន នា​ថ្ងៃ​អង្គារ ៣ សីហា​។ ក្រុម​អ្នកគាំទ្រ​លោក​ស្ហ៊ី​ស្ហូ​វ​វិញ បាន​ចោទ​របប​លោក​ប្រធានាធិបតី អា​ឡិច​សង់ លូ​កា​ស្ហេ​ន​កូ (Alexander Lukashenko) ថា​ជា​អ្នក​សម្លាប់​សកម្មជន​ប្រឆាំង​រូបនេះ​។​មាន​វ័យ ២៦ ឆ្នាំ លោក វី​តា​លី ស្ហ៊ី​ស្ហូ​វ ដែលជា​សកម្មជន​ប្រឆាំង​បេឡា​រុស និង​ជា​ប្រធាន​ដឹកនាំ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែលមាន​ឈ្មោះថា “​ផ្ទះ​បេឡា​រុស​” បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ទី​២ សីហា​កន្លងទៅ​។ ។​

​សាកសព​របស់លោក​វី​តា​លី ស្ហ៊ី​ស្ហូ​វ ត្រូវបាន​គេ​រកឃើញ​ចង​ព្យួរ​ក​នៅក្នុង​ឧទ្យាន​មួយកន្លែង​ក្នុង​ទីក្រុង​កៀវ​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​មួយថ្ងៃ​បន្ទាប់ពី​បាត់​ខ្លួន​។ ប៉ូលិស​ក្រុង​កៀវ មានការ​សង្ស័យ​ច្រើន​ថា​ករណី​ស្លាប់​នេះ​គឺជា​អំពើ​ឃាតកម្ម​។​​លោក Igor Klymenko ប្រធាន​ប៉ូលិស​ជាតិ​អ៊ុយ​ក្រែ​ន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា បើតាម​ប្រធាន​ប៉ូលិស​ជាតិ​អ៊ុយ​ក្រែ​ន​ដដែល នៅលើ​សាកសព​ជនរងគ្រោះ គេ​ឃើញ​មាន​ស្នាម​កោស​នៅលើ​ច្រមុះ និង​ដងខ្លួន ដែល​នាំ​ឲ្យ​គេ​សង្ស័យ​ដែរ​ថា លោក​អាច​ដួល​មុននឹង​ស្លាប់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ អង្គការ​ផ្ទះ​បេឡា​រុស បាន​ឲ្យ​ដឹ​ថា​អង្គការ​បានទទួល​ការព្រមាន​ម្តង​ហើយ​ម្តងទៀត រួមទាំង​ការចាប់​ពង្រត់ និង​ការសម្លាប់​។ អង្គការ​ផ្ទះ​បេឡា​រុស​បាន​និយាយថា គ្មានអ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ គឺ​ភ្នាក់ងារ​សន្តិសុខ​សម្ងាត់​របស់​ប្រធានាធិបតី​បេឡា​រុស​លោក លូ​កា​ស្ហេ​ន​កូ គឺជា​អ្នករៀបចំ​គម្រោង​ផែនការ​សម្លាប់​ប្រធាន​អង្គការ​របស់ខ្លួន​។ លោក វី​តា​លី ស្ហ៊ី​ស្ហូ​វ គឺជា​ប្រធាន​ដឹកនាំ​អង្គការ​ផ្ទះ​បេឡា​រុស​ដែលមាន​ទីតាំងនៅ​ក្នុងប្រទេស​នៅ​អ៊ុយ​ក្រែ​ន​។ អង្គការ​នេះ សកម្ម​ខ្លាំងណាស់​ក្នុង​ការជួយ​ប្រជាជន​ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​បេឡា​រុស ដែល​ក្រុម​អ្នកប្រឆាំង​តែង​រង​នូវ​ការបង្ក្រាប​។​

លោក អា​ឡិច​សង់ លូ​កា​ស្ហេ​ន​កូ បាន​ឡើង​គ្រប់គ្រង​ប្រទេស​រយៈបេឡ​សា​រុស​ពេល​ប្រមាណ ២៧ ឆ្នាំ​មកហើយ​នោះ បាន​បង្ក្រាប​រាល់​គ្រប់​ទម្រង់​នៃ​ការប្រឆាំង​ទាំងអស់ ចាប់តាំងពី​ផ្ទុះ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំងនឹង​លទ្ធផល​នៃ​ការបោះឆ្នោត កាលពី​ឆ្នាំទៅ​មិញ​ដែល​ប្រជាជន​បេឡា​រុស​ជាច្រើន ហើយ​និង​ក្រុម​ប្រទេស​លោកខាងលិច​ចាត់ទុកថា​អយុត្តិធម៌​៕a belaruss a belaruss1