» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4418 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016585 នាក់

២៣​តុលា២០២៣​ខួប​នៃ​ការផ្សះផ្សា​ជាតិ មកជា​ការគ្រប់គ្រង​ធ្លុង​មួយ

​ភ្នំពេញ​៖​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៣​នេះ បានបញ្ជាក់​ថា​តាម​បណ្តាញ​សង្គម​តេ​លេ​ក្រាម​ថា​«២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣ មហារដ្ឋ​បុរស​មួយអង្គ និង​មួយរូប បាន​ពួន​ជ្រំ និង​ដឹកនាំ​កម្ពុជា ដោយ កិច្ចចរចា​សន្តិវិធី ក្នុងការ​បង្រួម​បង្រួម និង​ផ្សះផ្សា​ជាតិ​ពី​ការបែកបាក់​ពហុភាគី​ម​ក​ជា​ធ្លុង​មួយ​ក្នុង​ស្មារតី “​ខ្មែរ​តែមួយ បុព្វហេតុ​តែមួយ​” ដែល​នេះ​ជា​កាលានុវត្តភាព និង​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​ការស្តារ​និង​អភិវឌ្ឍ​ជាតិ​ឱ្យ​រីកចម្រើន​គ្រប់​វិស័យ​»​។​a peace ab1 


​ដោយឡែក​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​តេ​លេ​ក្រាម​ដែរ​ស្ថាបនិក​កិច្ចព្រមព្រៀង​២៣​តុលា សម្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​រម្លឹកថា ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៣​នេះ គឺជា​ខួប ៣២​ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស​។ ៣២​ឆ្នាំមុន ពោលគឺ​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ភាគី​ទាំង​៤ របស់​កម្ពុជា​រួមមាន សម្តេច​ហ៊ុន សែន តំណាងឱ្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ចលនា​តស៊ូ​ហ្វ៊ុនស៊ិនប៉ិច​ដែល​តំណាង​ដោយ​សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ឋិ រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តំណាង​ដោយ លោក សឺ​ន សាន និង ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​) តំណាង​ដោយ លោក ខៀវ សំផន បាន​ឈានទៅ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​មកពី​១៨​ប្រទេស រួមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា មុននឹង​ឈាន​មកដល់​កិច្ចព្រមព្រៀង​នាទី​ក្រុងប៉ារីស ២៣ តុលា គឺ​សម្តេច​ផ្ទាល់ បាន​ជួបពិភាក្សា​ដំបូង​បំផុត​ជាមួយ អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​១៩៨៧ នៅ FERE-EN-TARDENOIS នៅ​ប្រទេស​បារាំង ដែល​ការចរចា​នេះ មាន​សេចក្តីប្រកាស​រួម​ឡាយព្រះហស្តលេខា​ដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ហៅថា (​ជំនួប​ចរចា សីហនុ​-​ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី​០២-០៤ ខែធ្នូ ឆ្នាំ​១៩៨៧)​។ បន្ទាប់មក​ក៏មាន​កិច្ចចរចា​បន្ត​រវាង សីហនុ​-​ហ៊ុន សែន លើក​ទី ២ ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២០-២១ ខែមករា ឆ្នាំ​១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង និង​នៅ​ទីកន្លែង​ផ្សេងៗ​មួយចំនួនទៀត​។​

ប្រភព​ដដែល បាន​បន្ថែមទៀតថា ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ។​ប៉ុន្តែ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​នៅ​បន្ត​ដែល​បង្កដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​)​។ ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច ហ៊ុន សែន គឺ​បានបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង នៅ​ឆ្នាំ​១៩៩៨ ដែល​កម្ពុជា​ទូទាំងប្រទេស បាន​ស្គាល់​នូវ​សន្តិភាព​ពេញលេញ និង​សម្បូរ​សប្បាយ​រហូតមក​ដល់​សព្វថ្ងៃ​។​
​សូមបញ្ជាក់​ជូន​ថា ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៣​នេះ គឺ​ខួប​ទី ៣២ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ។​​

តែ​សម្រាប់​អ្នក​នៅក្រៅ​រដ្ឋាភិបាល​វិញ​យល់ថា រដ្ឋាភិបាល​បាន​ដើរ​ចាក​គន្លង​កិច្ចព្រមព្រៀង​នេះ ខណៈ​រដ្ឋធម្មនុញ្ញ​ចេះតែត្រូវបាន​កែប្រែ បន្តបន្ទាប់​។លោក ស្រ៊ុន ស្រ៊ន​ដែល ជា​សកម្មជន​នៃ​កិច្ច​ព្រម​ព្រមព្រៀង​ក្រុងប៉ារីស​ម្នាក់​បាន លើកឡើងថា ភាគី​ហត្ថលេខី​មិនត្រូវ​«​ឈរ​អោបដៃ​»​មើល​ការរំលោភ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នោះទេ ខណៈ​ពលរដ្ឋ​ខ្មែរ​កាន់តែ​សកម្ម​ឡើង​ក្នុងការ​ឃ្លាំមើល​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​។​សួ​ម​បញ្ជាក់ថា​ភាគី​ខ្មែរ​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​រិ​ស​២៣​តុលា​ឆ្នាំ​១៩៩១​ដែល​កាលនោះ​មាន​ប្រទេស​សំខាន់ៗ​ចំនួន​១៨​បាន​ចុះហត្ថលេខា​ធ្វើជា​សា​ក្ស៊ី​ផងដែរ​នៅសល់តែ​សម្តេច​តេ​ជោ​ហ៊ុនសែន​តែប៉ុណ្ណោះដែលទទួលបានផល​ក្រៅពីនេះ​ភាគី​ម្ខាង​ទៀត​ខ្លះបាន​ស្លាប់​ជាប់គុក​និង​ខ្លះ​បាន​ចុះចូល​ជាមួយ​ស្ថាបនិក​ដែលជា​នាយករដ្ឋមន្ត្រី​នៃ​អតីត​របប​រដ្ឋ​កម្ពុជា​អស់​ទៅហើយ​។​ក្រៅពីរបបអតីតរដ្ឋកម្ពុជាដែលទទួលបានផលពីកិច្ចព្រមព្រៀងក៏នៅមានស្ថាបនិកម្ខាងទៀតផងដែរគឺសម្តេចព្រះបរមរតនៈកោដិនរោត្តមសីហនុដែលតាមរយៈកិច្ចព្រមព្រៀងនិងភាពប៉ិនប្រសប់ក្នុងការឆក់ឱកាសនយោបាយព្រះអង្គបាននាំមកវិញនៅរបបរាជានិយមដែលត្រូវបានលោកសេនាប្រមុខលន់នល់ធ្វើរដ្ឋប្រហារទម្លាក់កាលពីថ្ងៃទី១៨មិនាឆ្នាំ១៩៧០។a  peace aba a peace ab a peace ab5