» ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2060 នាក់

ម្សិលមិញ 6677 នាក់

សរុប 14149636 នាក់

អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ថា​ជប៉ុន​អាមេរិក​ត្រូវការពារ​តៃវ៉ាន់​

​ជប៉ុន​៖ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោ​កថា​រ៉ូ អាសូ (Taro Aso) បាន​មានប្រសាសន៍ថា បរិយាកាស​សន្តិសុខ នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ គួរតែ​បង្កើន​ភាព​តឹងរ៉ឹង មានន័យថា ជប៉ុន សហរដ្ឋ​អាម៉េរិក និង​ប្រទេស​ដទៃទៀត ត្រូវ​បង្ហាញ​ការតាំង​ចិត្ត​យ៉ាង​មុតមាំ ក្នុងការ​ចូលមក​ការពារ​កោះ​តៃវ៉ាន់ ប្រសិនបើ​តៃវ៉ាន់ រង​ការឈ្លានពាន​វាយប្រហារ​ណាមួយ ។a tai japon1 

​លោក​អាសូ ដែលជា​មន្ត្រី​នយោបាយ​ជាន់ខ្ពស់​របស់​ជប៉ុន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ តាំងពី​ឆ្នាំ ១៩៧២ បានធ្វើ​សេចក្តី​អត្ថាធិប្បាយ នៅក្នុង​វេទិកា​ប្រចាំឆ្នាំ​មួយ​ឈ្មោះ កិ​តា​ហ្គា​ឡាន (Ketagalan) និង​ជា​ព្រឹត្តិការណ៍​មួយ​ផ្តោតលើ​បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់ ។​អតីត​នាយករដ្ឋមន្ត្រីរូបនេះ មិនបាន​សំដៅ​ទៅលើ​ប្រទេស​ចិន ថា​ជា​អ្នក​ឈ្លានពាន​តៃវ៉ាន់​នោះទេ ប៉ុន្តែ​លោក​គ្រាន់តែ​លើកឡើងថា វា​ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ជប៉ុន ដែលជា​អ្នកជិតខាង​របស់​តៃវ៉ាន់ សហរដ្ឋ​អាម៉េរិក និង​ប្រទេស​ដទៃទៀត ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ឱ្យបាន​ខ្លាំង​តាមតែ​អាចធ្វើ​បាន ។

​ថ្លែង​នៅក្នុង​វេទិកា​ដដែល​នេះ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​សៃ​អ៊ីង​វិ​ន (Tsai Ing-wen) បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​របស់លោក​ស្រី បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការបង្កើន​វិស័យ​ការពារជាតិ​របស់ខ្លួន និង​សម្តែង​ការដឹងគុណ​ចំពោះ​ការគាំទ្រ​ពី​ដៃគូ​សន្តិសុខ​របស់ខ្លួន .​។​​សូមបញ្ជាក់ថា​៖​មកដល់​ឆ្នាំ​២០២៣ គឺមាន​រយៈពេល ៧៤ ឆ្នាំ​ហើយ ដែល​កោះ​តៃវ៉ាន់​បាន​បង្កើត​រដ្ឋាភិបាល ដឹកនាំ​រដ្ឋ និង​មាន​ជំ​ឈរ​គោ​លនរ​យោ​បាយ សំរាប់​ដឹកនាំ​ប្រទេស​ដើម្បី​អ​នាគ​ត់របស់​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ និង​ប្រជាជន​តៃវ៉ាន់​។

​តៃវ៉ាន់ ជា​ដែនដី​កោះ​មួយ​មាន​ផ្ទៃដី​ទំហំ ៣៦ ១៨៨ គម​២ និង​មាន​ព្រំប្រទល់​ជុំវិញ​ហ៊ុម​ពា​ត់​ដោយ​សមុទ្រ​ចិន​ខាងត្បូង និង​មាន​ចំងាយ ២១០៣ គីឡូម៉ែត្រ​ពី​ចិនដីគោក​។ រដ្ឋាភិបាល​កោះ​មួយ​នេះ​ធ្លាប់​ទទួលបាន ឯករាជ្យ​តាំងពី​ឆ្នាំ ១៩៥០ មក​ម្លេះ ប៉ុន្តែ​ប្រទេស​ចិន​ចាត់​ដែន​ទុក​កោះ​មួយ​នេះ ជា​អាណាខេត្ត​របស់ខ្លួន ហើយ​វា​ជា​តំបន់​ឧទ្ទាម​មួយ​ដែល​ត្រូវតែ​បង្រួបបង្រួម​ជាមួយ​ចិនដីគោក មហា​យក្ស​ចិន​អាច​នឹង​ប្រើ​កម្លាំង​ទ័ព​បើ​ចាំបាច់​។​កោះ​តៃវ៉ាន់ គឺជា​រដ្ឋ​មួយ​ដែលមាន​ទឹកដី មាន​ប្រជាជន រដ្ឋាភិបាល មាន​គោលនយោបាយ​ក្នុងប្រទេស និង​គោលនយោបាយ​ការណ៍​បរទេស​ក្រៅប្រទេស រូប​បិ​យ​ប​ណ្ណ័ ព្រមទាំង​មាន​កងទ័ព​សំរាប់​ការពារ​ទឹកដី និង​សន្តិសុខ​ជាតិ​ផងដែរ ប៉ុន្តែ​រដ្ឋាភិបាល​ដែន​កោះ​មួយ​នេះ មិន​ម៉ែន​ជា​រដ្ឋ​ពេញ​ច្បាប់​នោះទេ​។​ប្រភព​៖ Reuters Connecta tai japon