» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6034 នាក់

ម្សិលមិញ 5020 នាក់

សរុប 14121481 នាក់

ក្រសួង​អប់រុំ​ប​ន្ធួ​ឥរិយាបទ​ទុក​លោក មូល ស៊ុយ​ហេង ជា​នាយក​សាលា​ជំនាន់​ចាស់ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​វិញតែ​ឲ្យ​លង​លុយ​!?

 

​ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​រក្សា​តំណែង លោក មូល ស៊ុយ​ហេង ជា​នាយក​សាលា​ជំនាន់​ចាស់ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ដដែល ប៉ុន្តែ​បាន​តម្រូវ​ឲ្យ​លោក សង​ថវិការដ្ឋ​ដែល​ប្រើប្រាស់​នាពេល​កន្លងមក​ដោយ​គ្មាន​តម្លាភាព ។​a teacher syso 

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ផ្ទាល់ខ្លួន នៅ​ព្រលប់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បង្ហាញថា ទី​១-​ឯកភាព​ជាមួយ​ចំណាត់ការ​របស់​ក្រសួង និង​ទី​២-​រក្សាទុក លោក មូល ស៊ុយ​ហេង ជា​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​ចាត់វិធានការ​បន្តទៀត ។ ក្នុងនោះ​ចំណោម​សន្លឹកឆ្នោត​សរុប​១៥២ សន្លឹកឆ្នោត​គាំទ្រ ជម្រើស​ទី​១-៥៤​សំឡេង , ឆ្នោត​គាំទ្រ​ជម្រើស​ទី​២-​មាន​ចំនួន​៩៧​សន្លឹក និង​សន្លឹកឆ្នោត​មោ​ឃៈ មាន​១​សន្លឹក ។​

​លិខិត​បន្តថា “​ផ្អែក​តាម​ស្មារតី ក្រសួង​នឹង​តម្រូវ​ឲ្យ​លោក មូល ស៊ុយ​ហេង សង​ថវិការដ្ឋ​ដែល​បាន​ប្រើប្រាស់​មិនមាន​តម្លាភាព និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន និង​ក្រសួង​គោរព​តាម​សា្មរ​តី​នៃ​ការបោះឆ្នោត ដោយ​តែងតាំង​លោក មូល ស៊ុយ​ហេង ជា​នាយក​វិទ្យាល័យ​ព្រះ​ស៊ីវ​ត្ថិ ឡើងវិញ ដើម្បី​បញ្ចប់​ការតវ៉ា​” ។​

សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១៩​កញ្ញា​លោកគ្រូ និង អ្នកគ្រូ​រួមទាំង​សិស្សានុសិស្ស​នៅក្នុង​វិទ្យាល័យ ព្រះស៊ីសុវត្ថិ ប្រមាណ​ជាង ១០០ នាក់​បាន​ប្រមូល​ផ្ដុំគ្នា ប្រឆាំង​ទៅលើ​ការអនុវត្ត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​បានសម្រេច​ផ្ទេរ​តួនាទី​នាយក​វិទ្យាល័យ និង​គោលនយោបាយ​ស្ដីពី​សាលារៀន​ជំនាន់​ថ្មី​ដែលជា​គោលបំណង​ពង្រឹងគុណភាព​នៅក្នុង​ប្រព័ន្ធ​អប់រំ​ទាំងមូល​។​ក្រុម​លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស បាននាំគ្នា​តវ៉ា​ឲ្យ​ក្រសួង​អប់រំ ដក​សាលា​ជំនាន់​ថ្មី ចេញពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រោម​ហេតុផល​ថា មានការ​រើសអើង សិស្សសាលា​ជំនាន់​ចាស់ ជាពិសេស​នោះ ឲ្យ​ដក​នាយក​សាលា​ជំនាន់​ថ្មី​ចេញ គឺ​លោកគ្រូ សម កំសាន្ត ក្រោយពី​រដ្ឋមន្ត្រី បាន​ផ្ទេរ​ការងារ​នាយក​សាលា​ជំនាន់​ចាស់ មក​ខាង​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ​វិញ​។​

