» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8217 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698388 នាក់

សេដ្ឋី​អាមេរិក​លោក​អ៊ី​ឡុ​ន​ម៉ា​សរង​ការរិះគន់​ ​ពី​ប្រទេស​អឺរ៉ុប​

 

​បារាំង​៖ នៅ​ថ្ងៃ​អង្គារ ទី​៧ ខែមករា លោក​មហាសេដ្ឋី Elon Musk បាន​ប្រតិកម្ម​ទៅនឹង​ការអត្ថាធិប្បាយ​របស់​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ដែល​បាន​ថ្លែង​ចោទប្រកាន់​រូបលោក​ថា បាន​ជ្រៀតជ្រែក​លើ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​របស់​ប្រទេស​បារាំង កាលពី​ឆ្នាំ ២០២៤ តាមរយៈ​ការ​បង្ហោះ​សារ​នានា​ជាច្រើន​នៅលើ​បណ្តាញ​សង្គម X ។a elon mas 

​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ប្រធានាធិបតី​បារាំង លោក​ម៉ា​ក្រុង បាន​ថ្លែង​នៅ​ចំពោះមុខ​ឯកអគ្គរដ្ឋទូត​បារាំង​នៅ​ទីក្រុង​ប៉ារីស ដោយ​ធើ្វ​ការចោទប្រកាន់​មិន​ចំឈ្មោះ​ទៅលើ​បុគ្គល​មួយរូប ដែល​លោក​បញ្ជាក់ថា គឺជា​ម្ចាស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក ថា​បាន​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន មក​ធើ្វ​ការជ្រៀតជ្រែក​កិច្ចការ​នយោបាយ​ផ្ទៃក្នុង​របស់​បារាំង អង់គ្លេស និង​អាឡឺម៉ង់ ក្នុង​គោលបំណង​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​របត់​នយោបាយ​នៅក្នុង​ប្រទេស​មហាអំណាច​អឺរ៉ុប​ទាំងបី​។

​សារ​ចោទប្រកាន់​នេះ ត្រូវ​លោក Elon Musk ធើ្វ​ការឆ្លើយតប​យ៉ាង​រហ័ស​នៅលើ​បណ្តាញ​សង្គម X ដោយបាន​ភ្ជាប់​សារ​ចោទប្រកាន់​របស់លោក​ម៉ា​ក្រុង ទៅនឹង​វោហា​សាស្ត្រ​នាពេល​កន្លងទៅ​របស់​នា​យក​រដ្ឋមន្ត្រី​អង់គ្លេស លោក Keir Starmer ដែល​ធ្លាប់​រិះគន់​លោក​ដូ​ណា​ល់​ត្រាំ ថា​ជា​អ្នកនយោបាយ​ជ្រុលនិយម និង​ជា​បុគ្គល​រើសអើង​ពូជសាសន៍ ហើយ​ធ្លាប់​ជំ​រុញឱ្យ​រដ្ឋាភិបាល​អង់​គ្លេ​ស​របស់លោក ត្រូវ​ធើ្វ​យ៉ាងណា​រារាំង​ការវិលត្រឡប់​មកកាន់​សេត​វិមាន​របស់លោក​ដូ​ណា​ល់​ត្រាំ​។ នៅក្នុង​សារ​ឆ្លើយឆ្លង​ខាងលើនេះ លោក Elon Musk បានសរសេរថា "​ការ​ថ្លែង​របស់​ប្រធានាធិបតី​បារាំង​នាពេលនេះ គឺ​មិន​ខុសគ្នា​ទៅនឹង​សារ​នយោបាយ​របស់លោក Starmer ដែល​ធ្លាប់​វាយប្រហារ​ទៅលើ​លោក​ដូ​ណា​ល់​ត្រាំ​នោះឡើយ ។​

​ការរិះគន់​មហាសេដ្ឋី Elon Musk មិនមែន​មានតែ​បារាំង​ទេ​។​លោកនាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ លោក Pedro Sanchez នៅ​ថ្ងៃ​ពុធ​នេះ​បាន​រិះគន់​ខ្លាំងៗ ទៅលើ​មហាសេដ្ឋី Elon Musk ដោយ​ចោទប្រកាន់​លោក ពីបទ​ជ្រៀតជ្រែក​ក្នុង​នយោបាយ​អឺរ៉ុប និង​ធ្វើឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២៥
​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​រំលឹក​ខួប ៥០ ឆ្នាំ នៃ​ការស្លាប់​របស់​មេដឹកនាំ​ផ្តាច់ការ Francisco Franco នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ លោក Sanchez បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ចលនា​ស្តាំនិយម​អន្តរជាតិ ដោយ​ប្រៀបធៀប​ទៅនឹង​ការគាំទ្រ​របប​ណា​ស៊ី​។​

​នាឱកាស​នោះ លោក​បាន​លើកឡើងថា «​សិទ្ធិ​អន្តរជាតិ ដែល​យើង​ធ្លាប់បាន​ប្រឆាំង​យ៉ាង​ស្វិតស្វាញ នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ កំពុងតែ​វាយប្រហារ​ស្ថាប័ន​របស់​យើង​ដោយ​បើកចំហ ញុះញង់​ឱ្យមាន​ការ​ស្អប់ខ្ពើម និង​គាំទ្រ​ដល់​អ្នក​ដែល​ដើរ​តាម​គន្លង​នៃ​លទ្ធិ​ណា​ស៊ី នៅក្នុង​ប្រទេស​អាល្លឺម៉ង់​»​។ លោក​បាន​បន្ថែមថា «​ចលនា​ស្តាំនិយម​អន្តរជាតិ​មួយ​នេះ ដឹកនាំ​ដោយ​បុរស​មាន​បំផុត​នៅលើ​ភពផែនដី​» ដោយ​សំដៅ​ដោយ​ប្រយោល​ទៅលើ​មហាសេដ្ឋី Elon Musk​។​

​ការរិះគន់​នេះ កើតឡើង​បន្ទាប់ពី​មានការ​បញ្ចេញមតិ លើ​បណ្តាញ​សង្គម X ដោយ​លោក Elon Musk កាលពី​ថ្ងៃអាទិត្យ ជុំវិញ​អត្ថបទ​មួយ ដែល​លើកឡើងថា ជនបរទេស​ភាគច្រើន ជា​អ្នកប្រព្រឹត្ត​បទល្មើស​រំលោភ​សេពសន្ថវៈ នៅ​តំបន់ Catalonia ភាគ​ឦសាន​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​។ ការណ៍​នេះ​ត្រូវបាន​គេ​មើលឃើញថា ជាការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​អឺរ៉ុប និង​ជាការ​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​។​a elon mas1 a espanh 

 

​