» យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់ » សមត្តកិច្ចចុះពិនិត្យក្រុមហ៊ុនរុករករ៉ែមួយដែលសង្ស័យ ករណីបញ្ចេញជាតិពុល ធ្វើឲ្យ ត្រី អន្ទង់ កង្កែប និងសត្វគោ៤ក្បាល បានងាប់និងបាត់ខ្លួន ៤ក្បាលទៀត » មេដឹកនាំប៉ាឡេស្ទីន ថ្លែងអំណរគុណដល់ប្រធានាធិបតីចិន ចំពោះជំនួយមនុស្សធម៌ ១០០លានដុល្លារក្នុងពេលអ៊ីស្រាអែលនៅបន្តវាយប្រហារ » ឆ្នាំ២០២៥ត្រឹម១១ខេ កម្ពុជានាំចេញអង្ករជាង ៨០ម៉ឺនតោន និងនាំចេញស្រូវជាង ៦លានតោន បានចំណូល ១ ៤០៨លានដុល្លារ » ថៃរកឃើញពលករ បរទេស៩ នាក់ បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តរ៉ាចាក់បុរីសង្សួ័ខ្មែរឬភូមា » មាន់ជល់១៧គូបាននិងកំពុងប្រកួតនៅសង្វៀន ស្ថិតនៅភូមិឆ្ងោ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លេងខាងក្រោយផ្ទះតាលឹម !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4541 នាក់

ម្សិលមិញ 7965 នាក់

សរុប 17983686 នាក់

លោក កើត រិ​ទ្ធ​៖ សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់ បន្ថែម​ស្ថានភាព​ទម្ងន់ទោស ចំពោះ​ឃាតកម្ម​សាហាវ នឹង​បញ្ចប់​ចុងឆ្នាំ​នេះ


​ភ្នំពេញ​៖ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​លើកឡើងថា គណៈកម្មការ​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ត្រូវបាន​បង្កើត​រួចហើយ ដែល​នឹងធ្វើ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់ បន្ថែម​ស្ថានភាព​ទម្ងន់ទោស​ចំពោះ​ឃាតកម្ម​ដែល​សាហាវ ។​a keut rith1 

​លោក កើត រិ​ទ្ធ លើកឡើង​បែបនេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ «​ករណី​ឃាតកម្ម ប្រព្រឹត្ត​ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ីណា​» នា​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌​។​​លោក​បាន​លើកឡើងថា ការធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នេះ គឺ​អនុវត្តតាម​ការណែនាំ​ពី សម្តេច​មហា​បវរ​ធិបតី ដែល​យកចិត្តទុកដាក់​លើ​ករណី​ឃាតកម្ម ដើម្បី​ធានាថា​ច្បាប់​ត្រូវអនុវត្ត​ដោយ​ម៉ឺងម៉ាត់ និង​តឹងរឹង និង​ត្រូវតែ​ត្រឹមត្រូវ និង​ស្របតាម​មតិ​មហាជន​ដែល​លើក​ថា ករណី​សម្លាប់​មនុស្ស​សាហាវ ដូច​ករណី បុគ្គល ស្រី ស៊ីណា ការដាក់ទោស​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ​គឺ​ស្រាល​ណាស់ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេងទៀត​។​បច្ចុប្បន្ននេះ​តាមច្បាប់​ព្រហ្មទណ្ឌ​របស់​កម្ពុជា បាន​កំណត់ថា ករណី​ឃាតកម្ម​មិន​គិតទុក​ជាមុន ជាប់ទោស​អតិបរមា​ត្រឹម​១៥​ឆ្នាំ​ប៉ុណ្ណោះ ហេតុនេះហើយ​កម្ពុជា​មិនអាច​ផ្តន្ទាទោស​ជនល្មើស​ពីអ្វី​ច្បាប់​ជា​ធរមាន​បានចែង ឬ​បញ្ញត្តិ​នោះទេ​។

