» ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5172 នាក់

ម្សិលមិញ 6815 នាក់

សរុប 20057666 នាក់

គណបក្ស​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​ថ្មី នឹង​ជម្រុះ​គណបក្ស​គាំទ្រ​ដោយ​យោធា​មួយ ចេញពី​រដ្ឋាភិបាលចម្រុះ


​ប្រទេស​ថៃ​៖ គណបក្ស​ភឿ​ថៃ​( Pheu Thai) នឹង​ដក​គណបក្ស​ផា​ឡាង​ប្រ​ឆា​រ៉ា​ត​( Palang Pracharat) គាំទ្រ​ដោយ​យោធា​ថៃ ចេញពី​ក្រុមចម្រុះ​របស់ខ្លួន នៅពេល​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល ជា​សញ្ញា​មួយ​បង្ហាញ​ពី ភាព​ប្រេះឆា នៅក្នុង​ក្រុមចម្រុះ​រវាង​គណបក្ស​ដែល​ធ្លាប់ជា​គូប្រជែង​ដ៏​នឹង​គ្នា​ទាំង​២​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​a thai paytong 

​ការសម្រេចចិត្ត​បែបនេះ​កើតមានឡើង បន្ទាប់ពី​ក្រុម​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​ភឿ​ថៃ​( Pheu Thai) បាន​បញ្ចេញ​ប្រតិកម្ម​ខឹងសម្បារ​ទៅនឹង​មេដឹកនាំ​គណបក្ស Palang Pracharat គឺ​លោក​ប្រា​វីត​វង់​ស៊ូ​វ៉ាន​( Prawit Wongsuwan) ដែលជា​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​ធ្លាប់​ចូលរួម​ក្នុង​រដ្ឋប្រហារ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស Pheu Thai មិនបាន​បង្ហាញ ការគាំទ្រ​ក្នុង ការបោះឆ្នោត​របស់​រដ្ឋ​សភា​ថៃ ដើម្បី​ជ្រើសរើស​តាំង​អ្នកស្រី​ប៉ៃ​តង​តាន​ស៊ីណាវ៉ាត្រា​( Paetongtarn Shinawatra) ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​។​

​ថ្លែងប្រាប់ Reuters កាលពី​ថ្ងៃ​អង្គារ ទី​២៧ ខែសីហា លោក​សូ​រ៉ា​វង់​ធៀង​ថង​( Sorawong Thienthong) ជា​អគ្គលេខាធិការ​របស់​គ​ណ​បក្ស​ភឿ​ថៃ​( Pheu Thai )​បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​គណបក្ស Palang Pracharat នឹងមិន​ចូលរួម​ក្នុង​ការបង្កើត​រដ្ឋាភិបាល​នោះទេ​»​។ ការសម្រេចចិត្ត​របស់​គណបក្ស Pheu Thai នឹង​ធ្វើឱ្យ​ក្រុមចម្រុះ​ទាំង​១១​គណបក្ស បាត់បង់​អាសនៈ​ខ្លះ​នៅក្នុង​សភា​ជាទី ដែល​គណបក្ស Palang Pracharat មាន​អាសនៈ​នៅក្នុង​ដៃ​ចំនួន​៤០​។ ប៉ុន្តែ លោក Sorawong ជឿជាក់ថា​ក្រុមចម្រុះ​របស់ Pheu Thai នឹង​នៅតែ​អាច​រក្សាបាន​នូវ​អាសនៈ​លើស ៣០០​អាសនៈ ក្នុងចំណោម​អាសនៈ​រដ្ឋសភា​ស​សរុប ៥០០​។​

​ជា​ប្រតិកម្ម​តបត អ្នកនាំពាក្យ​គណបក្ស Palang Pracharat បាន​និយាយថា​គណបក្ស Pheu Thai មិនបាន​ជូនដំណឹង​ជាមុន​អំពី​ការសម្រេចចិត្ត​ខាងលើ​នោះទេ ដែល​នេះ​ជា​ទង្វើ​បំពាន​លើ​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​ទាំង​២​។ «​គ្រប់​តំណាងរាស្ត្រ​របស់​គណបក្ស Palang Pracharat លើកលែងតែ​មេដឹកនាំ​របស់​យើង (Prawit) បាន​បោះឆ្នោត ជ្រើសតាំង​នាយករដ្ឋមន្ត្រី​...​ហើយ​នេះ​ការធ្វើ​តាម​ពាក្យសន្យា​របស់​ពួកគេ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកនាំពាក្យ​គណបក្ស Palang Pracharat ឈ្មោះ Piya Tavichai​។​

​សូមជម្រាបថា គណបក្ស Palang Pracharath Party (PPP) របស់លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​វី​ៅ​ត​វង់​ស៊ូ​វ៉ាន​( Prawit Wongsuwan) អតីត​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ បាន​រង​នូវ​ភាព​រង្គោះរង្គើរ​យ៉ាងខ្លាំង បន្ទាប់ពី​អគ្គលេខាធិការ​គណបក្ស​ប្រកាស​លាលែង និង​ក្រោយពេល​២​ថ្ងៃ​ប៉ុណ្ណោះ​ដែល​លោក Prawit ប្រើ​ហិង្សា​លើ​អ្នកសារព័ត៌មាន​ជា​ស្ត្រី​នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​។​

