» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6103 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696274 នាក់

ចិន​ប្រកាស​បន្ធូ​ដៃ​ឲ្យ​ស្រីលង្ការ​រឿង​បំណុល​វណ្ឌ​ក​!?

​ចិន​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Mao Ning កាលពី​ថ្ងៃ​ចន្ទ ទី​៥​ធ្នូ​បាន​លើកឡើងថា ប្រទេស​ចិន​យល់ច្បាស់​ពី​ទុក្ខលំបាក និង​បញ្ហា​ប្រឈម​ផ្សេងៗ​ខណៈ​ប្រទេស​ស្រីលង្កា​កំពុង​ជួបប្រទះ​និង​គាំទ្រ​ដល់​ការពិគ្រោះ​យោបល់​រវាង​ប្រទេស និង​ស្ថាប័នហិរញ្ញវត្ថុ​ពាក់ព័ន្ធ ។a srey china1

​លោកស្រី Mao Ning ៖"​ប្រទេស​ចិន​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​យូរអង្វែង​ជាមួយ (IMF) និង​ស្ថាប័ន​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​អន្តរជាតិ​ដទៃទៀត​។ ប្រសិនបើ​មាន​អ្វី​បន្ថែម​ដែល​ត្រូវ​ប្រកាស ភាគី​ពាក់ព័ន្ធ​នឹង​ប្រកាសប្រាប់​ព័ត៌មាន​លម្អិត​ក្នុងពេល​ឆាប់ៗ​នេះ ឬ​ក្នុងពេល​កំណត់​ណាមួយ​"​។​ទាក់ទង​និង​បញ្ហា​បំណុល​លោកស្រី​បាន​បន្ត​រៀបរាប់​បន្ថែមទៀតថា ចំពោះ​បញ្ហា​បំណុល​របស់​ប្រទេស​ស្រីលង្កា លោកស្រី​ចង់​សង្កត់ធ្ងន់ថា ប្រទេស​ចិន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ភាពលំបាក និង​បញ្ហា​ប្រឈម​របស់​ប្រទេស​ស្រីលង្កា ដូចនេះ ប្រទេស​ចិន​គាំទ្រ​ដល់​ស្ថាប័នហិរញ្ញវត្ថុ​នានា ក្នុងការ​ដោះស្រាយ​បញ្ហា​ជាមួយ​ស្រីលង្កា​ឱ្យបាន​ត្រឹមត្រូវ ។
​ចិន​ក៏​សង្ឃឹម​ដែរ​ថា​ប្រទេស​ពាក់ព័ន្ធ និង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ នឹងធ្វើ​ការ​ជាមួយ​ប្រទេស​ចិន ក្នុង​ការបន្ត​តួនាទី​ជួយ​ដល់​ស្រីលង្កា​ឱ្យ​យកឈ្នះ​លើ​ភាពលំបាក​នាពេល​បច្ចុប្បន្ន ក៏ដូចជា​ដើម្បី​សម្រាល​បន្ទុក​បំណុល​រប​ស់​ខ្លួន និង​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។​

ដោយឡែក ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) លោកស្រី Ceyla Pazarbasioglu មានប្រសាសន៍ថា លោកស្រី​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន នៅ​សប្តាហ៍​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​នានា​ជុំវិញ​បញ្ហា​កំណើន​វិបត្តិ​បំណុល ។​សូមបញ្ជាក់ថា​ប្រទេស​ស្រីលង្កា​បាន​ជំពាក់​លុយ​ចិន​ប្រមាណ​៤០​ពាន់​លាន​ដុល្លារ​អាមេរិក​រកលុយ​ស​ង​មិនបាន​រហូត​ធ្វើ​ឲ្យ​ចិន​រឹបអូស​យក​កំពង់ផែ​ស្រីលង្កា​មួយ​ធ្វើ​កម្ម​សិទ្ធ​និង​តាំងទី​កប៉ាល់​បំពាក់​ផ្កាយរណប​យោធា​បង្ក​ឲ្យ​ប្រទេស​ឥណ្ឌា​នៅ​ជិតខាង​មាន​ការមិនសប្បាយចិត្ត​។​ផលវិបាក​នៃ​ការ​ជ​ម្ពា​ក់លុយ​ចិន​និង​ស្ថាប​ន័​ហិរញ្ញវត្ថុ​អន្តរជាតិ​នានា​នេះ​បានធ្វើ​ឲ្យ​ប្រ​ទេ​ស្រីលង្កា​ធ្លាក់​ក្នុង​ចល្លាចល​នយោបាយ​ទម្លាក់​ប្រធានាធិបតី​និង​នាយ​រដ្ឋមន្ត្រី​កាលពី​ប៉ុន្មាន​ខែ​មុននេះ​ផងដែរ​។​​ប្រភព​៖ Reuters Connecta srey china 

​