» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 832 នាក់

ម្សិលមិញ 5378 នាក់

សរុប 14080125 នាក់

ឧកញ៉ា​បី​៣​រូប​សហការគ្នា​រៀប​ផែនការ​ជួញ​ឈើ​ចេញពី​មណ្ឌល​គី​រី​ទៅ​ស្រុក​យួន​!

 

​ខេត្តមណ្ឌលគិរី​៖​បន្ទាប់ពី​លេច​ធ្លាយ​ព​តិ​មាន​ស្តីពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចូល​ឃ្លាំង​អតីត​ក្រុមហ៊ុន​យូ​នី​គ្រី​ន​ដែល​គ្របគ្រង​ដោយ​ប្អូន​ប្រុ​សឿ​ក​ញ៉ា​តុ​ប​វិ​ដា​ក្រោមលេស​ធ្វើ​ទីស្នាក់ការ​គណបក្ស​ដែលមាន​កម្ម​យួន​ជាង​២០​នាក់​ចាំ​កែច្នៃ​នាពេល​ថ្មី​នេះ​មកវា​ក៏មាន​សេចក្តីរាយការណ៍​ថា ឈ្មួញ​ឈើ​កំ​រឹត​ឧកញ៉ា​៣​រូប​គឺមាន​ឈ្មោះ ឧកញ៉ា ស៊ឹង សំអុល ,​ឧកញ៉ា តុ​ប វី​ដា​ដែលជា​ឈ្មួញ​ចាស់វស្សា និង ឧកញ៉ា ប៉ោ សំអឿន​ឈ្មួញ​ថ្មី​បាន ចាប់ដៃគ្នា​ធ្វើ​កិច្ចការ​ប្រព្រឹត្ត​ជំនួញ​ឈើ​ចេញពី​អាណាចក្រ​ខេត្ត​មណ្ឌល​គី​រី​ទៀតហើយ​។a oknha 3

ប្រជាពលរដ្ឋ​និយាយថា បើទោះជា​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ របស់​ឧកញ៉ា ស៊ឹង សំអុល អស់​ឈើ​ក៏ដោយ ប៉ុន្តែ តាម​គម្រោង​ឧកញ៉ា ស៊ឹង សំអុល ត្រូវ​រួមគ្នា​ជាមួយនិង​ឧកញ៉ា តុ​ប វី​ដា ,​ឧកញ៉ា ប៉ោ សំអឿន ប្រមូល​ឈើ​យកមក​ដាក់​ក្នុង​ទីតាំង​ឃ្លាំង​អ​តី ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន នេះ​។​ជាកស្តែង​នៅ​យប់ ថ្ងៃអាទិត្យ ៩​រោច ខែ​ទុតិយាសាឍ ឆ្នាំច ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨​មាន រថយន្ត​យី​ឌុប​ចំនួន​១០​គ្រឿង​របស់​ក្រុម​ឧកញ៉ា​ទាំងបី​រូបនេះ​បាន​លើក​ឈើ​ពេញប្រៀប នៅ​ចំណុច​ម្តុំ​ព្រៃ​ខ្មោច ចន្លោះ​ក្រុមហ៊ុន​៩៥ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី រួច​ចេញ​បាន​៦​គ្រឿង មកដល់​ស្រុក​ពេ​ជ្រា​ដា បម្រុង​ឆ្លងទៅ​ប្រទេស​វៀតណាម ក៏ បែកការណ៍​ធ្លាយ ធ្វើ​ឲ្យ​សមត្ថកិច្ច អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន ដែល​បាន​ប្រយោជន៍​ពី​រត់ការ​ភ័យ​ស្លន់ស្លោ​ហើយ​រួមគំនិត​គ្នា​ជាមួយ​ឈ្មួញ​ដើម្បី​ផ្តល់ព័ត៌មាន​បិទបាំង​ចំពោះ​សមត្ថកិច្ច​ផ្សេងទៀត ចៀសវាង​ការបង្ក្រាប ដឹកជញ្ជូន​ឈើ​ក្នុង​បទល្មើស​ជាក់ស្តែង ។​តាម​សេចក្តីរាយការណ៍​រថយន្ត​យី​ឌុប​ទាំង​៦​គ្រឿង​នេះ​ត្រូវបាន​ពួកគេ​បង្ខំចិត្ត​យកទៅ​លាក់ទុក​នៅ​ចំណុច​ចម្ការ​ម្រេច​របស់​កូរ៉េ ឈ្មោះ វ៉ា​យ​អូ​ប្លាយ ស្ថិតនៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា​​។

