» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2998 នាក់

ម្សិលមិញ 4028 នាក់

សរុប 19006341 នាក់

ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ​សោកស្តាយ​លោក​ឆាត​សុ​ឆេ​ត​ថា​ដល់ពេលហើយមានហេតុមានបច្ច័យ​ករណី​យ៍​ភិក្ខុ​សាន​សុជា​សឹក​

​រាជធានី​ភ្នំពេញ ៖ ភ្លាមៗ​បន្ទាប់ពី​ព្រះគ្រូ សាន សុជា ប្រកាស​លាចាក​សិក្ខាបទ ស្រាប់តែ ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ បាន​មាន​ថេរ​ដីកា បង្ហាញ​នូវ​ការសោកស្តាយ​ជា​ពន់ពេក​ជុំវិញ​រឿងនេះ​។​a hak chea2  

ពី​សហរដ្ឋអាមេរិក ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ បាន​បង្ហោះ​រូបភាព​ដែល​ព្រះអង្គ​បាន ជួប​ជាមួយនឹង​ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ សាន សុជា (​មុនពេល​ព្រះអង្គ​សឹក​) នៅ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ព្រះអង្គ ដោយមាន​ថេរ​ដីកាអម​ថា «​បាន​ថ្វាយបង្គំ​លា​ជា​លើកចុងក្រោយ​ពី​ចម្ងាយ (​អាម៉េរិក​-​អូស្ត្រាលី​) វេលា​ម៉ោង​១២:៣០​នាទី​យប់ ម៉ោង​នៅ​រដ្ឋ​ចរចា ថ្ងៃទី​២១ ឧសភា ២០២៣ មុនពេល​លោក​ម្ចាស់​គ្រូ លាចាក​សិក្ខាបទ​ថ្ងៃនេះ​»​។​សំណេរ​របស់​ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ បន្តថា ដីកា​លោក​ម្ចាស់​គ្រូ សាន សុជា «​កូរ​ណា​ទៅមុន​ហើយ​»​។ ព្រះគ្រូ ហាក់ សៀង​ហៃ ក៏បាន​ប្រគេន​ពរ​ក្នុង​ដំណើរ​ជីវិត​ថ្មី​របស់​ម្ចាស់​គ្រូ សាន សុជា ដោយមាន​ថេរ​ដីកា​បន្ថែមថា «​អ្វីៗ​សុទ្ធតែ​មិន​ទៀង​មែនពិត​»​។​

ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ បន្តថា «​សែនស្តាយ​មិនដឹង​បរិយាយ​យ៉ាងណា លាចាក​សិក្ខា​បាត់បង់​បញ្ញវន្ត​សង្ឃ​មួយអង្គ​ទៀតហើយ​»​។ ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ គឺជា​នាយក​ប្រតិបត្តិ​អង្គការ​ព្រះពុទ្ធសាសនា​ដើម្បី​អប់រំ​នៃ​កម្ពុជា និង​ជា​រាជាគណៈ​ថ្នាក់​កិត្តិយស គង់នៅ​វត្ត​កំផែង ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ខេត្តបាត់ដំបង ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យ សភា​កម្ពុជា យោងតាម​សេចក្តីសម្រេច​លេខ ០៤២/២០ ស​.​ស​.​រ ចុះ​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ​២០២០ របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​គិត​ត្រឹម​ម៉ោង ៤ នាទីរ​សលៀ​ល​ម៉ោង​នៅ​ប្រទេស​កម្ពុជា​ថ្ងៃទី​២១​ឧសភា គេ​បានឃើញ​រូបភាព លោកគ្រូ​ឧបាសក​សាន សុជា បាន​លាចាក​សិក្ខាបទ​រួចរាល់​ហើយ និង​រូបភាព​របស់លោក​គ្រូ​ឧបាសក​សាន សុជា ក្នុង​ភាពជា​គ្រហស្ថ​។​

គេ​មិនដឹង​មាន​មូលហេតុ​អ្វីដែល​ធ្វើ​ឲ្យ​ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ សាន សុជា​លាចាក​សិក្ខាបទ​នោះទេ​ប៉ុន្តែ​មុន​និង​ចាក​សិក្ខាបទ​នេះ​ភិ​ក្ខ​សាន​សុជា​បានប្រកាស​លាលែង​ពី​តួនាទី​ចៅអធិការ​វត្ត​មុណី​រតនា​រាម​ក្រោយពី​ធ្វើបាន​២០​ឆ្នាំ​រួចមក​។​គេ​មិនដឹងថា​តើ​ហេតុ​អី​សុខៗ​លោក​លាលែង​នោះទេ​តែបើ​តាម​អតីត​តេជគុណ​ឆាត​សុ​ឆេ​ត​សង្ឃ​ល្បីឈ្មោះ​មួយអង្គ​ដេ​ល​បាន​ឡើង​ចុះ​អាមេរិក​ដូច​ទៅ​ផ្សារ​នោះបាន​សឹក​ការ​ប្រពន្ធ​ជា​ស្ត្រី​មេម៉ាយ​ស្តុកស្តម្ភ​ជាង​៣​ឆ្នាំ​ប្លាយ​មកហើយ​។​បន្ទាប់ពី​ការ​លាចាក​សិក្ខាបទ​របស់​ភិក្ខុ​សាន​សុជា​ឯកឧត្តម​ឆា​សិ​ឆេ​ត​បាន​បង្ហើរ​សា​មួយ​របៀប​ឌឹ​ថា​វា​ជា​ពេលវេលា​?​មានហេតុមានបច្ច័យ?។​គេ​មិនដឹងថា​លោក​ឆាត​សុ​ឆេ​ត​ចង់​មានន័យ​យ៉ាងម៉េច​ទេ​ឬក៏​ចង់​មានន័យថា​ដល់ពេល​អ​ន្ទឹ​កសាន​សុជា​ត្រូវយក​ប្រពន្ធ​ដែរ​?៕a hak chea1 a hak chea3 a hak chea4 a hak cheaa