​ឧបនាយករដ្ឋមន្ដ្រី កើត រិ​ទ្ធ បាន​គូសបញ្ជាក់ថា បទ​ឃាតកម្ម ក្នុង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដែល​នឹង​ចេញ​ជា​លទ្ធផល​នៅ​ចុង​ឆ្នាំនេះ ចំពោះ​ការកំណត់​ទោស នឹង​លើស​អ្វីដែល​កំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន ពោល​មិន​ក្រោម​១៥​ឆ្នាំ​នោះទេ​។​​លោក​កើត​រិ​ទ្ធ​បានលើកឡើង​ផងដែរ​ថា «​អ្នកច្បាប់​ទទួលស្គាល់ យើងខ្ញុំ​ទទួលស្គាល់ថា​ក្រមព្រហ្មទណ្ឌ​ថ្វីត្បិតតែ​មាន​ច្រើន​ទំព័រ មាន​ច្រើន​មាត្រា ប៉ុន្តែ​នៅតែ​មិន​គ្រប់ ដោយ​ត្រូវ​មានច្បាប់​ចេញ​ជា​បន្តបន្ទាប់ ហើយ​ទន្ទឹមនឹងនេះ ក៏មាន​ចំណុច​ខ្វះខាត​ដែល​មហាសន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣​កន្លងទៅ បានធ្វើការ​សម្រេចចិត្ត ក្នុង​ការធ្វើ​វិសោធនកម្ម​ក្រម​ទាំងពីរ​នេះ​ឡើងវិញ គឺ​ក្រមព្រហ្មទណ្ឌ និង​ក្រម​និតិ​វិធី​ព្រហ្មទណ្ឌ​ឡើងវិញ ដើម្បី​ម្យ៉ាង​បំពេញ​នូវ​ចំណុច​ខ្វះខាត និង​ម្យ៉ាងទៀត​កែសម្រួល​ឱ្យ​ត្រូវ​ទៅនឹង​ស្ថានភាព​វិ​វ​ត្តិ​នៃ​សង្គម និង​តម្រូវការ​របស់​សង្គម ដើម្បី​ដល់​សន្តិសុខ និង​សុវត្ថិភាព​សាធារណៈ ព្រមទាំង​សណ្តាប់ធ្នាប់​សង្គម​»​។​​បើតាម​ឧបនាយករដ្ឋមន្ដ្រី កើត រិ​ទ្ធ ការធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ក្នុង​កម្រិត​បច្ចេកទេស អាច​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៤​នេះ​តែម្តង​។

ទាក់ទង​និង​សំណុំរឿង​អតីត​ឧកញ៉ា​ស្រី​ស៊ីណា​បាញ់ប្រហារ​លោក​ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ ទណ្ឌិត​ស្នើសុំ​ប​ន្ថូ​រ​បន្ថយទោស និង​លើកលែងទោស បាន​ស្នើឱ្យ​ដាក់ឈ្មោះ ស្រី ស៉ី​ណា ក្នុង​បញ្ជី​ឧក្រិដ្ឋជន​សាហាវ ដែល​មិនអាច​ទទួលបាន​ការលើក​លែង​ទោស និង​បន្ធូរ​បន្ថយទោស ក្នុងឱកាស​ណាមួយ​បានឡើយ​។​

​លោក កើត រិ​ទ្ធ បញ្ជាក់ថា «​បន្ទាប់ពី​សេចក្តីសម្រេច​របស់​តុលា​ការដែល​ផ្តន្ទាទោស​ជនល្មើស​បាន​ចូល​ជា​ស្ថាពរ ហើយ​ខ្ញុំ​ក៏​ទទួលបាន​គោលការណ៍​ដឹកនាំ ពី​សំណាក់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងនាម​ខ្ញុំ​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ ទណ្ឌិត​ស្នើសុំ​ប​ន្ថូ​រ​បន្ថយទោស និង​លើកលែងទោស ខ្ញុំ​នឹង​ស្នើសុំ​ទៅ​គណៈកម្មការ​ជាតិ ដើម្បី​ដាក់ឈ្មោះ​ជននេះ ទៅក្នុង​បញ្ជី​ឧក្រិដ្ឋជន​សាហាវ ដែល​មិនអាច​ទទួល​ការស្នើសុំ​ប​ន្ថូ​រ​បន្ថយទោស និង​លើកលែងទោស​បានឡើយ ដើម្បី​ធានាថា​អំពើ​សម្លាប់​មនុស្ស​ដ៏​សាហាវ​បែបនេះ ត្រូវតែ​ទទួលរង​ការអនុវត្ត​ទោស នៅក្នុង​ពន្ធនាគារ ឲ្យ​បាន​ធ្ងន់ធ្ងរ សាក​សម​ទៅនឹង​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ស្របតាម​គោលការណ៍​សមទ​ណ្ឌោ ដែលជា​គោលការណ៍​គ្រឹះ​មួយ​ក្នុង​វិស័យ​យុត្តិធម៌ គឺ​ការដាក់ទោស​មួយ និង​ទទួលទោស​មួយ សាក​សម​នឹង​កំហុស​ដែល​បាន​ប្រព្រឹត្ត​»​។​

