» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7974 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698145 នាក់

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ គណៈរដ្ឋមន្ត្រី រៀបចំ​សិក្ខាសាលា​បូកសរុប​ការងារ – ផ្លាស់ប្តូរ​បទពិសោធន៍ ពង្រឹង​ការងារ​ផ្សព្វផ្សាយ​អប់រំ សំដៅ​បន្ត​ពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការងារ​គ្រប់គ្រង​សាធារណមតិ


​ភ្នំពេញ​៖​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រី​ប្រតិភូ​អម នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ការបើក​សិក្ខាសាលា ដែលមាន​ការចូលរួម​ពី​តំណាង​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទទួលបន្ទុក​ការងារ​ព័ត៌មាន និង​ការងារ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​មកពី​បណ្តា​ក្រសួង ស្ថាប័ន រាជធានី ខេត្ត​ប្រមាណ​១៥០​រូប​។​a pru2 

​គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ពង្រឹង​ការងារ និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ដែល​ទទួលបន្ទុក​ការងារ​ព័ត៌មាន ត្រូវខិតខំ​រៀបចំតាក់តែង​ខ្លឹមសារ ផលិត​ព័ត៌មាន រួមទាំង​បទ​យកការណ៍ ឬ​វីដេអូ​ឃ្លី​ប​ផ្សេងៗ​តាម​ស្ថានការណ៍​ចាំបាច់​ចំពោះមុខ ដោយ​ផ្អែកលើ​ជំនាញ និង​បច្ចេកទេស ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ បំភ្លឺ អប់រំ ក្នុងការ​គ្រប់គ្រង​សាធារណមតិ​ឱ្យបាន​លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព​។​

​លោក ស្វាយ ស៊ីថាប្រធានអង្គភាពប្រតិកម្មរហស័បាន​សំណូមពរ និង​លើកទឹកចិត្ត​អោយ​អង្គសិក្ខាសាលា​បន្ត​រួមគ្នា​ក្នុងការ​ផ្តល់នូវ​ព័ត៌មាន​ពិត ស៊ីជម្រៅ និង​មាន​ទឡ្ហីករណ៍​រឹងមាំ​ច្បាស់លាស់ ជាពិសេស​ការរួម​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ដោយ​ប្រើ​ប្រព័ន្ធ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ថ្មី​ក៍ ដូចជា​វិទ្យុ​និង​ទូរទស្សន៍​ឱ្យបាន​ឆាប់រហ័ស​និង​ទាន់ពេលវេលា​។ សកម្មភាព​នៃ​ការឆ្លើយតប​បាន​លឿន​រហ័ស គឺជា​ភាពចាំបាច់​បំផុត​នៃ​ការផ្សព្វផ្សាយ ហើយ​ដែល​យើងទាំងអស់គ្នា​ត្រូវខិតខំ​ប្រមូល​កម្លាំង​សរុប និង​មធ្យោបាយ​សរុប ដើម្បី​បន្សាប​នូវ​រាល់​ព័ត៌មាន​បំពុល​ដែល​អាច​នឹង​ប៉ះពាល់​ដល់​សន្តិភាព ស្ថេរភាព សន្តិសុខ និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​។​

​លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ក៍បាន​និយាយ​បញ្ជាក់​បន្ថែមថា ការគ្រប់គ្រង​បាន​នូវ​សាធារណមតិ គឺ នឹង​បញ្ចៀស​បាន​នូវ​ភាពវឹកវរ​ចលាចល​សង្គម និង​បញ្ចៀស​បាន​នូវ​ការភ័ន្តច្រឡំ​របស់​ប្រជាពលរដ្ឋ ដោយសារ​ការ​បំភ្លៃ បំផ្លើស បំប៉ោង និង​បំភ័យ​ពី​សំណាក់​ក្រុមប្រឆាំង និង​ជន​ជ្រុលនិយម​មួយចំនួន​។​

​លោក ស្វាយ ស៊ីថា ក៏បាន​ក្រើនរំលឹក​ដល់​តំណាង​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​ទាំងអស់ ត្រូវ​សហការគ្នា ដើម្បី​ពង្រីក​ការងារ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​ធ្វើការ​តាមដាន​ត្រួតពិនិត្យ​នូវ​រាល់​មតិ​រិះគន់ វាយប្រហារ ឬ​ការ Comment ដែល​ចេញ​មកពី​មជ្ឈដ្ឋាន​នានា មកលើ​ក្រសួង ស្ថាប័ន រាជធានី ខេត្ត​រៀងៗ​ខ្លួន ដែល​មតិ​មួយចំនួន​នោះ​មាន​ចរិត​ជាការ​ញុះញុង និង​បង្កចលាចល​សង្គម ជាពិសេស​ជុំវិញ​បញ្ហា​វីរុស​កូ​វីដ​-១៩ ហើយ​ដែល​ចាំបាច់​ត្រូវតែ​ឆាប់​ធ្វើការ​បំភ្លឺ និង​ឆ្លើយតប​តាម​គ្រប់​មធ្យោបាយ​ឱ្យបាន​ទាន់ពេលវេលា ព្រោះ​សត្រូវ​ធំ​ផុត​របស់​ព័​ត៍​មាន​ក្លែងក្លាយ គឺ​ការនិយាយ និង​ផ្សព្វផ្សាយ​អំពី​ការពិត​ជាក់ស្តែង ៕a pru a pru1 

​