» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7992 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698163 នាក់

បែក​រឿង​ចៅហ្វាយខេត្ត​មណ្ឌល​គី​រី​លួច​ចុះហត្ថលេខា​លក​ឈើ​ឲ្យ​យួន​!?

 

​ខេត្តមណ្ឌលគិរី​៖ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ត្រូវបាន​គេ​រាយការណ៍​ថា បាន​លួច​ចុះហត្ថលេខា​ជាមួយ​ភាគី​វៀតណាម​ក្នុង​ការទិញ​លក់​ឈើ​។​a svay kheng 

ករ​ណី​យ៍​នេះ​បាន​កើតឡើង​កាលពី​ឆ្នាំ​២០១៧​លោក​ស្វាយ​សំ​អ៊ាង​និង​ចៅហ្វាយខេត្ត​ដាក់​ណុង​វៀតណាម​បាន​ចុះហត្ថលេខា លើ​លិខិត​មួយ​មាន​លេខ​៣៧១/QD-​គម​ប​ជ ចុះ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៧ ដោយ​អនុញ្ញាតិ​អោយមាន​សកម្មភាព ទិញដូរ នាំចូល​ទំនិញ​ឈើ ពី​ខេត្តមណ្ឌលគិរី ទៅ​វៀតណាម​តាម​ច្រក ៧៥១ ដោយ​មិនឃើញ​មាន​ចំណារ​អ្វី​ពី​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ,​ក្រសួងបរិស្ថាន ,​គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ ,​និង​រាជរដ្ឋាភិបាល​កម្ពុជា ឡើយ​? ។ បើ​ដូច​សេចក្តីរាយការណ៍​ខាងលើនេះ​បង្ហាញថា​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ធ្វើ​បំពាន​ច្បាប់​ទាំងស្រុង​នូវ​ច្បាប់​ក្នុងប្រទេស​។​

សូមបញ្ជាក់ថា ឯកសារ​នោះ​ត្រូវបាន​ភាគី​វៀតណាម ខេត្ត ដាក់​ណុង ផ្ញើជូន ទៅ​១-​នាយកដ្ឋាន​ពាណិជ្ជកម្ម ២-​ទីបញ្ជាការ​ព្រំដែន​ខេត្ត ៣-​នាយកដ្ឋាន​គយ ខេត្ត​ដាក់​ណុង និង​ទី​៤-​បណ្តា​ពាណិជ្ជករ នៅ​ប្រទេស​វៀតណាម​។​ប្រហែល​ដោយសារ​មាន​ចំណារ​ចឹ​ង​ចឹ​ង​ហើយ​បានជា​កាលពី​ឆ្នាំ​២០១៧​ផ្ទះ​ឡើង​នូវ មាន​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី លក្ខ​ណះ​ទ្រង់ទ្រាយ​ធំ ដោយ ខាង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ​ឈានដល់ បង្ក្រាប​ក្នុង​បទល្មើស​ព្រៃឈើ​ជាក់ស្តែង​នៅ​តំបន់​អូរ​ហុច ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​បទល្មើស​នោះ​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​ស្ថាប​ន័​រដ្ឋ​ចំនួន​១២​ជាប់​ពាក់​ព​ន្ធ័​តែ​មកដល់ពេលនេះ​ស្ងាត់ឈឹង​?​។​សង្ឃឹមថានឹង​មានការ​បកស្រាយ​ពន្យល់​ពី​ករណី​យ៍​នេះ​ជាមិនខាន​!​។

សូមបញ្ជាក់ថា​កាលពី​ខែកុម្ភៈឆ្នាំ២០១៨​កម្លាំងចម្រុះ​ចាប់បាន​យួន​ចំនួន ៧ នាក់​ដែល​ថ្លើមធំ​ហ៊ាន​បើកឡាន​បង្កង់​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់​ដឹកឈើ ១៤៥ កំណាត់​ក្នុងស្រុក​អូររាំង​។​ក្រោយពី​ចាប់បាន មន្ត្រីនគរបាល និង​យោធា​ព្រំដែន​លេខ ១០៣ ជាង ១០ នាក់​ដែលមាន​ខ្លួន​បាន​បិត​សាប៊ូ​រត់ចោល​អង្គភាព ។