​សូមបញ្ជាក់ថា​ខ្មាន់កាំភ្លើង​គឺ អតីត​ឧកញ៉ា ស្រី ស៊ីណា បានធ្វើការ​បាញ់ប្រហារ​កាលពី​ថ្ងៃទី​១៧​មិថុនា​នៅក្នុង​បុរី​ប៉េង​ហួត​នៅ​ខណ្ឌ​ច្បារអំពៅ បណ្ដាល​ឲ្យ​មនុស្ស ២​នាក់​ដែលជា​គូ​ដណ្ដឹង​នឹង​គ្នា បាន​ស្លាប់ និង ២​នាក់​ផ្សេងទៀត​រងរបួស​។ ករណីនេះ តុលាការ​បាន​ចោទប្រកាន់ អតីត​ឧកញ៉ា ចំនួន ៣​បទល្មើស គឺ​បទ ឃាតកម្ម ប៉ុនប៉ង​ឃាតកម្ម និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។​​បើតាម​លោក កើត រិ​ទ្ធ ករណី​អតីត​ឧកញ៉ា​ខាងលើ បាញ់សម្លាប់​មនុស្ស តុលាការ​ត្រូវតែ​អនុវត្តតាម​ច្បាប់​ឱ្យ​ម៉ឺងម៉ាត់​បំផុត ដោយ​គ្មាន​ការលើកលែង ឬ​បន្ធូរបន្ថយ ហើយ​បន្ថែមថា ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ថា ឧក្រិដ្ឋជន ស្រី ស៊ីណា នឹង​ជាប់គុក​តែ​១០ ទៅ​១៥​ឆ្នាំ ជាការ​បង្កើត​ឱ្យ​ការ​មាន​ភាន់ច្រឡំ ខណៈ​ករណីនេះ ត្រូវបាន​ចោទប្រកាន់ ២​សំណុំរឿង​ផ្សេងគ្នា ដែល​សំណុំរឿង​នីមួយៗ អាច​ត្រូវ​ជាប់ពន្ធនាគារ​ពី​១០ ទៅ​១៥​ឆ្នាំ ហើយ​ទោស​នេះ​នឹង​បូក​ចូលគ្នា​។​

​លោក កើត រិ​ទ្ធ បាន​ថ្លែងថា បើ​អយ្យ​ការមិន​បំបែកសំណុំរឿង​ជា​ពីរ ម្ល៉េះ​ទោស​របស់ លោក ស្រី ស៊ីណា មិន​ធ្ងន់​នោះទេ​។ លោក​បាន​ធានាថា ករណី​អតីត​ឧកញ៉ា ស្រី ស៊ីណា នឹងមិន​អាចមាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​នៅ​តុលាការ​ឡើយ​។​​លោក​ធានាថា បើ​អតីត​ឧកញ៉ា ស្រី ស៊ីណា មិនត្រូវ​ជាប់ពន្ធនាគា​រ ឬ​ជាប់ពន្ធនាគារ ២-៣​ឆ្នាំ​ចេញមក​វិញ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នេះ លោក​ក៏​នឹង​ដើរចេញ​មិន​អង្គុយ​នៅ​កន្លែង​យុត្តិធម៌​នេះ​ទៀត​ទេ​?!៕a keut ritha