» សម្តេច​តេ​ជោ​ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​តាម​ទូរ​សព្ទ័​ពេល​ជិត​ផ្ទុះ​សង្គ្រាម​ធំ​ជាមួយរុស្ស៊ី » ជប៉ុន​ប្រកាស​ចាំ​បាញ់​ទំលាក់​កាំជ្រួច​កូរ៉េខាងជើង​បើ​ហោះចូល​ដី​ខ្លួន​ » តេជគុណ តាន់​សារ ព្រះចៅអធិការ​វត្ត​ព្រៃ​ផ្អេ​រ​សុំ​ឲ្យ​ជួយ​ផង​រឿង​គេ​បង្ខំ​ឲ្យ​លោក សឹក​យ៉ាង​តក់ក្រហល់​! » លោកតាយិបអេដូហ្កាន់ដែលកាន់អំណាច២០ឆ្នាំរួចមកហើយឈ្នះឆ្នោតបន្តអាណត្តិប្រធានាំថិបតីតួគី៥ឆ្នាំបន្តទៀត! » គ​.​ជ​.​ប​ចេញ​សេចក្តីប្រកាស​លេខ​រៀង​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និ​បកស្រាយ​រឿង​អវត្តមាន​ភ្លឿង​ទៀន » ប្រច​ណ្ឌ័​?​ស្ត្រី​ម្នាក់​បាន​យក​កាំភ្លើងខ្លី​របស់​ប្ដី មក​បាញ់​សម្លាប់ខ្លួន​ដូច​ឲ្យ​ប្តី​មាន​ប្រពន្ធ​ថ្មី​! » បោក​ទៀតហើយ​!​ម្តងនេះ​ចោទ​លើ​អគ្គនាយក​ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល (GC Mall) ឈ្មោះ យី​វ តុលា ម្តង​! » ព្រោះតែ​គ្លីនិក​កែ​សម្ផស្ស បូ​រិន្ទ​កោះ​ពេជ្រ​ឃ្លាន​លុយ​បង្ក​ឲ្យ​ប្តី​ប្រពន្ធ​ចាប់ដៃគ្នា​ដើរ ១០​ឆ្នាំ បែក​គ្នា​រហូត » នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ចំពោះ​ការ​ចោទថា​រដ្ឋមន្ត្រី​២​នាក់​ជួល​ផ្ទះ​ថ្លៃ​ពេក​!? » បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​គណបក្ស​សាមគ្គី​ជាតិខ្មែរ​និង​ភ្លើងទៀន​រលត់​ត្រឹម​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា​ » ភ្លៀង​១​មេ​ក្រៅពី​ត្រជាក់ត្រជុំ​ផ្ទះ​១០០​ខ្នង​នៅ​ខេត្តបាត់ដំបង​របើករ​បាញ​ » K POP កូរ៉េ​អាច​នឹង​យក​ព្រះ​នាង​ចេណាចូល​សម្តែង​ក្នុង​កម្មវិធី​របស់ខ្លួន​ » ចរចារ​មិនត្រូវ​គ្នា​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំការ​នៅ​ខេត្តមណ្ឌលគិរី​ផ្ទុះអាវុធ ៣​គ្រាប់​បាញ់​កង់ឡាន​ច្នៃ​ដឹកឈើ​ » អភិបាលខេត្ត​កំពង់ចាម​ជួប​អ្នកគ្រូ​លោកគ្រូ​រំលឹក អំពី​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​សម្តេច​តេ​ជោ​ » ប្រសាសន៍​សំខាន់ៗ​​នាឱកាស​សម្ពោធ​ទីតាំង​ថ្មី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ប្រគល់​សញ្ញាបត្ររបស់សម្តេចតេជោ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2217 នាក់

ម្សិលមិញ 2568 នាក់

សរុប 12587279 នាក់

ឈ្មួញ​ជីក​យក​ដី​បាត​បឹង​សាធារណៈ​លក់​យកលុយចាយលេងអភិបាលស្រុក​ពោធិ​រៀង​ថា​ចាំ​ឲ្យ​គេ​ទៅ​មើល​សិន?

