» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8545 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698716 នាក់

ផ្ទុះ​គ្រាប់បែក​កណ្តាល​ក្រុង​បាងកក​ពេល​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​!ចាប់បានពីរនាក់

 


​ថៃ​៖​ស្នូ​គ្រាប់បែក​ផ្ទុះ​ជាច្រើន​គ្រាប់​ត្រូវបាន​គេ​ឮ​នៅ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២ សីហា ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​បាន​រងរបួស ពេល​ថៃ​ជា​ធ្វើ​ចា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ប្រចាំ​តំបន់​អាស៊ាន​បូក ដែលមាន​ការចូលរួម​ពី​លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​ផងដែរ​។​a bom thai2 


​សារព័ត៌មាន Reuters​ដកស្រង់​សម្តី​មន្ត្រី​ប៉ូលីស​ផ្សាយ ថា គ្រាប់បែក​សរុប​ចំនួន​៦​គ្រាប់ ត្រូវបាន​ផ្ទុះឡើង​នៅ​ទីតាំង​ចំនួន​៣ និង​ឧបករណ៍​ផ្ទុះ​មួយ​ត្រូវបាន​រកឃើញ​ជាមុន​ផងដែរ (​មុន​ផ្ទុះ​)​។​

​លោក​វរសេនីយ៍ឯក Kamtorn Uicharoen បាន​មានប្រសាសន៍ថា គ្រាប់បែក​ចំនួន​៣​គ្រាប់ ត្រូវបាន​ផ្ទុះឡើង​នៅឯ​មជ្ឈមណ្ឌល​រដ្ឋាភិបាល Chaeng Watthana Government Complex ខណៈ​ឯ​មួយ​គ្រាប់​ផ្សេងទៀត​មិនត្រូវ​បាន​ផ្ទុះ និង​២​គ្រាប់​ផ្សេងទៀត​នៅ​ស្ថានីយរ​ភ្លើង​ផ្លូវអាកាស BTS Chong Nonsi ។​

«​គ្រាប់បែក​នៅ​ទីតាំង​ទាំងពីរ​កន្លែង​នេះ គឺជា​គ្រឿងផ្ទុះ​កែច្នៃ (​ឬ​គ្រាប់បែក​កែច្នៃ​) ដែលមាន​កំណត់​ពេលវេលា (​ឬ​ម៉ោង​កំណត់​ឲ្យ​ផ្ទុះ​)​។ ចំណែកឯ គ្រាប់បែក​មួយ​ផ្សេងទៀត (Ping-pong bomb) បំផ្ទុះ​នៅ​តំបន់ Suan Luang (​ផ្លូវ Rama IX)» ។​

​ជុំវិញ​នឹង​ហេតុការណ៍​នេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា ក៏បាន​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​ភ្លាមៗ​ជាបន្ទាន់ ដើម្បី​ធានា​សន្តិសុខ​សាធារណៈ ខណៈ​ចំណាត់ការ​សន្តិសុខ​ក្នុង​ទីក្រុង ក៏​ត្រូវបាន​រឹតបន្ដឹង និង​សូម​ឲ្យ​សាធារណៈជន​ទាំងអស់​កុំ​ភ័យ​ស្លន់ស្លោ​ផងដែរ​។​

​មានការ​កត់សម្គាល់ថា ការ​បំផ្ទុះ​នេះ​ត្រូវបាន​គេ​ដឹងថា បានកើត​ឡើង នៅពេលដែល​លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក កំពុងតែ​ថ្លែង​សុន្ទរកថា ក្នុង​រដ្ឋធានី​នៃ​ទីក្រុង​បាងកក នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​។​

ទោះជា​យ៉ាងណា​មាន​បុរស​ពីរ​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន ក្រោយ​មាន​ករណី​បង្កៃ​គ្រាប់បែក​ក្លែងក្លាយ ។​នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន CNA នៅ​យប់​ថ្ងៃ​សុក្រ ទី​០២ ខែសីហា ឆ្នាំ​២០១៩​។​​បើតាម​អាជ្ញាធរ​ថៃ ជនសង្ស័យ​ទាំងពីរ​នាក់​នោះ មកពី​តំបន់​ភាគខាងត្បូង ជាប់​នឹង​ប្រទេស​ម៉ាឡេស៊ី ដែលជា​កន្លែង​មានការ​វាយប្រហារ​ជា​ញឹកញាប់​ពី​ក្រុម​សកម្មប្រយុទ្ធ ប៉ុន្តែ​មិនទាន់​ច្បាស់​ទេ​ថា ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​ពួក​ឧទ្ទាម​ដែរ​ឬក៏​អត់​ឡើយ​។

បញ្ហា​អសន្តិសុខ​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ បានអូសបន្លាយ​អស់​រយៈពេល​ប្រមាណ ១៥​ឆ្នាំ​មកហើយ និង​បាន​ផ្តាច់ជីវិត​មនុស្ស​សរុប ៧,០០០​នាក់​។ រាជរដ្ឋាភិបាល​ថៃ​កន្លងមកនេះ ក៏​ធ្លាប់បាន​ព្យាយាម​ចរចា​ជាមួយ​ពួក​ឧទ្ទាម​ភាគខាងត្បូង​នោះ​ផងដែរ ប៉ុន្តែ​មិនបាន​ជោគជ័យ​។ សម្រាប់​ខេត្ត​បី​របស់​ថៃ​នៅ​ភាគខាងត្បូង ដែលមាន​ករណី​វាយប្រហារ​ច្រើនជាងគេ​នោះ​មានដូចជា ផាត់​តានី យ៉ា​ឡា និង​ណា​រ៉ាត់​ធី​វ៉ា​ត់​៕a bom thai a bom thai1 a bom thai3 a bom thai4 


​