ដោយឡែក​សមត្ថកិច្ច​មួយ​ក្រុម​ទៀត បាន​តាម​ប្រមាញ់​ដើម្បី​ឈានដល់​ការបង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ ប៉ុន្តែ​ជា​លទ្ធផល សូន្យ​ដោយសារ​ក្រុម​សមត្ថកិច្ច និង​ជំនាញ​ផ្សេងទៀត​បាន​អះអាងថា រថយន្ត​ទាំងនោះ ដឹកឈើ​ជន្លង់ម្រេច​?! ។ សមត្ថកិច្ច​មួយរូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា តាមពិត​ចម្ការ​ម្រេច​របស់​កូរ៉េ​ឈ្មោះ វ៉ា​អូ​ប្លាយ មិន​អាចជា​កន្លែង​ទទួលយក​ឈើ​ជន្លង់ម្រេច​ដាំ​បន្តទៀត​ទេ ដោយសារ​បច្ចុប្បន្ន ជាទី​តាំង​ដែល​ជាំ​ទឹក ដូច្នេះ​ការលើកឡើង​របស់​សម​ត្ថ​កិច្ច​បង្វែរ​ទៅជា​ឡាន​ដឹកឈើ​ប្រណីត ទៅជា​រថយន្ត​ដឹកឈើ​ជន្លង់ គឺមាន​ចេតនា បំបាត់ភស្តុតាង កើតឡើង​ដោយ​អំពើពុករលួយ ។

បើតាម​ព​តិ​មាន​ពី​ប្រជាពលរដ្ឋ​នៅ​ជ​ជិត​ក្រុមហ៊ុន​៩៥​បាន​រាយការណ៍​ថា គេ​ក៏​បានឃើញ​វត្តមាន ឧកញ៉ា​តុ​ប វី​ដា កំពុង​ចូលរួម​កម្មវិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយនឹង​លោក​ឧ​ត្ត​ម​សេនីយ៍ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ។ សូមបញ្ជាក់​ផងដែរ​ថា នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ ក្រុម​របស់​ឧកញ៉ា​ទាំង​៣​រូប​ខាងលើ បាន​ឲ្យ​រថយន្ត​បា​កុង និង​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​ចូលទៅ​កាន់​តំបន់ភ្នំ​ព្រេច តាមផ្លូវ​ក្រុមហ៊ុន​យូ​នី​គ្រី​ន ក្នុង​គោលបំណង​ទៅ​អូស និង​ដឹកជញ្ជូន​ឈើ ដើម្បី​យកមក​ដាក់​ក្នុង​ក្រុមហ៊ុន​យូ​នី​គ្រី​ន ស្ថិតក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។ ក្រោយមក ក៏មាន​រថយន្ត​យី​ឌុប​ចំនួន​១០​គ្រឿង​បាន​ចូលទៅ​ដឹកឈើ ដែល​កាប់​អារ ច្រៀក​ជា​ឡាំង​ថ្មីៗ នៅ​ចំណុច​ម្តុំ​ព្រៃ​ខ្មោច​ជិត​ក្រុមហ៊ុន​៩៥ ហើយ​ដឹក​ចេញ​បាន​៦​គ្រឿង ក៏​បែកការណ៍ ។​

សូម​បញ្ជាក់ដែរថា​មុន​កើត​សកម្មភាព​ដឹកជញ្ជូន​ឈើ​នេះ​មាន​សេចក្តីរាយការណ៍​ពី​អ្នករកស៊ី​ឈើ​ក្រោម​បញ្ជា​ឧកញ៉ា​តុ​ប​វិ​ដា​ឲ្យ​ដឹងថា កាល ពី​រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ ឧកញ៉ា តុ​ប វី​ដា បាន​ទៅកាន់​ខេត្តមណ្ឌលគិរី និង​បន្ត​ឆ្លងទៅ​ប្រទេស​វៀត ណា​ម​នៅ​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ ដែល​គេ​ជឿថា​គាត់​ទៅយក​លុយ​ពី​ថៅកែ​វៀតណាម មក​ចាត់ចែង​រត់ការ បែង ចែក​ទៅកាន់​មន្ត្រី សមត្ថកិច្ច​ពាក់ព័ន្ធ ។ ឈ្មួញ​ខ្លះ​បាន​រឭក​ថា នៅ​ក្រុម ម៉ា​ស្ទ័​រ​ខេ​សាន់ របស់​ឧកញ៉ា ស៊ឹង សំអុល គ្មាន​ឈើ​នោះទេ សម្រាប់​តម្រូវការ​អ្នកបញ្ជា​ទិញ​ពី​វៀតណាម ខណៈ​ឈើ ចាស់ៗ​មិនត្រូវ​ប៉ាន់ ។ ដោយឡែក​នៅក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន របស់​ឧកញ៉ា តុ​ប វី​ដា នៅឯ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល គិរី ក៏​ចឹ​ង​ដែរ​គ្មាន​ឈើ​ដែរ ។ ដូច្នេះ​ប្រសិនបើ​គម្រោង​របស់​ពួកគេ​រត់ការ​ជោគជ័យ​មែន មានតែ​ប្រមូល​ទិញ​ឈើ​ដែល​ត្រៀម​នឹង កាប់បំផ្លាញ​នៅ​ភូមិសាស្ត្រ​តំបន់ភ្នំ​ព្រិច ដឹក​ចូល​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ដើម្បី​បន្ត​ឆ្លងទៅ​វៀតណាម ។​

