» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10999 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701170 នាក់

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បង្កើត​គណៈកម្មការ​តាមដាន វាយតម្លៃ ការអនុវត្ត​ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន


ភ្នំពេញ​៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានចេញ​សេចក្តីសម្រេច​បង្កើត​គណៈ​កម្ម​ការតាមដាន វាយតម្លៃ និង​លើកសរសើរ​ការអនុវត្ត​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​។ សេចក្តីសម្រេច​ចុះ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២១​បញ្ជាក់ថា​៖​គណៈកម្មការ​នេះ​គឺមាន​លោក ប៊ុត បូ​វុ​ត រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ជា​ប្រធាន​គណៈកម្មការ អម ដោយ​អនុប្រធាន ២​រូប និង​អនុប្រធាន​អចិន្ត្រៃយ៍​១​រូប រួមទាំង​សមាជិក​មួយចំនួន​ផងដែរ​។​a khiev 

​តាម​ប្រការ​១ នៃ​សេចក្តីសម្រេច​នេះ​បានឱ្យដឹងថា គណៈកម្មការ​ដែល​ត្រូវបង្កើត​ថ្មី​នេះ ត្រូវ​តាមដាន​មើល​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​នៅ​កម្ពុជា ហើយ​បើ​ឃើញថា ស្ថាប័ន​សារព័ត៌មាន ឬ​អ្នកសារព័ត៌មាន​ណា បំពេញការងារ​ត្រឹមត្រូវ​តាម​វី​ជ្ជា​ជីវៈ​និង​ក្រមសីលធម៌ គឺ​ត្រូវ​លើកសរសើរ តែបើ​ឃើញថា ស្ថាប័ន​សារព័ត៌មាន ឬ​អ្នកសារព័ត៌មាន​ណា បំពេញការងារ​ខុស​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ត្រូវដាក់​ពិន័យ តាមច្បាប់​ស្តីពី​របប​សារព័ត៌មាន​។​
​ការបង្កើត​គណៈកម្មកា​រ​នេះ គឺ​ដើម្បី​តម្រង់ទិស​អ្នកសារព័ត៌មាន ក្នុងការ​បំពេញភារកិច្ច​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌ វិជ្ជាជីវៈ សំដៅ​លើកស្ទួយ​កិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាព​របស់​អង្គភាព​សារព័ត៌មាន និង​បុគ្គល​ជា​អ្នកសារព័ត៌មាន​ផ្ទាល់​។​a ethic a ethic1 a ethic2 

​