» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7738 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697909 នាក់

លោក (​ឆើត​) និង​បក្ខពួក​បង្កើត​សង្វៀន​ជល់​មាន់​និង​អាប៉ោង​កណ្តាល​ក្រុងភ្នំពេញ​ឌឺ​បទបញ្ជា​សម្តេច​ក្រឡាហោម​?

 

​ភ្នំពេញ ៖​គេ​នៅ​ចាំបាន​ថា សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានចេញ​បទបញ្ជា​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ទូទាំង រាជធានី ខេត្ត ត្រូវ នាំគ្នា​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ស្របតាម​គោលនយោបាយ​ភូមិ ឃុំ​សង្កាត់​មាន​សុ​វត្ថ​ភាព​ទាំង​៩​ចំណុច​។​តែ​បទបញ្ជរ​ដូចជា​មិន​ដល់ដៃ​លោក​អភិបាលខណ្ឌ​មានជ័យ​ល្ម៉េ​ច​ទេ​?​។​a cok mean jey 

​ជាក់ស្តែង​លោក (​ឆើត​) និង​បក្ខពួក ហ៊ាន​​បង្កើត​សង្វៀន​ជល់​មាន់​និង​អាប៉ោង នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​ពីរ​អា ណា​ចក្រ​ខណ្ឌមានជ័យ​តែម្តង​តែ​បែ​ជា គ្មាន​អ្នកណា​ហ៊ាន​បង្ក្រាប​ទៅវិញ …?។​សង្វៀន​ជល់​មាន់​និង​អាប៉ោង​របស់លោក​ឆើត​ស្ថ​តិ​នៅ​ចំណុច ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​ទី​ពីរ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើក​លេង ជា​រៀងរាល់ថ្ងៃ​ចាប់​តាំង​ព្រឹក​ដល់​ល្ងាច​។​ក្រៅពី​ច​ល​មាន់​នៅក្នុង​សង្វៀន នោះ​បង្កប់​ដោយ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។


​ដោយសារតែ​មិនមាន​វិធានការ​បង្ក្រាប​ជំនួស​វិញ​ការបើក​លេង​យ៉ាង​ពពាក់ពពូន​ចឹ​ង ដែល​គេ​សង្ស័យថា អាចមាន​ការបើក​ភ្លេ​ី​ង​ខៀវ​ពី​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឃុបឃិត​គ្នា តែម្តង​។ គួររំឭកថា​កាលពីពេល​ថ្មីៗ​នេះ លោក ឃួ​ង ស្រេ ង អភិបាល​រាជធានី​ភ្នំពេញ​ប្រកាស​វះកាត់​មន្ត្រី​ណា​ដែល​កាង​ពីក្រោយ​បទល្មើស​ល្បែងស៊ីសង​នៅ​មូលដ្ឋាន​ដើម្បី​ព្រមាន​ទប់ស្កាត់​កុំ​ឲ្យ​បទល្មើស​គ្រប់​ប្រភេទ​នេះ នៅ​រាជធានី​ភ្នំពេញ​កើតឡើង​តទៅទៀត ។

​ទន្ទឹម​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ និង​តាម​មូលដ្ឋាន​ទាំងអស់​ត្រូវ​បញ្ឈប់​ជាបន្ទាន់​ពី​ការទទួល​សំណូក​របស់​ជនខិលខូច​មួយចំនួន ដើម្បី​បើកឱកាស​ឲ្យ​មាន​សកម្មភាព​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន បើ​ពុំ​ដូច្នេះ​ទេ​នឹងត្រូវ​វះកាត់​អស់បុណ្យ​ស័ក្តិ ជាមិនខាន​។

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​សង្វៀន​ជល់​មាន់ នៅ​ចំណុច ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​ទី​ពីរ បាន​បើក​ដំណើរ​ការលេង​យ៉ាង​ទ្រហឹងអឺងកង​ជា​យូរណាស់​មកហើយ គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ឬ​សមត្ថកិច្ច​ខាង​ក្រសួង និង​កម្លាំង​អន្តរាគមន៍​ក្រុង ចុះមក​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាបបាន​ម្តងណា​ឡើយ ជាក់ស្តែង​គេ​ឃើញ​ក្រុម​អ្នក​ជល់​មាន់​និង​អាប៉ោង​បាន​ណាត់​ជួបគ្នា​យ៉ាង​គគ្រឹកគគ្រេង​ដោយមាន​អ្អ្នក​ស្ពាយ​កន្ត្រ​កមាន់​ជល់់​ចុះ​ពីលើ​រថយន្ត​និង​ម៉ូតូ​ហើយ​ចត​ផ្ញើ​នៅ​ម្តុំ​ចិញ្ចើមផ្លូវ​ក្បែរ​គល់ស្ពាន​ស្ទឹងមានជ័យ​រួច​ដើរចូល​ទៅលេង​នៅ​សង្វៀន​ខាងលើ​នេះឡើយ​មិនដឹងថា​គេ​ទុក​ប្រ​មូ​លុយ​សម្រាប់​ការចំណាយ​លើ​កម្លាំង​សម​ត្ត​កិច្ចការពារ​បុណ្យ​អំ​ទូក​សិន​ក៏​មិនដឹង​?​។​a cok mean jey 


​