​សូមបញ្ជាក់ថា​៖​ប៉ុន្តែ​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ ទី​២ ខែសីហា ឆ្នាំ​២០១៨ យ៉ាងតិច​មាន​រថយន្ត​យី​ឌុប​ចំនួន​២​គ្រឿង និង​ឡានស្ទូច​១​គ្រឿង ព្រមទាំង​ជនជាតិ​វៀត ណា​ម​៧​នាក់​ទៀត ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន និង​ចាប់យក​រថយន្ត​ជា​មធ្យោបាយ​ទាំងនេះ​ទៅ រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត រួច​ក៏​សាង​សំណុំរឿង​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ប៉ុន្តែ​ជនជាតិ វៀតណាម​ទាំង​៧​រូប ត្រូវបាន​ដោះលែង​នៅពេល​រសៀល​ថ្ងៃ​ដដែល ខណៈ​សមត្ថកិច្ច​អះអាងថា អ្នក​ទាំងនោះ​ឆ្លងដែន ខុសច្បាប់ និង​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​កាសែតកាលពីព្រលប់ ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨​នេះ​ថា «​កម្លាំង​របស់ខ្ញុំ ពិតជា​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧​នាក់ និង​រថយន្ត​ទាំង នោះ​មែន ដោយ​ពួកគេ​ឆ្លងដែន​ខុសច្បាប់ ។ ក្រោយមក​ជនជាតិ​វៀតណាម​ទាំង​៧​រូប ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ខាង​អន្តោ ប្រវេសន៍ ដើម្បី​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ស្រុក​វិញ ដោយ​អនុវត្តតាម​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ក៏​ដូច ជា​ខេត្ត​ជាប់​គ្នា រវាង​កម្ពុជា​-​វៀតណាម​» ។​

លោកស្នងការ​និយាយ​ការពារ​ថា បើទោះជា​រថយន្ត​របស់​គាត់​ទាំ​៣​គ្រឿង ក្នុងនោះ មាន​១​គ្រឿង​ប្រភេទ​រថយន្តស្ទូច​ក៏ដោយ ប៉ុន្តែ​ពួកគាត់​មិនទាន់មាន​សកម្មភាព​លើក​ឈើ ដឹកជញ្ជូន​ឈើ ដូច្នេះ មិនមែន ជា​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៃ​បទល្មើស​ជាក់ស្តែង​នោះទេ ទើប​កម្លាំង​យើង​ប្រគល់​ជនជាតិ​វៀតណាម​ទាំង​៧ រូប​ទៅ​ឲ្យ​ខាង​អន្តោប្រវេសន៍ ហើយ​រថយន្ត​៣​គ្រឿង​នោះ​រក្សាទុក​នៅ​ខេត្តមណ្ឌលគិរី​នៅឡើយ​»​។​

​ប្រភពពី​អ្នករកស៊ី​បាន​បង្ហើប​ថា​វត្តមាន​យួន​៧​នាក់​និង​ឡាន​បី​គ្រឿង​បើក​ពី​ស្រុក​យួន​ចូល​តាម​ព្រុះ​ដែន​ខេត្តក្រចេះ​រហូតដល់​ស្រុ​កោះ​ញែក គឺ​កើតឡើង​ក្រោយពី​មានព​តិ​មាន​ថា​ឧកញ៉ា​ឧកញ៉ា​តុ​ប​វិ​ដា បាន​ទៅយក​លុយ​ពី​ថៅកែ​វៀតណាម ធានាថា​ប្រមូល​ទិញ​ឈើ​នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដើម្បី​ដឹកជញ្ជូន យកទៅលក់​ឲ្យ ប៉ុន្តែ​ករណីនេះ ត្រូវបាន​រាំងស្ទះ ដោយសារ​ប្រមូល​ឈើ​មិនទាន់បាន​និង​មាន​អ្ន​កាសែត​តាម​ប្រមាញ់​ហើយ​សម​ត្ត​កិច្ច​ខ្លះ​រឹតបន្តឹង ។​a car koh nhek a car koh1 a you ny a you ny1 a vn7 go a vn7 go1