​លោ​កថា​ម៉ា​ណាត​ពី​ម​ប៉ាវ​( Thammanat Peompao )​បានប្រកាស​លាលែង​ពី​តួនាទី​ជា​អគ្គលេខាធិការ​គណបក្ស PPP និង​ត្រូវបាន​គេ​រាយការណ៍​ថា ប្រុង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ថ្មី គឺ​គណបក្ស Kla Tham (Kla Dhamma) ដឹកនាំ​ដោយ​លោកស្រី​ណា​រូ​ម៉ន​ពិន​យូ​ស៊ី​វ៉ាត​( Narumon Pinyosinwat) ដែល​ទើប​ចាក​ចេញពី​គណបក្ស Palang Pracharath នោះដែរ​។​​ការប្រកាស​របស់លោក Thammanat ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យ​ច​ចាម​រ៉ា​ម​ជុំវិញ​ទំនាស់​ជាមួយ ឧ​ត្ត​ម​សេនីយ៍ Prawit ជុំវិញ​ការ​តែង​តែង​ក្នុងគណៈ​រដ្ឋមន្ត្រី​ថ្មី​។ ក្នុងពេល​ជាមួយគ្នានេះ មាន​សេចក្តីរាយការណ៍​ថា សមាជិក​១៨​រូប​ផ្សេងទៀត​នឹង​លាឈប់​ដូចគ្នា​ទៅតាម​លោក Thammanat ទៅ​ចូលរួម​ជាមួយ​គណបក្ស​ថ្មី​។​

​គួរ​បញ្ជាក់ថា អ្នកស្រី Paetongtarn ដែលជា​នាយករដ្ឋមន្ត្រី​ជំនា​ន់ទី​៣ នៃ​ត្រកូល Shinawatra កំពុងស្ថិត​នៅក្នុង​នីតិវិធី​បង្កើត​រដ្ឋាភិបាល​ថ្មី និង​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចេញ សមាសភាព​គណៈរដ្ឋមន្ត្រី និង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​របស់​អ្នកស្រី នៅ​ពាក់កណ្ដាល​ខែកញ្ញា​ខាងមុខ​។​​ទោះបីយ៉ាងណា​ក៏មាន​សេចក្តីរាយការណ៍​ថា មានការ​ផ្តិតមេដៃ​ទាមទារ​ឲ្យ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​ធម្មនុញ្ញ​ដើម្បី​សម្រេច​រំលាយ​គណបក្ស​ភឿ​ថៃ ដែល​ថ្នាក់ដឹកនាំ​បក្ស​នេះ​គឺ​អ្នកស្រី ផែ​ថង​ថា​ន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ទើប​ជាប់ឆ្នោត​ក្នុង​រដ្ឋសភា​សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ដែល​មិនទាន់បាន​បង្កើត​គណៈរ​ដ្ឋ​មន្ត្រី​ថ្មី​នៅឡើយ​។​

​ការ​ផ្តិតមេដៃ​នេះ​មិនត្រូវ​បានបង្ហាញ​អ្នក​នៅ​ពីក្រោយ​រឿងនេះ​សម្រាប់​ការដឹកនាំ​ធ្វើ​នៅឡើយ​ទេ ប៉ុន្តែ​មានការ​វិភាគ​ខ្លះ​ថា ដោយសារ​តែមាន​ការមិន​ពេញចិត្ត​ចំពោះ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជា​ឪពុក​របស់​នាយករដ្ឋមន្ត្រី​ថ្មី ព្រមទាំង​បង្ហាញ​មុខមាត់​ជា​សាធារណៈ ក្រោយ​កូនស្រី​របស់ខ្លួន​ដែល​ជាប់ឆ្នោត​ក្នុង​រដ្ឋសភា​សម្រាប់​ដឹកនាំ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ថ្មី​។​

​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ថៃ The Nation ញត្តិ​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ជំរុញ​ឱ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត (EC) របស់​ប្រទេស​ថៃ​ប្តឹងទៅ​តុលាការ​ធម្មនុញ្ញ​ដើម្បី​ស្វែងរក​ការរំលាយ​គណបក្ស​ភឿ​ថៃ​។ ដើមបណ្តឹង​បាន​ចោទប្រកាន់ថា​មេដឹកនាំ​គណបក្ស​ចម្រុះ​បានអនុញ្ញាត​ឱ្យ​ខ្លួន​គ្រប់គ្រង​ដោយ​លោក​ថាក់ស៊ីន ដែល​មិនមែនជា​សមាជិក​បក្ស ឬ​ក្រុម​បក្ស​ចម្រុះ​នោះទេ​។​a thai paytong1