» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2963 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142145 នាក់

តើ​សម​ត្ត​កិច្ច​ណា​ចេញមុខ​ស្រាវជ្រាវ​ករណី​យ៍​បែក​ឯកសា​រសូកលុយ​សម​ត្ត​កិច្ច​ដើម្បី​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​ទន្លេរ​សាប​ខេត្តពោធិសាត់​?

 


​ពោធិសាត់​៖​ដោយសារ​មានការ​ឃុ​ប​ឃឹ​ត​ពិ​សម​ត្ត​កិច្ច​ជំនាញ​និង​អាជ្ញាធរ បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប ក្នុង​អាណាចក្រ​ខេត្តពោធិ៍សាត់​គឺ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​បុរស​ជនជាតិ​វៀតណាម​ឈ្មោះ​ខ្មែរ ហួន ធី ទាំងស្រុង ។​a huot thy1 

ប្រជា​នេសាទ​រាយការណ៍​ថា​៖​បច្ចុប្បន្ន នៅ តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្តពោធិ៍សាត់ មាន​បទល្មើស អួន ហ៊ុំ ច្រើនជាង​៥០​វង់ ។​​បុរស​ឈ្មោះ ហួន ធី ជា​អ្នក​បោះ​មេ តាមរយៈ​ការចុះ​ប្រមូល លុយ​ពី​ម្ចាស់ អួន ហ៊ុំ យកទៅ​ចែករំលែក ឲ្យ​សមត្ថកិច្ច​គ្រប់ ផ្នែក គ្រប់​ជាន់ថ្នាក់ ។​

​យោងតាម​ការ​បែកធ្លាយ អំពី​ការបែងចែក ផល​លាភ ជូន​មន្ត្រី នៅ​ខេត្តពោធិ៍សាត់ ជាពិសេស បណ្តា​ស្រុក ជាប់​បឹង​ទន្លេសាប គឺ​បានបញ្ជាក់​យ៉ាងច្បាស់​ថា មេ (​ទំនងជា​ថ្នាក់ដឹកនាំ​ខេត្ត​) ក្នុង​មួយ​វង់ អួន ហ៊ុំ ត្រូវ​បង់ ១៦​លាន​រៀល ។ សាក​គណនា​មើលថា តើ បើ មាន អួន ហ៊ុំ ៥០​វង់ មេនោះ ទទួលបាន​ប្រាក់​ប៉ុន្មាន​?

​រីឯ​មន្ត្រី​ផ្សេងៗ​ទៀត ដូចជា​អគ្គនាយក​រដ្ឋបាល​ជល​ផល ក្នុង​មួយ​វង់​បាន​៣​លាន​រៀល ចុះបើ ៥០​វង់ បាន​ប៉ុន្មាន​? នៅមាន​មន្ត្រី តាម​ផ្នែក​ជំនាញ​ជលផល ដែល​មួយ​វង់​នៃ អួន ហ៊ុំ ត្រូវ​ទទួលបាន​ផល​លាភ យ៉ាងហោចណាស់ ២​លាន រៀល ។​

​ការ​បែកធ្លាយ​លិខិតស្នាម​បែងចែក​ផល​លាភ​នេះ ធ្វើ​ឲ្យ​បុរស​ឈ្មោះ ហួន ធី ក្តៅក្រហាយ​ជាខ្លាំង ហើយ​បាន​បញ្ជា​ឲ្យ​ដៃជើង ដែល​លេង ហ្វេ​ស​ប៊ុ​ក ក៏ដូចជា គេហទំព័រ​ខ្លះ ជេរប្រមាថ​ដោយ​គ្មាន​មូលដ្ឋាន​លើ​គេហទំព័រ ឬ​បណ្តាញ​ផ្សព្វផ្សាយ​នានា ដែល​បាន​ចុះផ្សាយ អំពី​លិខិតស្នាម បែងចែក ផល​លាភ​នោះ ។

ទង្វើ​ឃុ​ប​ឃឹ​ត​ប្រព្រឹត្ត​ពុករលួយ​បំផ្លាញ​ផល​មច្ឆជាតិ​វា​ជា​រឿង​អាម៉ាស់ មិនមែន​សម្រាប់​បុគ្គល​ឈ្មោះ ហួន ធី នោះទេ ប៉ុន្តែ​វា​ជាការ​ទទួលខុសត្រូវ របស់​ថ្នាក់ដឹកនាំ​ខេត្តពោធិ៍សាត់​ក្រោម​ការដឹកនាំ​របស់លោក​ម៉ៅ​ធនិន​ដែលជា​ក្មួយ​សាច់ថ្លៃ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ផងដែរ ។ 

បើ​យោងតាម​អភិក្រម​ទាំង​៥​ដែល​នាយករដ្ឋមន្ត្រី​ដាក់ចេញ​​ករណីនេះ គួរតែមាន​ការស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់​ថា តើ​អ្វីដែល​ហួន ធី​បានធ្វើ វា​ជា​ការពិត ឬ​យ៉ាងណា​? ពីព្រោះថា មាន​មនុស្ស​យ៉ាងតិច ២០​នាក់ ស្ទើរ​គ្រប់​ស្ថាប័ន ដែលជា​អ្នកទទួលបាន​ផលប្រយោជន៍​ពី​ហួន ធី ក្នុង​រឿង បទល្មើស​នេសាទ​អួន ហ៊ុំ តែមួយ​មុខ​ប៉ុណ្ណោះ ។​a huot thy (1) a huot thy1 (1) a huot thy