​លោកគ្រូ និង​អ្នកគ្រូ​រួមទាំង​សិស្ស​បាន​អំពាវនាវ​ដល់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​សុំ​រក្សាទុក​លោក មូល ស៊ុយ​ហេង នៅ​ជា​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​បន្ត ហើយ​បាន​ចាត់ទុកថា​គោលនយោបាយ​ស្ដីពី​សាលារៀន​ជំនាន់​ថ្មី​នឹង​បង្កើត​ឲ្យ​មាន​ភាព​រើសអើង​ក្នុងចំណោម គ្រូ សិស្ស និង​គណៈ​គ្រប់គ្រង​សាលា​រួមទាំង​ប្រឆាំង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។​«​សាលា​ជំនាន់​ថ្មី​បានធ្វើ​ឲ្យ​សិស្ស និង​សិស្ស គ្រូ និង​គ្រូ និង​គណៈ​គ្រប់គ្រង​មានការ​រើសអើង​គ្នា និង​គ្នា​»​។ «​ការបង្កើត​សាលា​ជំនាន់​ថ្មី​នៅក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ធ្វើ​ឲ្យ​បាត់បង់​បេតិកភណ្ឌ​ជាតិ​»​។ «​សូម​សម្ដេច​ជួយ​លោកគ្រូ អ្នកគ្រូ​ដែល​គាត់​បង្រៀន​ជា​យូរណាស់​មកហើយ​»​។​លោកស្រី ណុប សាវុធ គ្រូបង្រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​តាំងពី​ឆ្នាំ ១៩៩៩ មក​បាន​អះអាង ថា​លោក មូល ស៊ុយ​ហេង នាយក​វិទ្យាល័យ​មិនដែល​ប្រ​ព្រឹ​ត្ដ​កំហុស​អ្វី​ទេ ហើយក៏​មិនដែល​ធ្វើ​ឲ្យ​កូនចៅ​អាក់​អន់ចិត្ដ​ដែរ ដូច្នេះ​ក្រុម​អ្នកគ្រូ​មិន​យល់ព្រម​ចំពោះ​ការផ្ទេរ​តួនាទី​នេះ​ទេ​។​

​បើ​យោងតាម​សេចក្តីថ្លែងការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​ឆ្នាំ​២០១៤ ក្រសួង បាន​សន្សំសំចៃ​ថវិកា​ក្រសួង​និង​បើក​ផ្តល់​ថវិកា​ប្រមាណ​១​លាន​ដុល្លារ​ដល់​គ្រួសារ​គ្រូបង្រៀន​ដែល​ធ្លាប់​រស់នៅក្នុង​បរិវេណ​សាលា​នេះ​ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព​ទិញ​ផ្ទះសម្បែង​ខ្លួនឯងបាន បន្ទាប់មកទៀត ក្រសួង​បាន​ចំណាយ​ថរ​វិកា​ជាច្រើន ដើម្បី​ជួសជុល​អាគារ​សិក្សា សាងសង់​ទីលាន​បាល់បោះ និង​បាល់ទះ ដើម្បី​កែលំអរ​សោ​ភ័​ណ្ឌ​ភាព​សាលា​ឲ្យ​បាន​ស្អាត​។

ថ្វីត្បិតតែ​ក្រសួង​បាន​ចំណាយ​ថវិកា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ក៏ដោយ ក៏​ការគ្រប់គ្រង​របស់​នាយ​ក​សាលា​មាន​ភាព​ធូរ​លុង ស្ថានភាព​អនាម័យ​មិនមាន​ភាពល្អប្រសើរ​ឡើយ ជាពិសេស​ក្នុង​ថ្នាក់រៀន​នៃ​កម្មវិធី​ធម្មតា​។​

​លិខិត​បន្តថា កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​នេះ មាន​គោលដៅ​ធ្វើ​បទពិសោធន៍ ការបង្រៀន​បែប​ថ្មី ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​នវានុវត្តន៍ មុននឹង​ដាក់​ឲ្យ​អនុវត្ត​ឲ្យ​បាន​ទូលំទូលាយ​តាម​គោលដៅ កំណែទម្រង់​អប់រំ​ដែល​ក្រសួង​បានដាក់​ចេញ​នូវ​អាណត្តិ​ទី​៥​និង​ទី​៦ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។ ដំណាក់កាល​ដំបូង​នៃ​ការអនុវត្ត​កម្មវិធី​នេះ ចាប់ផ្តើម​អនុវត្ត​តែ​ពី​កម្រិត​ថ្នាក់ គឺ​ថ្នាក់​ទី​៧​និង​ទី​១០ ប៉ុណ្ណោះ ដោយ​ទុក​មួយផ្នែក​ទៀត​នៃ​វិទ្យាល័យ ដើម្បី​វាយតម្លៃ​ផលិតផល​របស់​សិស្ស​។​

