» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7482 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697653 នាក់

លោក នួន រិទ្ធី​នាយ​សង្កាត់​ជលផល ពាម​ឆ្កោក បដិសេធថា មិនបាន​នៅ​ពីក្រោយ​ខ្នង​អ្នកកាសែត​ម្នាក់​ឈ្មោះ​ទឹ​ត្យ អឿន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​នៅក្នុង​ទឹកដី​ឃុំ​ពាម ឆ្កោក​ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ទេ !


​កំពង់ឆ្នាំង​៖​ថ្មីៗ​កន្លងមកនេះ មាន​គេហទំព័រ​ព័ត៌មាន មួយចំនួន​បាន​ផ្សព្វផ្សាយ​នូវ​ព័​ត៌​មិន​ពិត ដោយ​ប្រឌិត​ចោទប្រកាន់​ទៅ​លោក​លោក នួន រិទ្ធី នាយ​សង្កាត់​ជលផល​ពាម​ឆ្កោក ថា​បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មោះ ទិ​ត្យ អឿន ជា​អ្នក កាសែត ប្រព្រឹត្ត​អំពើពុករលួយ ដោយ​បើកដៃ​អោយ​ប្រជា​នេសាទ​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅក្នុង​ទឹក ដី​ពាម​ឆ្កោក​យ៉ាង​អនាធិបតេយ្យ ហើយ​លោក​នួន រិទ្ធី ចាំតែ​ទទួល​លាភ​សក្ការ​:​ពី​ឈ្មោះ​ទិ​ត្យ អឿន ដែលជា​អ្នក ដើរ​ប្រមូល​លុយ​ពី​អ្នកនេសាទ​ខុស ច្បាប់​ក្នុង​១​ឆ្នាំៗ​ប្រមាណ​ជិត​៣០០ លាន​រៀល ។a chkok2

លោក នួន រិទ្ធី នាយ​សង្កាត់ ជលផល​ពាម​ឆ្កោក បាន​ប្រាប់​តាម​ទូរស័ព្ទ​មក​ភ្នាក់ងារ គេហទំព័រ មាតុភូមិ​ដោយនិយាយ​រៀបរាប់​សេច​រឿង​អំពី​ករណី​ខាងលើនេះ​ថា តាមពិត​ផ្ដើមចេញពី​បុគ្គល​អ្នក កាសែត​ពីរ​នាក់​កាច់ កុង​គ្នា ទំនាស់​ផល ប្រយោជន៍​បុគ្គល គឺ​ផ្ដើមចេញពី​លោក រី លាង ជា​អ្នកកាសែត​ដូច លោក ទិ​ត្យ អឿន ដែរ តែ​អង្គភាព​ផ្សេងគ្នា ។​

លោក រី លាង មាន​លំនៅដ្ឋាន នៅ​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម ឆ្កោក ស្រុក​ជល​គិរី​បាន​ខឹងសម្បារ នឹង​លោក ទិ​ត្យ អឿន ជា​អ្នក កាសែត​ដូចគ្នា រស់នៅ​ភូមិ​ជាមួយគ្នា ដែល​បាន​រាយការណ៍ ឲ្យ​មន្ត្រី​ជល ផល​ថា លោក រី លាង​បាន​ទៅ​រំលោភ​យក​ដី នៅ​ចំណុច​បឹង​ប្រា និង​ចំណុច​ដៃ​ដងទង់​ផឹក ក្នុងភូមិ​ក្បាល​កន្លង់ ដែលជា​ដី​តំបន់​អភិរក្ស​ហើយ​លោក រី លាង​បាន​ខឹង​នឹង​លោក​ទិ​ត្យ អឿន ក៏បាន​ប្រឌិត​រឿង​ថា លោក​ទិ​ត្យ អឿន និង​លោក នួន រិទ្ធី​ឃុ​ប ឃិត​គ្នា​បើកដៃ​អោយ​អ្នកនេសាទ​ប្រព្រឹត្ត​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ហើយ​ចោទ ប្រកាន់​លោក ទិ​ត្យ អឿន ថា​ជា​អ្នកដើរ​ជំរិត​ទារប្រាក់ ពី​ប្រជាពលរដ្ឋ​ក្រុម​អ្នកនេសាទ​ត្រី​ជាង 300 លាន​រៀល ក្នុង​១ ឆ្នាំៗ និង​ថា​លោក នួន រិទ្ធី ជា​នាយ​សង្កាត់​ជល ផល​ពាម​ឆ្កោក នៅ​ពី ក្រោយខ្នង លោក​ទិ​ត្យ អឿន ហើយ​រាយការណ៍​ដល់​ឯកឧត្តម​អភិបាល ខេត្ត ឯកឧត្តម​ស្នងការ​នគរបាល​ខេត្ត លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​លោក​អភិបាលស្រុក​ជល​គិរី​ទៀតផង និង​មាន​លិខិត​បង្គាប់ការ​របស់​ឯក​ឧ​ត្ត​ម​អភិ បាល​ខេត្ត​កំពង់ ឆ្នាំង ឲ្យ​ចុះ​អង្កេត​ស្រាវជ្រាវ​ករណីនេះ​ផងដែរ ដែលជា​រឿង​របស់លោក រី លាង​ជា​អ្នក​ប្រឌិត​ទាំង ស្រុង ។

ករណី ចោទ ប្រកាន់ ឆ្លើយ​ដាក់គ្នា​ទៅវិញ ទៅមក រវាង​អ្នក កាសែត​២​នាក់ ( ទិ​ត្យ អឿន និង​លោក រី លាង ) ជាមួយ​លោក នួន រិ​ទី្ធ នាយ​សង្កាត់​ជលផល​ពាម​ឆ្កោក​នេះ​ការិយាល័យ គេហទំព័រ មាតុភូមិ ពុំ​អាច​ស្វែងរក​ការបំភ្លឺ​បញ្ជាក់​ពី​ភាគី​ពាក់ព័ន្ធ​បាន​នៅឡើយ​ទេ ព្រោះ​ពុំ​ស្គាល់​លេខ ទូរស័ព្ទ ។ ការិយាល័យ​យើង រង់ចាំ​ទទួល​ការបកស្រាយ​បំភ្លឺ ពី​ភាគី​ពាក់ព័ន្ធ​គ្រប់ពេល តាមរយ​: Tel: 086 911 920 / 012 953 824 ។a peam chkok 

​