» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8160 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698331 នាក់

ឈ្មួញ​ឆ្លាត​ឬ​សម​ត្ត​កិច្ច​ល្ងង់​ករណី​យ៍​ឡាន​ដឹកឈើ​ល្មើស​បុក​ក្លោងទ្វារ​សាលារៀន​ហើយ​គេច​យកទៅ​ប្រគេន​លោក​?

 

​ខេត្តក្រចេះ​៖​ឡាន​សាំ​យ៉ុង​ច្នៃ​មួយគ្រឿង​បើក​គេច​ពី​សម​ត្ត​កិច្ច​ច្រឡំ​ផ្លូវ​បុក​ខ្លោងទ្វារ​សាលា​ក្រគរ​បាក់​ខ្លាច​មានទោស​ក៏​យក​ឈើ​ប្រគេន​លោក​ចៅអធិការ​វត្ត​ក្រគរ​ក្រុង​ក្រចេះ​ដើម្បី​គេច​ពី​សំណាញ់​ច្បាប់​។​a car kro2 

​ករណីនេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ ៩ ខែសីហា ឆ្នាំ ២០២១​ដោយ​គេ​ឃើញ មាន​រថយន្ត​សាំ​យ៉ុង​កែច្នៃ​មួយគ្រឿង​បាន​ដឹកឈើ​ប្រភេទ​ក្តារ​កកោះ​(​ឈើ​អារ​លេខ 1)​ពេញ​រថយន្ត​ប្រមាណ​៤​ម៉ែត​គូប​មិនដឹង​ចេញពី​ចំណុច​ណា​អោយ​ច្បាស់លាស់ បានធ្វើ​ដំណើរ​វង្វេងផ្លូវ​ចេញពី​រង្វង់​មូល​ព្រាប​ស​ឆ្ពោះ​បញ្ច្រាស់​ទៅលើ​វិញ​តាមផ្លូវ​មាត់ទន្លេ​ឆ្ពោះទៅ​ស្រុក​សំបូរ​។ ពេលទៅដល់​មុខ​វត្ត ក្រគរ ទើប​ដឹងថា​ខុសផ្លូវ​ហើយក៏​បាន​បត់​ត្រឡប់ក្រោយ​មកវិញ​។​តែ​នៅពេលដែល​បត់​បាន​រអិល​កង់​រថយន្ត​ថយក្រោយ​ទៅបុក​ទៅនឹង​ខ្លោងទ្វារ​សាលាបឋមសិក្សា​ក្រគរ​បាក់​រលំ​ដល់​ដី​តែម្តង​។​តែ​ម្ចាស់​រថយន្ត​នោះបាន​បើក​រត់​ចូលទៅក្នុង​វត្ត​ក្រគរ ក្នុង​ក្រុង​ក្រចេះ រួច​លាក់ខ្លួន​ក្បែរ​ព្រះវិហារ​។

ករណីនេះ​ត្រូវបាន​ក្រុម​អ្នកសារព័ត៌មាន​ធ្វើការ​រាយការណ៍​តាម WhatsApp ក៏​ឃើញ​មាន​មន្ត្រី​ជំនាញ​ជាច្រើន​ស្ថា​ប័ណ្ណ​ក៍បាន​ទៅដល់​ផងដែរ​។​តែ​ម្ចាស់​រថយន្ត​ពេលនោះ​ឆ្លាត បាន​ប្រើល្បិច​យក​ឈើ​នៅក្នុង​រថយន្ត​ទាំងនោះ​ប្រគេន​ជូនទៅ​លោក​ចៅអធិការ​វត្ត​ក្រគរ នេះ​តែម្ដង​ដែល​គេ​ជឿថា​ដើម្បី​ជៀសផុត​អំពី​ផ្លូវច្បាប់​និង​ជៀសផុត​អំពី​ការផាកពិន័យ​របស់​ច្បាប់រដ្ឋបាល​ព្រៃឈើ​ទៀតផង​។​

​ករណីនេះ មហាជន​ដាក់​សំណួរ​ថា​តើ​អ្នកអនុវត្ត​ច្បាប់​គិត​យ៉ាងម៉េច​ទៅ​បើ​បទល្មើស​ជាក់ស្ដែង​បែបនេះ​ទៅហើយ​នៅតែ​មិន​ធ្វើការ​បង្ក្រាប​ទៅតាម​ផ្លូវច្បាប់​បែ​ជា​សុខចិត្ត​បិទ​ភ្នែក​ដើរចេញ​ទុកឱ្យ​មេ​ឈ្មួញ​ប្រើល្បិច​យក​ឈើ​ប្រគេន​លោក​ដើម្បី​គេចវេស​ពី​សំណាញ់​ច្បាប់​បែបនេះ​បាន​ដោយ​ស្រួល​ទៅវិញ​។​​គេ​សង្កេតឃើញថា​នៅក្នុង​ទឹកដី​នៃ​ខេត្តក្រចេះ​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ទាំ​នៅតែ​បន្តសកម្មភាព​បាន​យ៉ាង​រលូន​យ៉ាង​ដូច្នេះ​ទៅទៀត​តើ​មកពី​មូលហេតុ​អ្វី​ទៅ​?៕a car Kro a car kro1 

​