» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11888 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702059 នាក់

រាជ​រដ្ឋា​ភ​បាល​បង្កើត​ក្រុមការងារ​ដោះស្រាយ​និង​តម្រង់ទិស​សំណង់​ក្នុង​តំបន់​អង្គរ​

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សេចក្តីសម្រេច​តែងតាំង​សមាសភាព​ក្រុមការងារ​តម្រង់ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយ​ដ្ធា​ន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។a hun nec 

​សមាសភាព​ក្រុមការងារ​តម្រង់ទិស​នេះ មាន​ចំនួន​១៣​រូប ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ជា​ប្រធាន និង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ជា​អនុប្រធាន និង​លោក ស៊ុ ម៉ាប់ រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​អនុប្រធាន​អចិន្ត្រៃយ៍ ហើយ​ក្រៅពីនោះ​ជា​សមាជិក​។

​នៅក្នុង​សេចក្តីសម្រេច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ត្រង់​ប្រការ ២ បានឱ្យដឹងថា ក្រុមការងារ​នេះ មាន​តួនាទី និង​ភារកិច្ច​ស្របតាម​សេចក្តីសម្រេច​លេខ​២៦ ស ស រ ចុះ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២២ ស្តីពី​ការបង្កើត​ក្រុមការងារ​តម្រង់ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុសច្បាប់ និង​ដីធ្លី​ក្នុង តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

​ចំណែក​ក្នុង​ប្រការ ៣ នៃ​សេចក្តីសម្រេច​នេះ បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រដ្ឋមន្ត្រី​គ្រប់​ក្រសួង នឹង​ប្រធាន គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ និង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ត្រូវ​ទទួលបន្ទុក​អនុវត្ត​សេចក្តីសម្រេច​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន​.​។​ការបង្កើត​ក្រុម​កា​ងារ​ដោះស្រាយ​និង​ត​ម្ង់​ទិស​ត្រូវបាន​គេ​មើលឃើញថា​កើតឡើង​ក្រោយពី​មានការ​ប៉​អទ​ង្គោះ​គ្នា​រវាង​អាជ្ញាធរ​អ​ប្សា​រា​និង​ប្រជាពលរដ្ឋ​ដែលមាន​ដីធ្លី​ផ្ទះសម្បែង​ក្នុង​តំបន់​អង្គរ​ដែល​គ្រប់គ្រង​ដោយ​អាច្ញាធរ​អ​ប្សា​រា​រហូតដល់មានមតិប្រតិកម្មពីអាជ្ញាធរខេត្តសៀមរាបថាអាជ្ញាធរអប្សារធ្វើការរុះរើផ្ទះប្រជាពលរដ្ឋដោយមិនមានសហការជាមួយអាជ្ញាធរខេត្ត៕a absara home a absara home1 a absara home2 
​