 

​ព្រៃវែង​៖​ដី​បាត​បឹង​ជ្រៃ ជា​ដី​សាធារណៈ​សម្រាប់​បម្រើ​ជា​ប្រយោជន៍​រួម​នោះ ឥឡូវនេះ ត្រូវបាន​ឈ្មួញ​ដី​ដែល​គេ​ស្គាល់ ថា «​ឈ្មោះ​ផាត​» បានដាក់​គ្រឿងចក្រ​ជាច្រើន ជីក កកាយ​យក លក់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ។ ដី​បឹង​ជ្រៃ ស្ថិត​ក្នុងភូមិ​ច្រាំង​ទទឹង ឃុំ​ព្រែក​អ​ន្ទះ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង​។​a car pv 

​ប្រជាពលរដ្ឋ ឲ្យ​ដឹងថា ឈ្មោះ​ផាត ដែលជា​ថៅកែ​គ្រឿងចក្រ កំពុង​សម្រុក​ដាក់​គ្រឿងចក្រ ជីក​កាយ គាស់​រំលើង យក​អាចម៍ដី ដោយ​ប្រើប្រាស់​សុទ្ធតែ​រថយន្ត​ប្រភេទ​បែន​កង់​៦​ជា​មធ្យោបាយ​សម្រាប់​ដឹកជញ្ជូន លក់​។​​គេ​មិនដឹងថា​តើ​អាជ្ញា​ឃុំ​ស្រុក​បាន​ប្រយោជន៍​អ្វីខ្លះ​ពី​ការបើក​ឲ្យ​ឈ្មួញ​កាយ​យក​អាចម៍ដី​កម្ម​សិទ្ធ​សាធារណៈ​លក់​នោះទេ​។​ព្រោះ​សកម្មភាព​ជីក កកាយ​អាចម៍ដី​លក់​បែបនេះ ធ្វើ​ឲ្យ​បឹង​ជ្រៃ ខូច​សោ​ភ័​ណ្ឌ​ភាព ក្រហេងក្រហូង មាន​ជម្រៅ​ជ្រៅៗ ជិត​ដល់​ក្បាល​ប្រែ​ត បង្ក​ផលប៉ះពាល់​ដល់​សត្វ​គោក្របី​អ្នកស្រុក​។

ប្រជាពលរដ្ឋ​បាន​ទទូច​ស្នើសុំ​ដល់​លោក យួ​ស ស៊ី​ណាត អភិបាលស្រុក​ពោធិ៍​រៀង និង លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង សូមមេត្តា​ជួយ​មាន​វិធាន​ផង ។​​លោក យួ​ស ស៊ី​ណាត អភិបាលស្រុក​ពោធិ៍​រៀង នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ ប្រាប់​កាសែត​ថា លោក​បានអោយ​មេឃុំ​ចុះទៅពិនិត្យ លោក​មេឃុំ​ប្រាប់ថា មានច្បាប់​ត្រឹមត្រូវ​? ។​លោក​អភិបាលស្រុក​ពោធិ​រៀង​បាន​បង្ហើ​សម្តី​ថា តំបន់​នោះ​ឧស្សាហ៍​ខ្វះ​ទឹក​ណាស់ ដែល​មានន័យថា​ឈ្មួញ​កាយ​ដី​ល្អ​តើ​?​។​ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់ថា​តើ​អាជ្ញាធរ​បាន​លុយ​ប៉ុន្មាន​ពី​ការលក់​អាចម៍​ដើម្បី​យកមក​អភិ​វ​ឌ្ឈ​ន៍​មូលដ្ឋាន​នោះទេ​??​។​ព្រោះ​វា​គ្មាន​ហេតុផល​ឈ្មួញ​ជីក​យក​ទទេៗ​នោះទេ​!៕a car pv1 a car pv2