» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9231 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699402 នាក់

បទល្មើស​នេសាទ ក្នុង​ដែន​ឡុ​តិ៍​លេខ​៤​របស់​រដ្ឋ សម​ត្ត​កិច្ច​ថា​អត់​ដឹង​ហង​ចាំ​ឲ្យ​គេ​ចុះ​មើល​!


សៀមរាប​៖​សកម្មភាព​បទល្មើស​នេសាទ​(​ម៉​ង​ម៉ាញ់​)​នៅ​តំបន់​ចុង​ឃ្នៀ​ស​ដែន​ឡូ​តិ៍​លេខ​៤​ដែលជា​ដែន​ឡូ​តិ៍​នេសាទ​បម្រុង​របស់​រដ្ឋ ត្រូវបាន​គេ​រាយការណ៍​ថា ផ្ទុះ​ឡើងវិញ​វិញ​ធ្វើ​ឲ្យ​គេ​សង្ស័យថា​មានការ​បើកភ្លើង​ខៀវ​ពី​សំណាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តំបន់​នោះ ។​a chong kneas 

​ប្រភពពី​ប្រជា​នេសាទ​បាន​ឲ្យ​ដឹងថា ក្រុម​ប្រព្រឹត្ត​បាន​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ប្រើ​អួន​ស្បៃ​មុង មាន​បណ្តា​យ រាប់រយ​ម៉ែត្រ សម្រាប់​ចាប់ ត្រី​ខុសច្បាប់ ទាំងយប់​ទាំង​ថ្ងៃ​បំផ្លាញ ធនធាន​មច្ឆជាតិ ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ​មិន ធ្វើការ​បង្ក្រាប​នោះឡើយ​។​មួយរយៈ​ពេល ចុងក្រោយ​នេះ បទល្មើស​នេសាទ​ប្រើ អួន​ស្បែ​មុង​មាន បណ្តា​យ​ចាប់ពី​៥០០​ម៉ែត្រ ដល់​១០០០​ម៉ែត្រ និង​បទល្មើស​ប្រើ​ឧបករណ៍ នេសាទ​ឆក់​កំពុង​កើត​ទ្បើង​ពេញបន្ទុក​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង ខ្លាំង​ដល់​ជីវភាព រស់នៅ​របស់ ប្រជាពលរដ្ឋ​ដែល​ប្រក​បរបរ នេសាទ​ជា​លក្ខណៈ​គ្រួសារ ព្រោះ​ពូជ​ត្រី​នៅក្នុង​បឹង​ស្ទើរតែ​វិនាស​សាបសូន្យ​អស់​ទៅហើយ​។​

មន្ត្រីជលផល ចុង​ឃ្នៀ​ស ជា​អ្នកទទួល ខុសត្រូវ លើ​បទ ល្មើស​នេសាទ នៅក្នុង​តំបន់ គ្រប់គ្រង របស់ខ្លួន ប៉ុន្តែ​ប្រជាពលរដ្ឋ​និយាយថា​៖ ក្រុមមន្ត្រី​ទាំងនោះ​មិនដែល​ចេញមុខ​បង្ក្រាប​បទល្មើស​នេសាទ​ដែល​កើតមាន​នៅក្រោម​ក្លៀក​របស់​ខ្លូន ម្ដងណា​ឡើយ​ដែល​ធ្វើ​ឲ្យ​គេ​គិតថា ក្រុមមន្ត្រី​នៅ​ទីនោះ​បានទទួល សំណូក ពី​ក្រុម​ឈ្មួញ ឬ​មិន​បានឃើញ បទល្មើស​នោះទេ​?​។​

គួរ​បញ្ជាក់ថា អង្គភាព ប្រឆាំង អំពើពុករលួយ បាន​ចាប់ខ្លួន នាយផ្នែក​ជលផល ដំ​ដែក មួយរូប គឺ​លោក​រឹម សំអុន ពាក់ព័ន្ធ ទៅ​និង ការប្រព្រឹត្ត អំពើ​ពុក​លួ​យ ឲ្យ​មាន បទល្មើស​នេសាទ ដោយមាន​ទំហំ​ទឹកប្រាក់​ជិត​៤០​ម៉ឺន​ដុល្លារ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​ធ្វើ​ឲ្យ​បទល្មើស​ថយ​ខ្លះៗ​ដែរ​។ ពាក់ព័ន្ធ នឹង ករណី​នេះដែរ មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពី​លោក​ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប​បានទេ​នា​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ។​

ចំណែក​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​និង​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ខេត្តសៀមរាប បាន​មាន​ប្រសា​ន៍​ប្រាប់​កាសែត​តាម​ទូរស័ព្ទ ថា ករណី​ម៉​ង​ម៉ាញ់​នេះ​លោក​នៅ​មិនទាន់​ដឹង​នោះទេ​។​ហើយ​បើ​ខាង​ណា​អាច​ផ្តល់ព័ត៌មាន​ច្បាស់​លោក​នឹង​ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​ដោយផ្ទាល់​តែម្តង​។
​អ្នកព័ត៌មាន​បាន​ទាក់ទង​រាយការណ៍​ផ្ទាល់​ទៅ លោក ទៀ​សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម លោក​បានបញ្ជាក់​តប​ថា (​សូម​អរគុណ​ចំពោះ​ដំណឹង​នេះ លោក​នឹង​ឲ្យ​សមត្ថកិច្ច ចុះ​ពិនិត្យ​) ?៕a chong kneas1 

​