​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បើក​ការស្រាវជ្រាវ​បន្ទាន់​មួយ​ហើយ​បានធ្វើ​ការសាកសួរ​មន្ត្រី​ដែល​រត់គេចខ្លួន​ទាំងនោះ​ចំនួន ១១ នាក់​ជា​បន្តបន្ទាប់​អស់​រយៈពេល ៥ ថ្ងៃ​។​
​លទ្ធផល​ស្រាវជ្រាវ​ដែល​ចុះ​ហត្ថ​លេខ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​ផ្ញើជូន​សម្តេច​ក្រឡាហោម​សខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី ៩ ខែមីនា បាន​ឲ្យ​ដឹងថា​មាន​ថាមន្ត្រី​ចំនួន ៣ នាក់​បាន​ឃុបឃិត និង​ទទួល​ប្រាក់​ពី​ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​ឈ្មោះ អ៊ុក ញ៉ ចំនួន ១៧ ម៉ឺន​ដុល្លារ​ព្រឹ​ត្ត​បទល្មើស​។

​មន្ត្រី​ទាំង ៣ នាក់​រួមមាន​ឈ្មោះ ទា ខៃ​ម៉េង ប្រធាន គ ៣ នៃ​យោធា​ក្នុងស្រុក​កែវ​សីមា​, ឯម សុង​ហ៊ួ ជា​មន្ត្រី​យោធា​ការពារ​ព្រំដែន​ប្រចាំ​ប៉ុស្តិ៍ អូរ​ហ៊ុ​ច និង ជុំ រតនា ជា​នាយ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​អូរ​ជុំ​។ ទឹកប្រាក់​ពុករលួយ​នេះ​ត្រូវបាន​បែង​ចែកជា ២ ផ្នែក​ដែល​ក្នុងនោះ​ចំនួន ៨៥ ០០០ ដុល្លារ​ឲ្យ​មន្ត្រី​យោធា​គឺ​លោក ឯម សុង​ហ៊ួ និង ទា ខៃ​ម៉េង​។ រីឯ​ទឹកប្រាក់ ៨៥ ០០០ ដុល្លារ​ផ្សេងទៀត​ត្រូវ​លោក ជុំ រតនា ចែក​ទៅ​ឲ្យ​លោក សាក់ សារុន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា ៥ ពាន់​ដុល្លារ​លោក សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ១ ម៉ឺន​ដុល្លារ​លោក ឌុល មន្ត្រី​អាវុធហត្ថ​ចល័ត​លើ​ផ្ទៃ​ប្រទេស ៧ ពាន់​ដុល្លារ​លោក ណាក់ មន្ត្រី​ព្រៃឈើ ៦ ពាន់​ដុល្លារ និង​លោក លាង ភា​រ័ត្ន នាយប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​អូរ​ហុច ២២៥០០ ដុល្លារ​។ នៅពេលដែល​ដឹកឈើ​ចេញ​មេ​ឈ្មួញ​រូបនោះ​ក៏​បង់លុយ​ឲ្យ​មន្ត្រី​ទាំង ៣ នាក់​នោះ​ទៀត​ដែរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន សន្និដ្ឋានថា​៖ «​ឈ្មោះ ជុំ រតនា​, លាង ភា​រ័ត្ន​, ទា ខៃ​ម៉េង​, ឯម សុង​ហ៊ួ និង​មេ​ឈ្មួញ​វៀតណាម អ៊ុក ញ៉ ជា​មេខ្លោង​បាន​ប្រព្រឹត្ត​អំពើ​ឃុបឃិត​គ្នា​កាប់បំផ្លាញ ប្រមូល និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​វៀតណាម​ពិតប្រាកដ​មែន​»​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៦​កញ្ញា​ឆ្នាំ​២០១៨​សម្តេច​ក្រឡាហោម​សខេង​បាន​លើក​ចំៗ​ពី​ការកើតឡើង​នូវ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​។​តែ​៥ថ្ងៃក្រោយ​(ថ្ងៃទី៣១កញ្ញា)លោក​ស្វាយ​សំ​អ៊ាង​នាំ​កម្លាំង​ដើ​លេង​ប្រកាសថា​អត់​មាន​បទល្មើស​ព្រៃឈើ​អី​ហង​!​។​ដល់​ចឹ​ង​សម្តី​សម្តេច​ក្រឡាហោម​សាបឈឹង​?​។​a svay mond a svay mondul a a svay mondul vn a vn7e 

​