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​នៅក្នុង​បុព្វកថា​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ១៣ កញ្ញា ឆ្នាំ ២០១៦ បាន​ឲ្យ​ដឹងថា​ក្រសួង​បានរៀបចំ​គោលនយោបាយ​ស្ដីពី​សាលារៀន​ជំនាន់​ថ្មី​ក្នុង​គោលបំណង​ពង្រឹងគុណភាព​នៅក្នុង​ប្រព័ន្ធ​អប់រំ​ទាំងមូល​។ ព្យាយាម​បង្កើត​គំរូ​អភិវឌ្ឍន៍​ថ្មី​នៅក្នុង​ប្រព័ន្ធ​អប់រំ​សាធារណៈ​ដែល​នឹង​នាំទៅដល់​ការបង្កើត​សាលារៀន​សាធារណៈ​ស្វយ័ត ដែល​ទទួលបាន​ការវិនិយោគ​ខ្ពស់​ផ្សារភ្ជាប់​នឹង​ស្តង់ដារ​ថ្មី​មាន​គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ​ព្រមទាំង​ស្តង់ដារ​វិជ្ជាជីវៈ​សម្រាប់​ការសិក្សា​នៅក្នុង​សតវត្សរ៍ ២១​។​

​លោក​ឌី ខាំ​បូ​លី​អ្នកនាំពាក្យ​ក្រសួង​អប់រុំ បាន​ប្រាប់​កាសែត​ថា​៖ «​យើង​និយាយ​ពី​សាលា​ជំនាន់​ថ្មី​គឺមាន​ភាពខុសប្លែក​ពី​សាលា​ធម្មតា ប៉ុន្ដែ​អ្វីដែល​យើង​បង្កើត​នេះ​គឺ​នៅក្នុង​ដំណាក់កាល​សាកល្បង​។ សិស្ស​ចូលរៀន​នៅ​សាលា​ជំនាន់​ថ្មី​គឺ​ត្រូវមាន​ការប្រកួតប្រជែង ទាល់តែ​គ្រប់​លក្ខខណ្ឌ​ទើប​អាច​ចូលរៀន​បាន​។ គ្រូ​ដូចគ្នា បើ​ចង់​ចូល​បង្រៀន​ទាល់តែ​ដាក់ពាក្យ​ប្រឡង​ចូល​បង្រៀន ហើយ​បើសិនជា​ធ្វើការ​វាយតម្លៃ​រយៈពេល ១ ឆ្នាំ បើ​មិនមាន​លក្ខណ​សម្បត្ដិ​គ្រប់គ្រាន់​ទេ​គឺ​ត្រូវ​ចេញមក​វិញ​។

កាលណា​គ្រូ​មិនទាន់មាន​សមត្ថភាព​ចូលទៅ​បង្រៀន អ៊ីចឹង​គាត់​អាច​ប្រឹងប្រែង​រៀនសូត្រ​អភិវឌ្ឍ​សមត្ថភាព​។​តែ​លោកស្រី សាវុធ ថ្លែងថា​៖ «​តាំងពី​មាន​សាលា​ជំនាន់​ថ្មី​ហ្នឹង​មក គឺ​ពួកយើង​ចែក​ក្រុម​គ្នា​តែម្ដង​។ លោកនាយក​ឱនលំទោន​ជាមួយ​គេ ចំណែក​គេ​វិញ​រឹងត្អឹង​ជាមួយ​យើង​តែម្ដង ដូច​គិតថា​យើង​ហ្នឹង​អត់​ចេះ​អី​សោះ ហើយ​គេ​នោះ​សុទ្ធតែ​អ្នកចេះ​»​។​a bak computer2 a teacher syso1 a teacher syso2